CAMBO REPORT

Popup Advertising5 seconds

Drone មាន VR ថ្មីរបស់ Parrot មាន​តម្លៃ 799 ដុល្លារ ធ្វើ​អោយ​យើង​មាន​អារម្មណ៍​ដូច​បាន​ហោះ​ពិត​ៗ​អញ្ចឹង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

និយាយដល់ Drone ប្រិយមិត្តប្រាកដជាបានស្គាល់ ពីបក្សីយន្តដែលតែងតែឃើញមានហោះសំកាំង នៅលើមេឃសម្រាប់ចាប់យកទិដ្ឋភាពនានា ពីលើអាកាស។ Drone បានក្លាយជាឧបករណ៍ដែលមិនអាចខ្វះបាន នៅក្នុងវិស័យភាពយន្ត និងវីដេអូដែល បានផ្តល់នូវគុណភាព ក៏ដូចជាភាពទាក់ទាញមិនអាចខ្វះបាន។ ក្នុងរយៈពេលប៉ុន្មានឆ្មាំចុងក្រោយនេះ យើងឃើញថា មានក្រុមហ៊ុន ផលិតកាមេរ៉ាជាច្រើន បានប្រកួតប្រជែងបញ្ចេញស្នាដៃដាក់ លើផលិតផលរបស់ខ្លួន មានដូចជា DJI, GoPro, Yuneec និង Parrot ជាដើម។ ពេលនេះផងដែរ ក្រុមហ៊ុន Parrot បានប្រកាសបង្ហាញនូវ Drone ប្រភេទ FPV (First Person View) ជាមួយនឹងលក្ខណៈពិសេសៗជាច្រើនទៀត ដែលអាចអោយអ្នកពិបាកនឹងមើលរំលងបាន។ 

 

 

ក្រោមឈ្មោះ FPV ដែលក្រុមហ៊ុន Parrot បានដាក់ទៅលើ Drone ស៊េរីថ្មីរបស់ខ្លួននេះ គឺចង់សំដៅទៅលើ ឧបករណ៍បន្ថែមមួយ ដែលគេធ្វើការពាក់ដូចជាវ៉ែនតា រួចវានឹងចាប់យកទិដ្ឋភាព ទាំងស្រុងតាមរយៈ Drone មកបង្ហាញជាលក្ខណៈ Virtual Reality អោយយើងបានទស្សនាបានភ្លាមៗ។ ក្នុងនោះ Parrot Anafi FPV អាចភ្ជាប់ជាមួយឧបករណ៍ VR Handset និង ស្មាតហ្វូនដំណើរកាដោយ iOS និង Android ដែលមានទំហំអេក្រង់ធំបំផុតដល់ 6.5 អ៊ីញ តាមរយៈខ្សែ USB។​

 

 

លក្ខណៈសម្បតិ្តកាមេរ៉ានៅលើ Parrot Anafi FPV

 

• មានសេនស័រទំហំ 21 មេហ្គាភិចសែល 1/2.4 អ៊ីញ

• មាន Aperture ទំហំ f2.4 និងទំហំ Focal length 23mm (26mm សម្រាប់វីដេអូ)

• កម្រិតពី ISO 100 ដល់ 3200

• មានល្បឿន shutter speed 1 ដល់ 1/10,000 

• គុណភាពអាចថតដល់កម្រិត 4K Cinema (4,096x2,160) ល្បឿន 24fps; 4K UHD (3,840x2,160) ល្បឿន 24/25/30fps និង FHD (1,920x1,080) ល្បឿន 24/25/30/48/50/60fps 

• មាន Bit rate ច្រើនបំផុត 100Mbps 

• ថត Raw (DNG) និង P-Log post-production formats

 

 

 

បន្ថែមពីនោះ វាក៏មានបន្ថែមមុខងារសុវត្ថិភាពក្នុងការហោះហើរ រួមជាមួយនឹង Preset Cinematic ដែលជួយអោយវីដេអូ មានទម្រង់ខ្នាតកុនរួចជាស្រេច។ និយាយដល់ផ្នែក Software វិញ Parrot មិនទាន់បានបង្ហាញពីលក្ខណៈសម្បតិ្តរបស់វានៅឡើយទេ។ Parrot Anafi FPV នឹងដាក់លក់ក្នុងកញ្ជប់តម្លៃ 799 ដុល្លារ ដែលមានមកជាមួយនឹង កញ្ជក់ការពារ, ឧបករណ៍បញ្ជា, ថ្ម, USB Type-C, មេម៉ូរី 16GB និង ស្លាបកង្ហារបន្ថែម ហើយសម្រាប់ឧបករណ៍ VR វិញមិនមានភ្ជាប់មកជាមួយគ្នានោះទេ ដោយយើងត្រូវធ្វើការទិញក្រៅបន្ថែម ឬប្រើប្រាស់ជាមួយឧបករណ៍ដទៃទៀត។ Drone ស៊េរីចុងក្រោយរបស់ Parrot នេះនឹងមានដាក់អោយធ្វើការកុម៉្មង់បានចាប់ពី ចុងខែនេះទៅហើយ។ 

 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ