CAMBO REPORT

Popup Advertising5 seconds

យល់​ដឹង​បន្ថែម​ពី​របៀប​ថត​វីដេអូ​លើ​អេក្រង់ Galaxy Note 10

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

តើមានប្រិយមិត្តណាខ្លះ បានបើកប្រអប់ Galaxy Note 10 និង Note 10+ ហើយឬនៅ? រួចពីនោះ តើមានចម្ងល់ណាទាក់ទងនឹងការប្រើប្រាស់លើ ស្មាតហ្វូនដែលពោរពេញទៅដោយមុខងារ សម្បូរបែបនេះទេ? ដើម្បីជាជំនួយបន្ថែម ថ្ងៃនេះ យើងនឹងពាំនាំ នូវគន្លឹះមួយដែលអាច អោយម្ចាស់ខ្សែស្រឡាយ Note 10 ទាំងអស់ធ្វើការថតសកម្មភាពនៅលើអេក្រង់នានា ដូចជា ពេលកំពុងប្រើប្រាស់, ពេលកំពុងលេងហ្គេម ឬថតវីដេអូខ្លីដើម្បីបង្កើតជា Gif ជាដើម។ ដូច្នេះយើងនឹងទៅ ស្វែងយល់ពីរបៀបប្រើប្រាស់របស់វា នៅខាងក្រោមនេះទាំងអស់គ្នា៖ 

 

 

របៀបបើកដំណើរការ Screen Recorder 

 

ជំហ៊ានទី 1 : ចូលទៅកាន់ កម្មវិធី Settings រួចអូសចុះក្រោម និងចុចលើ Advance Features

 

 

 ជំហ៊ានទី 2 : ជ្រើសយក Screenshorts and screen recorder និងបន្ទាប់មកទៀត ចុចលើ Screen recorder settings 

 

 

ជំហ៊ានទី 3 : នៅក្នុង Screen recorder settings យើងអាចផ្លាស់ប្តូរ គុណភាពវីដេអូ និងសម្លេងដែលយើងចង់បាន មានសម្លេងដែលមានពីខាងក្នុង (Media Sound) និង សម្លេងពីខាងក្នុង បូករួមនឹងសម្លេងខាងក្រៅដែលថតដោយ ម៉ៃក្រូហ្វូននៃទូរសព្ទ។ 

 

 

ចាប់ផ្តើម ថតអេក្រង់

 

 

ការបើកដំណើរការ Screen Recorder បានរួចរាល់ហើយ ពេលនេះប្រិយមិត្តអាច ធ្វើការថតសម្លេងបានដោយ ទាញរបាដំណឹងពីខាងលើ រួចចុចលើ ប៊ូតុង Screen recorder វានឹងចាប់ផ្តើមថតក្នុងរយៈពេល 3 វិនាទីបន្ទាប់ពីនោះ។ 

 

 

 

យើងអាចសម្គាល់ដឹង ថាវាដំណើរបានដោយ របាអណ្តែតនៅលើ អេក្រង់តែម្តង ថែមទាំងមានអោយជាជម្រើស ថត Selfie, ប៊ិចគូសពណ៌ និង ប៊ូតុង Undo Redo ផងដែរ។ បញ្ជាក់ផងដែរ ថាបើសិនជាយើងចង់ គូសចំណាំផ្សេងៗនៅក្នុង វីដេអូនោះ យើងត្រូវទាកប៊ិច S Pen ចេញអោយបានមុនការចុចយក Screen recorder ក្នុងរបាដំណឹង។ ដូចនេះសម្រាប់ម្ចាស់ Galaxy Note10/10+ ទាំងអស់ក្នុងស្រុកយើង បើសិនជាមិនទាន់បានដឹងទេ អាចសាកល្បងទាំងអស់គ្នា។

 

ទស្សនាវីដេអូ Samsung Galaxy Note 10+ Review ដោយ John Sey៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: SAMMOBILE Tag: ចំណេះដឹងទូទៅ