CAMBO REPORT

Popup Advertising5 seconds

Sony ប្រារព្ធខួប​ 40 ឆ្នាំនៃឧបករណ៍ចាក់តន្រ្តី​Walkman របស់ខ្លួន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

អតីតកាលដែលគួរអោយចងចាំបំផុត អំពីការវិវត្តន៍នៃការស្ដាប់តន្រី្ត កាលពី ៤០ ឆ្នាំមុនរបស់ ឧបករណ៍ចាក់តន្រ្តី Walkman ត្រូវបានយកមកធ្វើការតាំងពិព័រណ៍ អោយមហាជនទស្សនានៅទីក្រុង Tokyo ប្រទេស ជប៉ុន។ ក្រុមហ៊ុន Sony មិនត្រឹមតែបានគាស់កកាយយកមកវិញនូវ ឧបករណ៍ចាក់តន្រី Walkman គ្រប់ម៉ូឌែលមកតាំងបង្ហាញប៉ុនណោះទេ តែវាជាការ រំលឹកទៅដល់ស្លាកសញ្ញាដ៏ល្បីមួយ ដែលទទួលបានការកោតសរសើរមិនដាច់ពីមា៉ត់ តាមរយៈគុណភាពនៃ ឧបករណ៍មួយនេះ។ 

 

 

ព្រឹត្តិការណ៍ដាក់បង្ហាញ “Walkman in the Park” ត្រូវបានធ្វើឡើងរយៈពេលដល់ទៅ 3 ខែនៅឯសួន Ginza  របស់ក្រុមហ៊ុន Sony ផ្ទាល់។ អ្វីដែលពីសេសនោះ អ្វីទាំងអស់ដែល Sony ចង់បង្ហាញសាធារណៈអោយបានឃើញនោះ គឺការនឹកទៅដល់ទិដ្ឋភាពកាលពីទសវត្សរ៍ 80 ដែលមនុស្សចាប់ផ្តើមចាប់យកតន្ត្រីជាការកំសាន្តអារម្មណ៍ តាមរយៈដុំកាសែតតូចៗ និងកាសស្តាប់ផ្លាស្ទិច។ កំុអោយខាតពេលយូ យើងទៅលំហែរអារម្មណ៍ តាមរយៈការមើលពីទិដ្ឌភាព នៃព្រឹត្តិការណ៍ទាំងអស់គ្នា៖

 

 

គួរបញ្ជាក់ផងដែរថា​ Walkman គឺជាខ្សែស្រឡាយនៃឧបករណ៍ចាក់តន្ត្រី បង្កើតឡើងដោយក្រុមហ៊ុន Sony ដែលបានចេញលក់ដំបូងកាលពីឆ្នាំ 1979 ។ ក្នុងនាមជាឧបករណ៍ដំបូងគេ ដែលដំណើរការដោយដុំការសែត មានរូបរាងតូច និងអាចយកជាប់ខ្លួនបានគ្រប់ទីកន្លែងបាននោះ Walkman ទទួលបានការពេញនិយមពីសំណាក់អ្នកស្តាប់តន្រ្តីជុំវិញពិភពលោក។ ក្រោយមក គេក៏បានឃើញវត្តមាន Walkman នៅលើស្មាតហ្វូនវិញម្តង ក្រោមមុខម៉ាត់ថ្មី បញ្ជាក់ពីគុណភាពប្រព័ន្ធសម្លេង និងងាយស្រួលបញ្ជាជាងមុន។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ចំណេះដឹងទូទៅ