CAMBO REPORT

Popup Advertising5 seconds

Starship​ បន្ទាប់​របស់​ SpaceX​ នឹង​ត្រូវ​បង្ហោះ​សាក​ល្បង​ខ្ពស់​បំផុត​ដល់​ 20​ គីឡូ​ម៉ែត្រ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ថ្មីៗនេះ CEO របស់ SpaceX លោក Elon Musk បានធ្វើការបង្ហោះសារមួយ នៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃពុធកន្លងទៅ ដែលបានបញ្ជាក់ពី គំរូថ្មីនៃ Starship បន្ទាប់នឹងត្រូវ ប្រកាសធ្វើតេស្ដសាកល្បង ជាមួយរយៈខ្ពស់ជាងមុនទៀតផង ពោលគឺលើកនេះ នឹងត្រូវបង្ហោះដល់កម្ពស់ 20 គីឡូម៉ែត្រ ដែលនេះអាចនិយាយបានថា វាជាការបង្ហោះសាកល្បងមួយ ដែលមានខ្ពស់ ជាងរាល់ដងផងដែរ។ 

 

 

ពិតមែន ការបង្ហោះកម្ពស់ 20 គីឡូម៉ែត្រនេះ នឹងត្រូវធ្វើឡើងនៅក្នុងខែតុលាខាងមុខ ហើយលោក Must ក៏បានបន្តទៀតថា ពត៌មានបន្ថែមទាក់ទង នឹង Starship នេះ នឹងត្រូវប្រកាសពេញលេញ នៅថ្ងៃទី 28 កញ្ញាខាងមុខ ដែលវាក៏ជាថ្ងៃគំរប់ខួបមួយ របស់ SpaceX ផងដែរ។ នៅក្នុងនោះដែរ វាត្រូវបានគេរំពឹងថា ជាបទបង្ហាញប្រចាំឆ្នាំមួយរបស់លោក Musk ដែលនឹងនិយាយអំពី ការផ្លាស់ប្តូរ ក៏ដូចជាការរចនាមួយចំនួន បន្ថែមពីលើឆ្នាំមុនទៀតផង។ គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ SpaceX មានគម្រោងក្នុងការបង្កើត Starship ដែលអាចផ្ទុកអ្នកដំណើរបាន 100 នាក់ ព្រមទាំងដំណើការដោយ ម៉ាស៊ីន Raptor rocket ចំនួនប្រាំមួយទៀតផង។ 

 

 

ដូច្នេះហើយ Starship ខាងលើនឹងត្រូវ ធ្វើតេស្តផ្ទាល់កម្ពស់ 20 គីឡូម៉ែត្រ នៅក្នុងខែតុលាខាងមុខនេះ ហើយចំណែកការធ្វើបទបង្ហាញផ្សេងៗ ទាក់នឹងវាគឺនឹងត្រូវធ្វើឡើង នៅថ្ងៃទី 28 កញ្ញាផងដែរ។ អញ្ចឹងហើយ យើងនឹងរង់ចាំមើលទាំងអស់គ្នា នូវថ្ងៃដែលប្រភេទ យានអាវកាសខាងលើនេះ ត្រូវបានបង្ហោះសាកល្បង ហើយបើសិនជាការធ្វើតេស្ដ នោះបានជោគជ័យ វានឹងអាចប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ខាងមុខនេះ ដូច្នេះដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Space.Com Tag: វិទ្យាសាស្ត្រ