CAMBO REPORT

Popup Advertising5 seconds

Garmin Fenix 6X Pro ជា​នាឡិកា​វៃ​ឆ្លាត​ស៊េរី​ថ្មី អាច​ប្រើ​ប្រាស់​ថាមពល​ព្រះ​អាទិត្យ​បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុនបច្ចេកវិទ្យា Garmin ដែលមានមូលដ្ឋាននៅ សហរដ្ឋអាមេរិក បានពង្រីកទីផ្សារលក់ នាឡិកាវៃឆ្លាតរបស់ខ្លួន ដោយប្រកាសចេញនូវ ស៊េរីថ្មីៗដល់ទៅបីម៉ូឌែលបន្ថែម និងរួមមានដូចជា Fenix 6S (42mm), Fenix 6 (47mm) និងចុងក្រោយបង្អស់ Fenix 6X Pro (51mm) ផងដែរ។ នាឡិកាវៃឆ្លាតទាំង 3 ម៉ូឌែលថ្មីៗនេះ គឺទទួលបាននូវមុខងារថ្មីមួយ ដែលមានឈ្មោះថា “PacePro” ដោយអាចផ្ដល់យុទ្ធសាស្រ្ដ ទៅឲ្យអ្នករត់ហាត់ប្រាណ ជាមួយនឹងការណែនាំ ហើយព្រមទាំងតាមដាន សកម្មភាពថែមទៀតផង។ ក្រៅពីនេះវាក៏មានមុខងារ “Power Manager” សម្រាប់ធ្វើការកែសម្រួល ការចំណាយលើថាមពលថ្ម និងការសន្សំថ្មជាដើម។

 

 

នាឡិកាវៃឆ្លាត Fenix 6X Pro Solar

 

ចំពោះម៉ូឌែល 6X Pro គឺមានលក្ខណៈជា ប្រភេទលំដាប់កំពូល ដែលនាំយកមកនូវ បច្ចេកវិទ្យាពិសេស អាចសាកថាមពលថ្មបាន ដោយគ្រាន់តែប្រើប្រាស់ ពន្លឺព្រះអាទិត្យប៉ុណ្ណោះ តាមរយៈបន្ទះសូឡាផងដែរ។ បើយោងទៅតាម សេចក្ដីប្រកាសចេញពី Garmin បានដាក់បង្ហាញឲ្យឃើញថា នាឡិកាវៃឆ្លាតនេះ មានបំពាក់នូវបច្ចេកវិទ្យា “Power Glass” ដែលជាបន្ទះសូឡាថ្លា នៅលើកញ្ចក់អេក្រង់តែម្ដង មិនអាចមើលឃើញបានឡើយ។

 

ក្រុមហ៊ុនអាមេរិក Garmin បានអះអាងថា Fenix 6X Pro អាចប្រើប្រាស់បាន រហូតដល់ទៅរយៈពេល 21 ថ្ងៃ ហើយក៏អាចបន្ដប្រើបាន 3 ថ្ងៃតទៅទៀត តាមរយៈពន្លឺព្រះអាទិត្យ ថែមទៀតផង។ នាឡិកាវៃឆ្លាតនេះ មានអេក្រង់ទំហំ 1.4 អ៊ីញ (240x240) ដែលមានការពារដោយកញ្ចក់ Corning Gorilla Glass 6 គ្របដណ្តប់ពីខាងលើអេក្រង់ និងដាក់លក់លើតម្លៃ 1,149.99 ដុល្លារ នៅលើទីផ្សារអាមេរិក។

 

 

នាឡិកាវៃឆ្លាត Fenix 6

 

ចំណែកឯម៉ូឌែល Fenix 6 គឺមានបន្ទះអេក្រង់ទំហំ 1.3 អ៊ីញ (260x260) ជាមួយនឹងតួខ្លួនដែក Steel និងដែក Titanium ហើយមានអង្គផ្ទុកទិន្នន័យទំហំ 32GB និងអាវក្រោះមិនជ្រាបទឹក 10ATM ថែមទៀតផង។ ហាក់បីដូចជាម៉ូឌែល Fenix 6X Pro អញ្ចឹងដែរ ដោយវាក៏ភ្ជាប់មកជាមួយ ផែនទីភូមិសាស្ត្រ និងព្រមទាំងមុខងារ PacePro និងមុខងារ Power Manager ផងដែរ។ នាឡិកាវៃឆ្លាត Fenix 6 មានតម្លៃដាក់លក់ចាប់ពី 599.99 ដុល្លារឡើងទៅ នៅលើទីផ្សារអាមេរិក។

 

 

នាឡិកាវៃឆ្លាត Fenix 6S 

 

សម្រាប់ម៉ូឌែល Fenix 6S គឺមានបន្ទះអេក្រង់ទំហំ 1.2 អ៊ីញ (240x240) ដែលមានការការពារពីកញ្ចក់ Corning Gorilla Glass 6 ដូចជាម៉ូឌែលដទៃទៀតដែរ ហើយវាក៏បានជម្រើស Sapphire Version ដែលមានបំពាក់កញ្ចក់ ធ្វើឡើងពីត្បូងកណ្តៀង និងអាចការពារកុំឲ្យ អេក្រង់កោសបានថែមទៀត។ ដូចជានាឡិកាវៃឆ្លាត នៅលើទីផ្សារទូទៅដែរ ដោយម៉ូឌែល Fenix 6S មានភ្ជាប់មកជាមួយ សេនស័ររតាមដាន ចង្វាក់បេះដូង និងវាស់ជីពចរ Ox ហើយក៏មានមុខងារ PacePro ដូចម៉ូឌែលផ្សេងៗទៀតអញ្ចឹង។ នាឡិកាវៃឆ្លាត Fenix 6S គឺត្រូវបានដាក់លក់ នៅលើតម្លៃចាប់ពី 599.99 ដុល្លារឡើងទៅ នៅលើទីផ្សារអាមេរិក។

 

 

សរុបមកវិញ ចំពោះនាឡិកាវៃឆ្លាត ដែលមានបំពាក់បន្ទះសូឡា គឺមានតែនៅលើម៉ូឌែល Garmin Fenix 6X Pro ប៉ុណ្ណោះ និងមានតម្លៃរហូតដល់ទៅ 1,149.99 ដុល្លារឯណោះ នៅលើវេបសាយលក់ផ្លូវការ (សូមចុចទីនេះ) ដោយឡែកសម្រាប់ម៉ូឌែល Fenix 6 (សូមចុចទីនេះ) និងម៉ូឌែល Fenix 6S (សូមចុចទីនេះ) គឺមានតម្លៃ 599.99 ដុល្លារដូចគ្នាផងដែរ។ គួរឲ្យសោកស្ដាយ សម្រាប់ប្រិយមិត្តអ្នកអាន ដែលមានចំណាប់អារម្មណ៍ រកជាវនាឡិកាវៃឆ្លាត Garmin Fenix 6 Series ម៉ូឌែលថ្មីៗទាំងអស់នេះ គឺអាចធ្វើបានតាមរយៈ វេបសាយលក់ផ្លូវការ តែមួយគត់ប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Bee Bom Tag: នាឡិកាវៃឆ្លាត