CAMBO REPORT

Popup Advertising5 seconds

ទស្សនា​រថយន្ដ​ប្រណិត Bugatti Chiron ជាន់​ដល់​ល្បឿន 490KM/h ជា​ល្បឿន​លឿន​ជាង​គេ​លើ​ពិភព​លោក

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពិតប្រាកដណាស់ គោលបំណងចម្បងរបស់ ក្រុមហ៊ុនផលិតរថយន្ដ គឺផ្ដោតទៅលើល្បឿន និងជាពិសេសនោះ គឺជាល្បឿនខ្ពស់បំផុត កាន់តែលឿនកាន់តែល្អ ហើយព្រមទាំងជាអ្វីដែល អ្នកគាំទ្រផ្នែកខាងយានយន្ដ ពេញចិត្តខ្លាំងបំផុត ផងដែរ។ បើតាមការជាក់ស្ដែង មនុស្សភាគច្រើន គឺអាចទប់ទាល់នឹងល្បឿន បានប្រហែលត្រឹមតែ 241 km/h ប៉ុណ្ណោះ ខណៈពេលជិះក្នុងឡាន ហើយរថយន្ដភាគច្រើន ក៏មិនអាចជាន់ដល់ ល្បឿននោះដែរ និងព្រមទាំងជាល្បឿន ស្មើនឹងពេលយន្តហោះ ត្រៀមហោះឡើងថែមទៀត។ ហេតុដូច្នេះហើយ នៅពេលដែល Bugatti ប្រកាសប្រាប់ថា រថយន្ដប្រណិត Chiron ស៊េរីថ្មីរបស់ខ្លួន អាចជាន់ដល់ល្បឿន 490 km/h គឺស្ទើរតែមិនគួរឲ្យ ជឿសោះឡើយ។

 

 

ទោះបីជាយ៉ាងណា Bugatti មិននិយាយតែមាត់នោះទេ ដោយបានបង្ហោះវីដេអូមួយ ទៅលើទំព័រឆានែល YouTube ផ្លូវការរបស់ខ្លួន ដែលយើងបានឃើញមាន អ្នកឈ្នះពានរង្វាន់ Le Mans និងជាអ្នកធ្វើតេស្ដបើកបរឲ្យ Bugatti ផ្ទាល់តែម្ដង គឺត្រូវជាលោក Andy Wallace បានសម្រេចបានគោលដៅ រហូតដល់ល្បឿនកំពូល 490.484 km/h នៅថ្ងៃទី 2 ខែសីហាឆ្នាំ 2019 កន្លងផុតទៅនេះ នៅលើដងផ្លូវសាកល្បងបើកបរ Volkswagens ក្នុងក្រុង Ehra-Lessien រដ្ឋ Lower Saxony ប្រទេសអាល្លឺម៉ង់។ 

 

ចំណែកឯកម្រិតល្បឿនដល់ 490 km/h គឺគ្រប់គ្រាន់ដើម្បីឆ្លងកាត់ ទីលានទាត់បាល់បាន ក្នុងរយៈពេលតិចជាង 1 វិនាទីប៉ុណ្ណោះ។ បើយោងទៅតាមសម្ដីរបស់ ប្រធានផ្នែកអភិវឌ្ឍន៍នៅ Bugatti លោក Stefan Ellrott បានបញ្ជាក់ប្រាប់ថា ជាមួយនឹងល្បឿនលឿន ដល់កម្រិតខ្ពស់នេះ គឺអាចអនុញ្ញាតឲ្យ យន្ដហោះទូទៅ ហោះឡើងទៅលើ មេឃបានបាត់ហើយ ដូច្នេះហើយក្រុមការងារ Bugatti ត្រូវស្វែងរកវិធីណាមួយ ដើម្បីឲ្យរថយន្ដថ្មីមួយនេះ ស្ថិតនៅលើដីធម្មតាដដែល និងទប់រំញ័រផងដែរ។

 

***សូមទស្សនាវីដេអូខាងក្រោមនេះ ដែលរថយន្ដ Bugatti Chiron ជាន់ដល់ល្បឿន 490 km/h ៖

 

 

វីដេអូឃ្លីបខាងលើនេះ បានបង្ហាញឲ្យឃើញលោក Andy Wallace កំពុងបើកបរនៅលើរថយន្ដ Bugatti Chiron ជាប្រភេទគម្រូ Prototype ជាមុនសិនប៉ុណ្ណោះ ដោយវាមិនទាន់បាន ប្រកាសចេញលក់ ជាផ្លូវការនៅឡើយទេ ដូច្នេះហើយតម្លៃរបស់រថយន្ដ គឺក្រុមហ៊ុនផលិតរថយន្ដ Bugatti មិនបានបង្ហើបឲ្យដឹង នោះទេ។ ប្រសិនបើប្រិយមិត្តអ្នកអាន មានការចាប់អារម្មណ៍ លើរថយន្ដប្រណិតស៊េរីថ្មី ដែលជាន់ដល់ល្បឿន 490 km/h នេះ ដូច្នេះកុំភ្លេចតាមដាន ជាមួយក្រុមការងារ ខេមបូ រីផត នាពេលក្រោយៗទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: យានយន្ត