CAMBO REPORT

Popup Advertising5 seconds

Xiaomi ទើប​បង្ហាញ​ច្រាស់​ដុស​ធ្មេញ​អគ្គិសនី ​Soocas V1 ថ្មី ដែល​អាច​ប្រើ​បាន​រហូត​ដល់​ទៅ 60 ​ថ្ងៃ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Xiaomi ទើបបានប្រកាសបង្ហាញ ច្រាស់ដុសធ្មេញ អគ្គិសនីថ្មី មានឈ្មោះថា Soocas V1 ដែលវានឹងត្រូវបានដាក់លក់លើទីផ្សារ នៅថ្ងៃទី 09 ខែកញ្ញា ឆាប់ៗខាងមុខនេះហើយ។ មិនតែប៉ុណ្ណោះ ច្រាស់ដុសធ្មេញ អគ្គិសនី Soocas V1 មួយនេះ បានប្រើប្រាស់ម៉ូទ័រ Sonic ម៉ាញេទិច ជាមួយកម្រិតប្រេកង់អតិបរមា 42,000 ចង្វាក់ក្នុងមួយនាទី។ បើប្រៀបធៀបជាមួយ ច្រាស់ដុសធ្មេញអគ្គិសនី ដែលប្រើម៉ូទ័រ Pendulum គឺវាមានសមត្ថភាពខ្លាំងជាង និងអាចប្រើប្រាស់បានយូរ ទៀតផង។

 

 

ជាក់ស្ដែង ច្រាសដុសធ្មេញ អគ្គិសនី Soocas V1 បានភ្ជាប់មកជាមួយការប្រើចំនួន 3 របៀបខុសគ្នា ដោយរបៀបទីមួយ មានឈ្មោះថា Gentle Mode ប្រើក្នុងការដុសធ្មេញនៅពេលយប់ សម្រាប់កុមារជាពិសេស។ របៀបមួយទៀតជា Standard Mode និងបានភ្ជាប់មកជាមួយកម្រិត រំញ័រល្មមនិង សមស្របសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ជាដើម។ របៀបចុងក្រោយជា Plus Mode ដែលមានការបម្លែងកម្រិតប្រេកង់ រវាងប្រេកង់ខ្លាំង និងខ្សោយ រួមបញ្ចូលគ្នា ដែលរបៀបនេះសមស្រប សម្រាប់ការសំអាតកាកសំណល់ប្រឡាក់ចេញពីធ្មេញ និងលោកអ្នកអាច ផ្លាស់ប្ដូររបៀបទាំងនោះ ដោយចុចប៊ូតុង Power បាន ផងដែរ។ លើសពីនេះ វាបានភ្ជាប់មកជាមួយ ក្បាលច្រាស់ដុសធ្មេញចំនួន 2 ខុសគ្នា ដោយមួយមាន Silicone នៅពីក្រោយ សម្រាប់សម្អាតអណ្ដាតបានយ៉ាងងាយស្រួល ថែមទៀតផង។

 

 

ជាចុងក្រោយ ចូលមកដល់ចំណុចពិសេសរបស់ ច្រាស់ដុសធ្មេញអគ្គិសនី Soocas V1 នេះវិញម្ដង គឺវាត្រូវបានបន្ថែមសមត្ថភាពថ្មកាន់តែប្រសើរ ដោយសាកបញ្ចូលរយៈពេល 4 ម៉ោង អាចប្រើប្រាស់បានដល់ទៅ 60 ថ្ងៃឯណោះ ដែលពិតជាយូរខ្លាំងមែនទែន។ យ៉ាងណា ចំពោះតម្លៃយើងមិនទាន់បានដឹង នៅឡើយទេ មួយវិញទៀតយើងមើលឃើញថា វាមានពណ៌ផ្កាឈូក និងពណ៌ខៀវ ហើយអាចមានជម្រើសពណ៌ផ្សេងទៀត ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ