CAMBO REPORT

Popup Advertising5 seconds

ច្បាស់​ហើយ​ កាស​ជំនាន់​ដំបូង​របស់​ OPPO​ នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវ​ការ​ នៅ​ថ្ងៃ​ទី​ 10​ កញ្ញា​ខាង​មុខ​នេះ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីមុន យើងធ្លាប់ដឹងខ្លះៗហើយ ទាក់ទងទៅនឹង កាសជំនាន់ដំបូងរបស់ OPPO ហើយយើងក៏ដឹងទៀតថា កាសនេះអាចមានភ្ជាប់ មកជាមួយមុខងារ noise-canceling ព្រមទាំងត្រូវបាន គេដាក់ឈ្មោះថា OPPO Enco Q1 ទៀតផង តែទោះជាយ៉ាងណា ពេលនោះយើងមិនទាន់ ដឹងច្បាស់ពីថ្ងៃប្រកាសផ្លូវការ របស់វានោះទេ។ ដោយឡែក នៅក្នុងពេលនេះ ក្រុមហ៊ុន OPPO បានប្រាប់ដល់សាធារណៈជនថា ខ្លួននឹងបង្ហាញកាសខាងលើនេះ នៅក្នុងពេលឆាប់ៗខាងមុខ ពោលគឺនៅក្នុងថ្ងៃ ដែលខ្លួនប្រកាស OPPO Reno 2 series ក្នុងប្រទេសចិនតែម្ដង។

 

 

 

មិនខុសទេ បើតាមការបង្ហាញរបស់ OPPO បានឲ្យដឹងថា កាសឥតខ្សែជំនាន់ដំបូង នឹងត្រូវប្រកាសជាផ្លូវការ នៅថ្ងៃទី 10 ក្នុងខែកញ្ញានេះ បើនិយាយឲ្យច្បាស់ទៅ គឹវាធ្វើឡើង នៅវេលាម៉ោង 10 ព្រឹកតែម្ដង។ រឹតតែពិសេសទៀតនោះ ក្រុមហ៊ុនចិនខាងលើ បានបញ្ជាក់ថា បច្ចេកវិទ្យា noise-cancelling នៅលើ OPPO Enco Q1 អាចទប់ស្កាត់ សម្លេងរំខានពីខាងក្រៅ ដល់ទៅ 100 ប្រភេទឯណោះ កាន់តែពិសេស វាត្រូវបានរចនាឡើង ជាមួយរូបរាងរឹតតែសាកសម សម្រាប់ពាក់នៅលើ ក របស់អ្នកប្រើប្រាស់ទៀតផង។ គួរបញ្ជាក់ដែរ កាសនេះនឹងត្រូវ បង្ហាញខ្លួនចំនួន 3 ពណ៌ រួមមានដូចជា ពណ៌ទឹកក្រូច ខ្មៅ និងពណ៌ទឹកប្រាក់ទៀតផង ហើយចំណែកលក្ខណៈសម្បត្តិ របស់វាមួយចំនួនទៀត ខ្ញុំសូមមិនធ្វើការ រៀបរាប់ទៀតឡើយ ព្រោះថាក្រុមការងាររបស់យើង ធ្លាប់បាននិយាយរួចម្ដងហើយ។ ទោះជាយ៉ាងណា បើសិនប្រិយមិត្ត ចង់ជ្រាបច្បាស់អាច ចុចត្រង់នេះបាន ដើម្បីមើលឡើងវិញ។

 

 

ដូច្នេះហើយ កាសដំបូងរបស់ OPPO ដែលមានឈ្មោះថា OPPO Enco Q1 នឹងត្រូវប្រកាសជាផ្លូវការ នៅថ្ងៃទី 10 កញ្ញាខាងមុខ ជាមួយនឹងស្មាតហ្វូនត្រកូល Reno ជំនាន់ទី 2 ក្នុងប្រទេសចិនផងដែរ។ ជាក់ស្ដែង បើតាមការបញ្ជាក់របស់ ក្រុមហ៊ុនចិនមួយនេះ នៅលើបណ្តាញសង្គម Weibo កាសឥតខ្សែខាងលើ ត្រូវបានលក់នៅក្នុងតម្លៃ 84 ដុល្លារ នៅក្នុងទីផ្សារស្រុកចិន ហើយបើវាមកដល់ស្រុកយើង គឺអាចនឹងមាន តម្លៃខុសគ្នាបន្តិចបន្តួច អញ្ចឹងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: GIz Chaina Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ