CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុនចិន Sina ត្រូវ​គេ​ប្តឹង​ពី​បទ​​លួច​ចំលង​តួអង្គ និង​លក្ខណៈ​សម្បត្​តិ​មួយ​ចំនួន​ទៀត​​ពី​ហ្គេម Warcraft

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សព្វថ្ងៃនេះយើងឃើញថា ទីផ្សារហ្គេមបានបោះជំហានទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ ហេតុដូច្នេះហើយទើបមានក្រុមហ៊ុនជាច្រើនបាន ចូលខ្លូនមកប្រឡូកក្នុងវិស័យនេះ។ ជុំវិញរឿងរ៉ាវផលិតហ្គេមនេះផងដែរ យើងក៏ឃើញមានករណីប្តឹងប្តល់ជាច្រើនកើតមានឡើង ពាក់ព័ន្ធទៅនឹងការរំលោភកម្មសិទ្ធបញ្ញាក្នុងការផលិតហ្គេម ក្នុងនោះមានដូចជា ក្រុមហ៊ុនផលិតហ្គេមមួយចំនួន បានធ្វើការលួចចំលងតួអង្គ ឬរបៀបលេង ពីហ្គេមដែលបានផលិតដោយក្រុមមួយចំនួនផ្សេងទៀត ជាដើម។

 


ជាក់ស្តែងកាលពីពេលថ្មីនេះៗ ក្រុមហ៊ុន Blizzard Entertainment បានធ្វើការដាក់ពាក្យបណ្តឹង ដើម្បីធ្វើការប្តឹងទៅក្រុមហ៊ុន ផលិតហ្គេមរបស់ចិនមួយ ដែលមានឈ្មោះថា Sina។ បើយោងទៅគេហទំព័រ Polygon បានិយាយថា Blizzard Entertainment បានប្តឹង Sina ដែលជាក្រុមហ៊ុន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Sina Corp ពីបទលួចចំលងឈ្មោះតួអង្គ, បីសាច, យាន្តជំនិះ, សពាវុធ និងសំលេង Effects នៅក្នុងហ្គេម Warcraft ដែលផលិតដោយ Blizzard Entertainment យកទៅដាក់នៅលើហ្គេមរបស់ខ្លួនដែលមានឈ្មោះថា Glorious Saga។ សូម្បីតែរូបតំណាងឲ្យកម្មវិធីហ្គេម ក៏មានលក្ខណៈស្រដៀងទៅនឹងរូបតំណាងរបស់ហ្គេម Warcaft ផងដែរ។ ប្រភពបន្តទៀតថា Sina ទទួលបានប្រាក់ចំណូលយ៉ាងច្រើន ពីហ្គេម Glorious Saga ហេតុដូច្នេះហើយនេះគឺជាការខាតបង់ផលប្រយោជន៍យ៉ាងច្រើនរបស់ ក្រុមហ៊ុនផលិតហ្គេម Blizzard Entertainment។ បន្ទាប់ពីការដាក់ពាក្យបណ្តឹង មិនបានប៉ុន្មានផង គេក៏ទទួលបានព័ត៌មានថា ហ្គេម Glorious Saga ត្រូវបានបិទ ហើយ Server ទាំងអស់របស់វាក៏ត្រូវបានបិទផងដែរ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺគេនៅតែអាចទាញយកហ្គេម Glorious Saga ចេញពី Google Play Store បាន ប៉ុន្តែយើងមិនអាចបើកវាលេងបានទេ។


 

អញ្ចឹងជាចុងក្រោយ ខ្ញុំក៏ចូលរួមសោកស្តាយចំពោះប្រិយមិត្តដែលបានធ្វើការទាញយកហ្គេម Glorious Saga ហើយចំណាយពេល ជាច្រើនក្នុងការលេងហ្គេមមួយនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Digital Trends Tag: កម្មវិធី-ហ្គេម