CAMBO REPORT

Popup Advertising5 seconds

Google នឹង​អនុញ្ញាត​ឲ្យ Play Store លេង​វីដេអូ​ដោយ​ស្វ័យ​ប្រវត្តិ ចាប់​ពី​ខែ​នេះ​ត​ទៅ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មុខងារ Autoplaying Video ឬការលេងវីដេអូ ដោយស្វ័យប្រវត្តិ គឺទទួលបានប្រជាប្រិយភាព សម្រាប់បំពាក់នៅលើកម្មវិធី នាពេលប៉ុន្មានឆ្នាំមកនេះ ប៉ុន្ដែក៏ប្រទះឃើញមាន មតិអវិជ្ជាមានមួយចំនួន ទៅលើវាផងដែរ ដោយសូម្បីតែ ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ក៏អាចលេងវីដេអូ ដោយខ្លួនឯងបានដែរ និងធ្វើរំខានខ្លាំងណាស់។ ទោះបីជាយ៉ាងណា មុខងារលេងវីដេអូ ដោយស្វ័យប្រវត្តិមួយនេះ ក៏មានអត្ថប្រយោជន៍ច្រើន នៅលើកម្មវិធី YouTube និងវេបសាយស្វែករក Google ប៉ុន្ដែចាប់ពីខែនេះតទៅ វានឹងមាននៅលើកម្មវិធី Play Store នឹងគេដែរហើយ។

 

 

ពិតប្រាកដណាស់ អ្នកប្រើប្រាស់មួយចំនួន នឹងមិនសូវពេញចិត្ត លើមុខងារនេះឡើយ ដោយសារតែ វាអាចមានភាពរំខាន ប៉ុន្ដែហាក់បីដូចជា Google នឹងធ្វើឲ្យមុខងារនេះ អាចបិទបើកបាន ស្រេចចិត្តផងដែរ។ ដូចជានៅលើកម្មវិធី YouTube ឬតាមរយៈវេបសាយ អញ្ចឹងដែរ ដោយមុខងារលេងវីដេអូ ដោយស្វ័យប្រវត្តិនៅលើ Play Store នឹងអាចកំណត់បាន តាមរយៈស្ថានភាព ប្រព័ន្ធអ៊ីនធើណេត Wi-Fi ឬតាមរយៈប្រើស៊ីម ហើយវានឹងលេង ដោយគ្មានសម្លេង លុះត្រាតែលោកអ្នក អនុញ្ញាតឲ្យបញ្ចេញសម្លេង។ 

 

បើយោងទៅតាម Google ការនាំយកមុខងារនេះ គឺដើម្បីឲ្យអ្នកប្រើប្រាស់ ងាយស្រួលស្វែងរក កម្មវិធីឬហ្គេមណាមួយ តាមរយៈការលេងវីដេអូ ដោយស្វ័យប្រវត្តិនេះ។ មូលហេតុចម្បងមួយទៀតនោះ គឺដោយសារតែ អ្នកប្រើប្រាស់ភាគច្រើន មិនសូវទស្សនាវីដេអូ ទាំងអស់នោះឡើយ ដោយគ្រាន់តែមើល រូបភាពបង្ហាញប៉ុណ្ណោះ។ លើសពីនេះទៅទៀត Google បានអះអាងមកថា វីដេអូទាំងអស់នោះ គឺគ្មានភ្ជាប់មកជាមួយ Ads សោះឡើយ ដើម្បីកុំឲ្យរំខានបទពិសោធន៍ អ្នកប្រើប្រាស់ទាំងឡើយ។

 

 

ដើម្បីចៀសវាងនូវ ការភាន់ច្រលំទាំងនោះ Google ចង់ឲ្យអ្នកអភិវឌ្ឍន៍ កម្មវិធីនិងហ្គេមទាំងអស់ ធ្វើការ Demonetize វីដេអូ ដែលបានដាក់នៅលើ Play Store ឬក៏ដកផ្ទាំងពាណិជ្ជកម្មចេញ ឲ្យមានមុនថ្ងៃទី 1 ខែកញ្ញាឆ្នាំ 2019 ផងដែរ។ បើសិនប្រើមិនធ្វើដូច ការណែនាំនោះទេ Google នឹងដកវីដេអូរបស់ពួកគេ ចេញពីកម្មវិធី Play Store របស់ខ្លួនតែម្ដង។ ចាប់ពីថ្ងៃនេះតទៅ ប្រិយមិត្តអ្នកអាន នឹងចាប់ផ្ដើមប្រទះឃើញ មុខងារលេងវីដេអូ ដោយស្វ័យប្រវត្តិ នៅលើកម្មវិធី Play Store ជាបណ្ដើរៗហើយ ហើយបើវាមានភាពរំខាន ដូច្នេះអាចចូលទៅកាន់ Settings ដើម្បីបិទវាកុំឲ្យ លេងតទៅទៀតបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: កម្មវិធី-ហ្គេម