CAMBO REPORT

Popup Advertising5 seconds

គ្រាន់តែ Poster រឿង Toy Story ដែល​មាន​ហត្ថលេខា​របស់​លោក Steve Jobs សោះ មាន​តម្លៃ​រហូត​ដល់ 31,000 ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សព្វថ្ងៃនេះបើនិយាយអំពី iPhone ប្រហែលជាមានប្រិយមិត្តមិនតិចនោះទេដែលស្គាល់ពីវាច្បាស់។ iPhone គឺជាឧបករណ៍ដែលស្ថិតនៅក្នុង ខ្សែស្រឡាយស្មាតហ្វូន វាត្រូវបង្កើតឡើងដោយក្រុមហ៊ុន Apple ហើយដំណើរការដោយប្រតិបត្តិការ iOS។ បើគិតត្រឹមពេលនេះ ក្រុមហ៊ុន Apple បានធ្វើការបញ្ចេញខ្សែស្រឡាយ iPhone របស់ខ្លួន បានចំនួន 21 ម៉ូឌែលមកហើយ។

 


ពាក់ព័ន្ធទៅនឹង iPhone នេះផងដែរ វាបានធ្វើឲ្យយើងនឹកឃើញទៅដល់បុគ្គលល្បីឈ្មោះមួយរូប នោះគឺលោក Steve Jobs ដែលជាសហស្ថាបនិករបស់ ក្រុមហ៊ុន Apple។ ប៉ុន្តែប្រហែលជាមានប្រិយមិត្តមួយចំនួន មិនទាន់ដឹងថា លោក Steve Jobs ធ្លាប់ជាអតីតប្រធាន របស់ស្ទូឌីយោគំនូរជីវចលដែលមានឈ្មោះថា Pixar នោះទេ។ គួរបញ្ជាក់ផងថា នៅក្នុងឆ្នាំ 1986 លោក Steve Jobs បានទិញយកក្រុមហ៊ុនមួយ ដែលមានតម្លៃ 50 លានដុល្លារ ពីលោក George Lucas ដែលត្រូវបានគេស្គាល់ថា ជាស្ទូឌីយោគំនូរជីវចល Pixar នៅសព្វថ្ងៃនេះ។ លោក Steve Jobs ក៏ធ្លាប់ជាផលិតករប្រតិបត្តិ នៃរឿង Toy Story ជំនាន់ដំបូងគេដែរ ហើយបើនិយាយទៅដល់រឿង Toy Story ក៏ធ្វើឲ្យយើងនឹកឃើញមនុស្សម្នាក់ដែលហ៊ានចំណាយលុយរហូតដល់ 31,250 ដុល្លារ ដើម្បីទិញយក Poster Toy Story ដែលបានចុះហត្ថលេខាដោយលោក Steve Jobs ផ្ទាល់តែម្តង។ Poster នោះមានវិមាត្រ 24x36 ហើយកាលពីពេលថ្មីៗនេះវាត្រូវបានគេដាក់ដេញថ្លៃនៅលើគេហទំព័រ Nate D. Sanders Auctions ដែលតម្លៃចាប់ផ្តើមពី 2,500 ដុល្លារ ហើយការដេញថ្លៃត្រូវបានបញ្ចប់កាលពីសប្តាហ៍មុន នៅក្នុងតម្លៃ 61,250 ដុល្លារ។

 


សរុបមកវិញ នេះមិនមែនជាលើកទី 1 នោះទេដែលមានព័ត៌មានចុះផ្សាយពីការដាក់លក់ របស់ ឬវត្ថុប្រើប្រាស់ របស់បុគ្គលល្បីៗ នៅជុំវិញពិភពលោក អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺភាគច្រើនអ្នកដែលទិញរបស់ទាំងនោះជាអ្នកដែលមានលុយច្រើនសន្ធឹកសន្ធាប់។ បើតាមគំនិតរបស់ខ្ញុំ មូលហេតុដែលពួកគេទិញរបស់ដែលមានតម្លៃថ្លៃទាំងនោះ ក៏ព្រោះតែពួកគេចង់យកវាមកទុកតាំងធ្វើជា វត្ថុអនុស្សាវរីយ៍។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Cnet Tag: Lifestyle