CAMBO REPORT

Popup Advertising5 seconds

5​ យ៉ាង​នេះ ជាវិធីដែល​ Google​ Assistant​ អាច​ជួយ​អ្នក​បាន​ ទាក់​ទង​ទៅ​នឹងការ​ធ្វើ​​ Homework​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពិតណាស់ សព្វថ្ងៃនេះ Google Assistant មានតួនាទីជាច្រើន ក្នុងការជួយសម្រួល ដល់អ្នកប្រើប្រាស់ទាំងអស់ បានយ៉ាងមានប្រសិទ្ធភាព ព្រមទាំងមានភាពងាយស្រួល ប្រើប្រាស់ទៀតផង។ មិនខុសទេ រាល់ចម្ងល់ផ្សេងៗ ដែលមាននៅលើស្មាតហ្វូន ភាគច្រើនយើងតែងតែ ចុចប៊ូតុងណាមួយ ដើម្បីនិយាយទៅកាន់ Google Assistant រំពេចនោះ ជំនួយការមួយនេះ ក៏ចេញមុខមក និយាយរៀបរាប់ពីអ្វី ដែលអ្នកចង់ដឹង ភ្លាមៗតែម្ដង។

 

 

ជាក់ស្ដែង នៅពេលនេះ ខ្ញុំនឹងបង្ហាញដល់អ្នក ទាកទងទៅនឹង ការប្រើប្រាស់ជំនួយការខាងលើ ដើម្បីជួយអ្នកក្នុងការធ្វើ Homework ក៏ដូចជាដាស់តឿនអ្នក មិនភ្លេចផងដែរ។ អញ្ចឹងប្រិយមិត្តអ្នកសិក្សា អាចសាកមើលបាន នូវវិធីទាំង 5 ដែលខ្ញុំនឹងធ្វើការរៀបរាប់ នៅខាងក្រោមនេះ។

 

• ដំបូងគឺ មុខងារ Set reminder 

 

មិនខុសទេ ជាមុខងារមួយដែលមាន នៅក្នុង Google Assistant ដែលវាអាចចងចាំជំនួសអ្នក ក៏ដូចជារលឹកដល់អ្នក ពីពេលវេលា ដែលអ្នកត្រូវធ្វើ Homework ជាដើម។ មិនពិបាកឡើយ បើអ្នកចង់ ប្រើប្រាស់វា គឺគ្រាន់តែ និយាយពាក្យ “Set a reminder” ទៅកាន់ជំនួយការខាងលើ បន្ទាប់មក បំពេញនូវពេលវេលា ដែលចង់ដាក់ ជាការស្រេច។ លើសពីនេះ បើសិនជាអ្នកភ្លេចពេលវេលា ដែលបានដាក់នោះ អ្នកអាចសួរទៅកាន់ Assistant ដដែលនេះថា “what are my reminders?”  ភ្លាមនោះ វានឹងធ្វើការឆ្លើយតបប្រាប់អ្នក នូវពេលវេលាដែលអ្នក បានកំណត់កាលពីពេលមុនផងដែរ។

 

 

• ទី 2 គឺការកំណត់ Timers ( set study timer)

 

ពិតណាស់ នៅពេលដែលអ្នក ធ្វើការសិក្សា អ្នកគួរតែមានពេលវេលា សម្រាកបន្តិច ដើម្បីលំហែខួក្បាល ក៏ដូចជាធ្វើឲ្យការសិក្សានោះ មានប្រសឹទ្ធភាពផងដែរ។ ហេតុនេះហើយ មុខងារ timer អាចជួយរំលឹកអ្នកបាន ពេលដែលដល់ម៉ោងត្រូវសម្រាក។ ងាយស្រួលទេ អ្នកទាំងអស់គ្នាគ្រាន់តែ និយាយទៅកាន់ Google Assistant ថា “set my revision timer” រួចហើយវានឹងដាក់ឈ្មោះ timer នោះថា My revision បន្ទាប់មកត្រូវ កំណត់ម៉ោងទៅតាមពេលវេលា ដែលអ្នកគិតថាសមរម្យ សម្រាប់ខ្លួនឯង។ នៅពេលដែល ម៉ោងកំណត់នោះ បានកន្លងផុតទៅ វានឹងធ្វើការ ផ្ដល់ដំណឹងដល់អ្នកភ្លាមៗតែម្ដង។ 

 

 

• ទី 3 គឺមុខងារបកប្រែ 

 

វាមិនប្លែកទេ ចំពោះមុខងារនេះ ព្រោះថានៅពេលដែល អ្នកសិក្សាទៅលើ ភាសាបរទេសណាមួយ ហើយមានចម្ងល់នោះ អ្នកតែងតែឆែកវចនានុក្រមមើល ជាការស្រេច។ ប៉ុន្តែចំពោះ Google Assistant វិញ វាអាចជួយអ្នកបានមួយចំនួនដែរ នៅពេលដែលចង់ដឹងពាក្យណាមួយ ជាភាសាផ្សេងៗ ហើយប្រិយមិត្តគ្រាន់ សួរទៅកាន់ជំនួយការនេះទៅ ដោយមិនបាច់ចំណាយពេលយូរ។ ឧទាហរណ៍ បើអ្នកចង់ដឹងថា តើពាក្យថាទូរសព្ទ ជាភាសាអាល្លឺម៉ង់ យ៉ាងម៉េចនោះ អ្នកអាចសួរបានថា “what is the German word for phone? មិនមែនតែប៉ុណ្ណឹងនោះទេ វានៅមានចំណុចជាច្រើនទៀត ដែលអាចជួយអ្នកបានទៅលើ ការបកប្រែផងដែរ។

 

 

• ទី 4 នេះ គឺមុខងារម៉ាស៊ីនគិតលេខ

 

ពិតណាស់ អ្នកមិនចាំបាច់ប្រើ ម៉ាស៊ីនគិតលេខ នោះទេ ព្រោះថា វាអាចដើរតួជំនួសបាន ប៉ុន្តែអ្នកត្រូវតែច្បាស់ ក្នុងការប្រើប្រាស់ ភាសាអង់គ្លេស ដើម្បីឲ្យ Google Assistant ជួយអ្នកបាន ដោយមិនមានកំហុស។ ឧទាហរណ៍ថា បើអ្នកចង់ដឹងថា 59 លើកជាការ៉េស្មើប៉ុន្មាននោះ អ្នកអាចនិយាយថា “what is 59 squared” បន្ទាប់មក Assistant ខាងលើនេះ នឹងឆ្លើយថា 3481 ដូច្នេះដែរ។ 

 

 

• ចុងក្រោយនោះគឺ មុខ Assignable Reminders 

 

ពិតណាស់ មុខងារនេះ អាចជួយដាស់តឿន ដល់នណារម្នាក់ ឲ្យធ្វើអ្វីមួយបាន តាមរយៈការនិយាយរបស់អ្នកទៅកាន់ Google Assistant ហើយអ្នកក៏ត្រូវប្រាកដថា បុគ្គលម្នាក់នោះ មាននៅក្នុងបញ្ជី Contacts របស់អ្នក។ ឧទារហណ៍ថា បើអ្នកចង់ ដាស់តឿន Jonh ឲ្យត្រៀមខ្លួនសម្រាប់ ការប្រលងថ្ងៃស្អែក នោះអ្នកគ្រាន់តែនិយាយថា “remind Jonh that tomorrow has the exam”។ បន្ទាប់មក វានឹងផ្ញើការរំលឹកនោះទៅកាន់ បុគ្គលណាដែលអ្នកបាន ហៅឈ្មោះនោះ។ 

 

 

ដូច្នេះហើយ ទាំងនេះជាចំនុចសំខាន់ មួយចំនួន ដែលមាននៅលើ Google Assistant ហើយវាក៏អាចជួយ អ្នកបានច្រើនគួរសម ទាក់ទងទៅនឹងការធ្វើ Homework ក៏ដូចជា ដាស់តឿនអ្នកជាដើម។ ហេតុនេះ បើប្រិយមិត្ត អ្នកប្រើ Android គួរតែសាកល្បងប្រើវាទៅ ព្រោះថា វាឆ្លាត ព្រមទាំងអាចឆ្លើយតប បានយ៉ាងច្រើន ទាក់ទងទៅនឹងអ្វីផ្សេងៗ ដែលយើងចង់ដឹង កាន់តែពិសេស យើងអាចចូលទៅកំណត់ មុខងារមួយចំនួនធំនៅលើស្មាតហ្វូន បានដោយប្រើប្រាស់ ការនិយាយផ្ទាល់ ទៅកាន់ ជំនួយការនេះតែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: កម្មវិធី-ហ្គេម