CAMBO REPORT

Popup Advertising5 seconds

​របៀប​បិទ​ការ​ជូន​ដំណឹង​រំខាន​ផ្សេងៗនៅ​លើ ​Chrome ​សម្រាប់ ​Windows

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មានប្រិយមិត្តភាគច្រើន ប្រាកដជាធ្លាប់បានឃើញ ការផ្សាយពាណិជ្ជកម្ម តាមរយៈ Ads រឺក៏វីដេអូផ្សេងៗ ដែលលោតឡើងដោយស្វ័យប្រវត្ត ជាមួយសម្លេង គួរអោយធុញទ្រាន់ នៅលើអ៊ីនធឺណិត មែនទេ។ ប៉ុន្តែ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Ads ទាំងនោះត្រូវបានគេដាក់ នៅលើគេហទំព័រវេបផ្សាយនានា ដែលវាត្រូវស្នើសុំការអនុញ្ញាតជាមុនសិន ដើម្បីអាចផ្ញើសារជូនដំណឹង ដល់អ្នកប្រើបាន ផងដែរ។

 

 

ជាក់ស្ដែង សម្រាប់ចូលចិត្តអ្នកបើកមើលវេបផ្សាយទាំងអស់ ស្ទើរតែគ្មាននណាម្នាក់ ចង់ទទួលបានការជូនដំណឹងផ្សេងៗ បន្ថែមនោះទេ នៅពេលយើងកំពុងប្រើជាដើម។ មួយវិញទៀត នៅពេលដែលលោកអ្នក ចូលបើកវេបផ្សាយថ្មី វានឹងមានការលោតឡើងផ្ទាំងមួយ ស្នើសុំឱ្យយើងទទួលបាន ការជូនដំណឹងភ្លាមៗ ហើយនៅពេលយើងចុចយកពាក្យ “Allow” ពេលនោះវានឹងផ្ញើសារជូនដំណឹង អោយយើងជាញឹកញាប់ ផងដែរ។ ប៉ុន្តែ យើងក៏អាចបិទវេបផ្សាយទាំងនោះ កុំអោយផ្ញើការជូនដំណឹងវិញបានដូចគ្នា ប្រសិនបើប្រិយមិត្ត ច្រឡំដៃចុចត្រង់ពាក្យ Allow នៅលើវេបផ្សាយណាមួយ ដោយយថាហេតុ។ 

 

ដើម្បីធ្វើការបិទវា ដំបូងឡើយ ប្រិយមិត្តត្រូវចូលទៅបើក Chrome បន្ទាប់មកចុចប៊ូតុង Menu នៅខាងលើផ្នែកខាងឆ្វេង រឺអាចប្រើ Shortcut (Alt+F) ក៏បានដូចគ្នា ហើយចុចលើពាក្យ Settings > Advanced និងអូសមកក្រោមចុចលើពាក្យ Site Settings បន្ទាប់មកទៀតចុចលើពាក្យ Notifications ពេលនោះអ្នកនឹងអាចបិទសារជូនដំណឹងណាមួយ ដែលគិតថាមិនពេញចិត្តបានហើយ។ មិនតែប៉ុណ្ណោះ ប្រសិនបើប្រិយមិត្តចង់បិទ សារជូនដំណឹងទាំងអស់នោះ អ្នកអាចត្រឡប់មកកាន់ Notifications វិញ រួចចុចបិទត្រង់ពាក្យ “Ask before sending” ជាការស្រេច។

 

 

***សូមបញ្ជាក់ថា របៀបខាងលើនេះ អាចធ្វើបានតែនៅលើ Chrome សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows ប៉ុណ្ណោះ អញ្ចឹងប្រិយមិត្តអាចធ្វើការអនុវត្ត តាមរបៀបមួយនេះបាន ហើយបើមានចម្ងល់បន្ថែមអាច Comment ខាងក្រោមនេះបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: The Next Web Tag: ចំណេះដឹងទូទៅ