CAMBO REPORT

Popup Advertising5 seconds

Ford Explorer Hybrid 2020 អាច​បើក​បាន​ចម្ងាយ​ដល់​ទៅ ​804 ​គីឡូម៉ែត្រ​ឯណោះ ក្នុង​ចំណុះ​ប្រេង​ពេញ​មួយ​ធុង​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រសិនបើ លោកអ្នកកំពុងស្វែងរករថយន្តប្រភេទ SUV មានពណ៌ស្រស់ឆើត Ford Explorer Hybrid ស៊េរីឆ្នាំ 2020 គឺជាជំរើសល្អមួយដែលសាកសមបំផុត ដរាបណាអ្នកមិនចង់ជ្រើសរើសយកម៉ូឌែលប្រើប៉ុងពីរ (ប្រើកង់ទាំង 4)។ មិនតែប៉ុណ្ណោះ EPA បានបង្ហាញពីការប៉ាន់ នៃកម្រិតស៊ីប្រេងឥន្ធនៈ សម្រាប់ម៉ូឌែល Hybrid ចុងក្រោយរបស់ រថយន្ដ Ford មួយនេះ ថាម៉ូឌែលប្រើកង់ក្រោយ (ប្រើប៉ុងមួយ) គឺសន្សំសំចៃប្រេង ជាងម៉ូឌែលអត់ Hybrid Explorer ដែលប្រើស៊ីឡាំង 2.3 liter ប្រភេទម៉ាស៊ីន Turbo-4 Engine។

 

 

ជាក់ស្ដែង បើលោកអ្នកបើកបរ ក្នុងទីក្រុងដោយប្រើតែកង់ក្រោយ (ប៉ុងមួយ) នោះ រថយន្ត Hybrid Explorer មួយនេះ នឹងស៊ីប្រេងឥន្ធនៈ ប្រមាណជា 8.7 លីត្រក្នុងចម្ងាយ 100km ហើយស៊ីប្រេងប្រហែល 8.1 លីត្រ ក្នុងចម្ងាយ 100km ដូចគ្នា ពេលបើកបរផ្លូវឆ្ងាយ (Highway) និងបូកការបើកបរទាំង 2 ចូលគ្នា គឺត្រូវការប្រើប្រេងអស់ 8.4 លីត្រ ផងដែរ។ ដោយឡែក ចំពោះការបើកបរ ដោយប្រើប្រាស់កង់ទាំង 4 (ប៉ុងពីរ) វានឹងស៊ីប្រេងឥន្ធនៈ 10.2 លីត្រក្នុងចម្ងាយ 100km (បើកក្នុងក្រុង) ហើយស៊ីប្រេងអស់ 9 លីត្រ ពេលបើកផ្លូវឆ្ងាយ ក្នុងចម្ងាយដូចគ្នា និងស៊ីប្រេងប្រមាណជា 9.4 លីត្រ បើបូកការបើកបរទាំង 2 ស្ថានភាពផ្លូវនោះ បញ្ចូលគ្នា។ 

 

លើសពីនេះ សម្រាប់ការធ្វើដំណើរតាមដងផ្លូវដ៏វែង រថយន្ត Hybrid Explorer ម៉ូឌែលប្រើប៉ុងមួយ អាចរត់បានដល់ទៅចម្ងាយជាង 804km ក្នុងចំណុះប្រេងពេញមួយធុង។ ចំណែកឯ ចំពោះម៉ូឌែលមានប៉ុងពីរ វាអាចធ្វើដំណើរលើផ្លូវដូចគ្នា បានចម្ងាយប្រហែល 724km ក្នុងចំណុះប្រេងមួយពេញ និងវាមានកម្លាំងអូសទាញទម្ងន់បានដល់ទៅ 2540 គីឡូក្រាម ថែមទៀតផង។

 

 

យ៉ាងណាក៏ដោយ Autoblog បានកត់សម្គាល់ថា យ៉ាងណារថយន្តប្រភេទ SUV Hybrid របស់ Ford មួយនេះ នៅតែមិនអាចយកឈ្នះ Highlander Hybrid របស់ Toyota ត្រង់ចំណុចនេះបាន ដដែល ដោយម៉ូដែលប្រើកង់ទាំងអស់ស៊េរី ឆ្នាំ 2019 វាត្រូវបានគេប៉ាន់ស្មានថា ស៊ីប្រេងប្រមាណ 8.4 លីត្រក្នុងចម្ងាយ 100km (បូកបញ្ចូលការបើកបរទាំង 2 ផ្លូវចូលគ្នា) ខណៈដែល មានការប៉ាន់ប្រមាណថារថយន្ត Toyota ម៉ូឌែល Highlander 2020 នឹងស៊ីប្រេងឥន្ធនៈត្រឹម 6.9 លីត្រប៉ុណ្ណោះ ក្នុងចម្ងាយដូចគ្នា និងរួមបញ្ចូលទាំងការបើកក្នុងក្រុង និងផ្លូវឆ្ងាយចូលគ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: យានយន្ត