CAMBO REPORT

Popup Advertising5 seconds

Google​ កំពុង​ធ្វើ​ការ​ស្វែង​យល់​បន្ថែម​ពី​ នាឡិកា​​ឆ្លាត​វៃ​ ដែល​មាន​លេន​កាមេរ៉ា​ទំ​លុះ​អេក្រ​ង់​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុនស្មាតហ្វូនមួយចំនួន បានចាប់ផ្ដើមចូលរួម ប្រកួតប្រជែងក្នុងទីផ្សារ នាឡិកាឆ្លាតវៃ រាងយូដែរហើយ ដោយឡែក បន្ទាប់ពីបានឃើញ នូវភាពជោគជ័យនៃ ក្រុមហ៊ុនទាំងនោះ ទើបជំរុញឲ្ប បណ្តាក្រុមហ៊ុនផ្សេងៗទៀត មានចំណាប់អារម្មណ៍ នៅក្នុងវិស័យនេះដែរ។ មិនខុសទេ ពេលនេះ Google កំពុងតែសិក្សាទៅលើ ប្រភេទនាឡិកាឆ្លាតវៃ ដែលមានបំពាក់ លេនកាមេរ៉ា ទំលុះអេក្រង់ទៀតផង ហើយនេះគឺជាបច្ចេកវិទ្យាមួយ ដែលមិនទាន់មាន នៅលើ smartwatch ណាមួយឡើយ។

 

 

ពិតណាស់ បើតាមប៉ាតង់នាឡិកា ដែលយើងបានឃើញនោះ អាចនិយាយបានថា វាបានរចនាឡើង ដោយមានលេនកាមេរ៉ាមួយគ្រាប់ ដាក់នៅចំកណ្តាលនៃអេក្រង់ ហើយមើលទៅ វាមានលក្ខណៈ ស្រដៀងទៅនឹង លេនកាមេរ៉ាស្មាតហ្វូនមួយចំនួន ដែលត្រូវបានគេហៅថា ជាប្រជ្រុយអញ្ចឹងដែរ។ មិនខុសទេ កាមេរ៉ានេះ អ្នកប្រើប្រាស់អាចធ្វើការថតស៊ែលហ្វី ឬមួយក៏ប្រើប្រាស់ ទៅលើការតេ ជាលក្ខណៈវីដេអូទៀតផង។ គួរបញ្ជាក់ដែរថា ពាក្យចចាមអារ៉ាម មួយចំនួនធ្លាប់ បាននិយាយថា Google គ្រោងនឹងបញ្ចេញនាឡិកាឆ្លាតវៃរបស់ខ្លួន កាលពីឆ្នាំមុន តែផ្ទុយទៅវិញ ក្រុមហ៊ុនមួយនេះ បានចេញមុខមក បង្ហាញថា ខ្លួនមិនគម្រោងដូចដែលគេ បាននិយាយនោះទេ។ ដោយឡែក ពេលនេះ ប្រហែលជា មិនដូចឆ្នាំមុនឡើយ ព្រោះថាប៉ាតង់អាចបញ្ជាក់ បានយ៉ាងច្បាស់ថា Google កំពុងតែសិក្សាទៅលើផ្នែកនេះ ដែលជាហេតុ ធ្វើឲ្យក្រុមហ៊ុនមួយនេះ មិនអាចនឹងប្រកែកបាន ទៀតឡើយ។

 

 

សរុបមកវិញ នៅពេលនេះ Google អាចកំពុងសិក្សាទៅលើ ទីផ្សារថ្មី ដែលអាចរកចំណូលបានច្រើន នោះគឺ ការផលិត smartwatch តែម្ដង។ កាន់តែពិសេស លើកនេះ វាអាចជាប្រភេទ នាឡិកាឆ្លាតវៃ ដែលមានបំពាក់ជាមួយ លេនកាមេរ៉ាទំលុះអេក្រង់ នៅចំកំណ្តាលទៀតផង។ បើតាមអ្វីដែលលបានឃើញនេះ អាចនិយាយបានថា នេះជាបច្ចេកវិទ្យានៅពេលអនាគត ព្រោះថា វារាងប្លែកដែរ ដែលមានការរចនា កន្លែងដាក់កាមេរ៉ា ស្រដៀងទៅនឹង ស្មាតហ្វូនបែបនេះ។ បើនិយាយនៅក្នុង ពេលបច្ចុប្បន្ននេះ ខ្ញុំគិតថា វាដូចជាមិនសូវមានប្រយោជន៍នោះទេ ម្យ៉ាងទៀត វាក៏មិនចាំបាច់ដែរ ដែលត្រូវប្រើកាមេរ៉ា លើនាឡិកានេះ ដើម្បីថតរូបនោះ ខណៈពេលដែល ស្មាតហ្វូនវិញ មានសមត្ថភាពថតបានប្រសើរជាងវា ខ្លាំងទៀតផង។  អញ្ចឹងហើយ នៅមានចំណុចជាច្រើនទៀត ដែលយើង មិនទាន់បានដឹង ពីនាឡិកាឆ្លាតវៃខាងលើ ដោយសារតែ វាគ្រាន់តែជារូបប៉ាតង់នៅឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: នាឡិកាវៃឆ្លាត