CAMBO REPORT

Popup Advertising5 seconds

ZAO ជា​កម្មវិធី​ចិន​អាច​ប្ដូរ​មុខ​ដូច​ពិតៗ​ជា​លក្ខណៈ​វីដេអូនោះ កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ព្រួយ​បារម្ភ​ខ្លាំង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីចុងសប្ដាហ៍មុននេះ កម្មវិធីចិនថ្មីមួយ បានកើនប្រជាប្រិយភាព រហូតដល់ឈរលើ តារាងកំពូលនៅលើ App Store ប្រទេសចិន ដែលទាក់ទងនឹង បច្ចេកវិទ្យាផ្លាស់ប្ដូរផ្ទៃមុខ របស់អ្នកប្រើប្រាស់ ហាក់បីដូចជាកម្មវិធី FaceApp អញ្ចឹងដែរ ក៏ប៉ុន្ដែលើកនេះ គឺជាលក្ខណៈវីដេអូតែម្ដង។ យ៉ាងណាក៏ដោយ បន្ទាប់ពីមានការពេញចិត្ត នឹងបច្ចេកវិទ្យាថ្មីមួយនេះ ដែលអនុញ្ញាតឲ្យពួកគេ ផ្លាស់ប្ដូរផ្ទៃមុខដូចពិតៗ ជាមួយតារាសម្ដែងល្បីៗ នៅលើខ្សែភាពយន្ដហើយ ក៏មានមនុស្សជាច្រើន កើតមានការព្រួយបារម្ភ នៅពេលដែល នឹកឃើញដល់ ផលប៉ះពាល់ នៃទិន្នន័យឯកជន របស់ខ្លួនឯងផងដែរ។

 

 

កម្មវិធីចិនថ្មីមួយនេះ គឺមានឈ្មោះថា ZAO ដែលកំពុងស្ថិតនៅ ចំណាត់ថ្នាក់លេខ 1 នៅលើកម្មវិធី App Store ប្រទេសចិន ដោយអ្នកប្រើប្រាស់ គ្រាន់តែបង្ហោះរូបភាព 1 សន្លឹកប៉ុណ្ណោះ ដាក់បង្ហាញពីផ្ទៃមុខទាំងមូល ដើម្បីអាចអនុញ្ញាតឲ្យ កម្មវិធីនេះជំនួសផ្ទៃមុខ របស់តារាសម្ដែង ល្បីល្បាញណាម្នាក់បាន និងធ្វើឲ្យដូចជាលោកអ្នក កំពុងតែសម្ដែងនៅក្នុង ខ្សែភាពយន្ដនោះអញ្ចឹង។ កាលពីជំនាន់ដើម នៃកម្មវិធីចិន ZAO គឺបានបញ្ជាក់ប្រាប់ថា ច្បាប់នៃការប្រើប្រាស់មាន “ប្រើដោយឥតគិតថ្លៃ, មិនអាចផ្លាស់ប្ដូរបាន, ទិន្នន័យជាប់ជារៀងរហូត, អាចធ្វើការផ្ទេរបាន, មានសិទ្ធិយកទៅប្រើបាន” ចំពោះអ្នកប្រើទាំងអស់។

 

 

បន្ទាប់ពីអ្នកប្រើប្រាស់ ប្រទះឃើញច្បាប់ដូចនេះ ក៏ចាប់ផ្ដើមបញ្ចេញ មតិអវិជ្ជមានជាច្រើន និងធ្វើឲ្យកម្មវិធីថ្មីមួយនេះ បានបន្ដធ្លាក់ពិន្ទុ Review រហូតដល់ 2.7/5 ហើយព្រមទាំងមានផ្កាយ 1 ស្ទើរតែគ្រប់គ្នាទៅហើយ ដោយមនុស្សច្រើនជាង 4000 នាក់បានតវ៉ាអំពី បញ្ហាសិទ្ធិឯកជននេះ។ ហេតុដូច្នេះហើយ ក្រុមអភិវឌ្ឍន៍កម្មវិធី ZAO ក៏បានកែប្រែច្បាប់ថ្មី នាពេលភ្លាមៗតែម្ដង ដោយបញ្ជាក់ប្រាប់ថា នឹងមិនយកវីដេអូឃ្លីប របស់អ្នកប្រើប្រាស់ ទៅធ្វើរឿងអ្វីផ្សេងឡើយ ប៉ុន្ដែគ្រាន់តែយកទៅ ដើម្បីធ្វើការអភិវឌ្ឍន៏ កម្មវិធីឲ្យកាន់តែល្អប្រសើរ ប៉ុណ្ណោះ។ ប្រសិនបើអ្នកប្រើប្រាស់ លុបវីដេអូណាមួយ ដែលពួកគេបានបង្ហោះ ដូច្នេះកម្មវិធីនឹងចាប់ផ្ដើម លុបទិន្នន័យទាំងនោះ ចេញពីម៉ាស៊ីនមេ Server របស់ខ្លួនដូចគ្នា ចាប់ពីពេលនេះតទៅ។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលបង្ហាញពីសមត្ថភាព របស់កម្មវិធីចិនមួយនេះ ៖

 

 

ដើម្បីធ្វើការបញ្ជាក់ឲ្យបាន កាន់តែច្បាស់ថែមទៀត ដោយគណនីផ្លូវការ របស់ក្រុមហ៊ុន ZAO នៅលើកម្មវិធីបណ្ដាញសង្គម Weibo ក៏បានផុសប្រាប់ថា ពួកគេក៏យល់ដឹងអំពី បញ្ហាទាក់ទងនឹង សិទ្ធិឯកជនរបស់អ្នកប្រើដែរ ដូច្នេះកំពុងតែជួសជុលហើយ ប៉ុន្ដែត្រូវចំណាយពេល រៀងយូរបន្ដិចទៀត ផងដែរ។ ប្រិយមិត្តអ្នកអានទាំងអស់គ្នា ក៏អាចទាញយកកម្មវិធី ZAO នៅលើ App Store ប្រទេសចិន មកធ្វើការសាកល្បងប្រើបាន ប៉ុន្ដែយើងមិនណែនាំនោះទេ ដោយកំពុងតែជួបបញ្ហាដូច្នេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Bloomberg Tag: កម្មវិធី-ហ្គេម