CAMBO REPORT

Popup Advertising5 seconds

Microsoft បន្ថែម​បទ​ពិសោធន៍​ក្នុង​ការ​ប្រើ​ប្រាស់ Tablet Mode លើ Windows 10 អោយ​កាន់​តែ​ប្រសើរ​ជាង​មុន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន Microsoft មានគម្រោងក្នុងការធ្វើឡើងវិញ នូវផ្ទៃបញ្ជាក្នុងប្រព័ន្ធប្រតិបិត្តការ Windows 10 លើថេប្លេត អោយកាន់តែប្រសើរជាងមុន ដោយកាត់យកការឌីហ្សាញ ចាស់ៗមួយចំនួនចេញដូចជា របាកម្មវិធីខាងក្រោម និងការផ្លាស់ប្តូរផ្ទៃកម្មវិធីទាំងមូល ទៅជាពេញអេក្រង់ពេលបើក “Tablet Mode”។ នោះបញ្ជាក់ថា ក្រុមហ៊ុននេះ កំពុងពង្រឹងបន្ថែមនៅលើ ការកែឆ្នៃលើ Interface កូនកាត់កុំព្យូទ័រដែលដំណើរការដោយ Windows 10 របស់ខ្លួន អោយកាន់តែមានបទពិសោធន៍ នៃការប្រើប្រាស់ពេញលេញជាងមុន។  

 

 

ថេប្លេត Desktop នឹងបង្ហាញផ្ទៃអេក្រង់ពេញ ជាមួយនឹង Task bars icons ដើម្បីអោយគម្លាតរវាងកម្មវិធីទាំងនោះ មានភាពទូលាយជាងមុន។ បន្ថែមពីនោះ វានឹងបង្រួមប្រអប់ Search ទៅជា Icon វិញ។ បន្ទាប់មក Touch Keyboard ក៏លោតឡើងពេលដែលចាប់ផ្តើមសរសេរនៅលើ ប្រអប់សរសេរ។ ជាមួយគ្នានោះផងដែរ កម្មវិធី File Explorer ក៏ផ្លាស់ប្តូរទៅជា Touch-optimized layout វិញ ដែលផ្តល់ភាពងាយស្រួលក្នុងការប៉ះបញ្ជាដោយ touch screen។ យើងនឹងអាចសាកល្បងបន្ថែមលើការផ្លាស់ប្តូរនេះ ដោយ Microsoft បានបញ្ជូលវាទៅក្នុង ជំនាន់ Windows Insider តែវាស្ថិតក្រោមការសាកល្បងនៅឡើយ។ យ៉ាងណាមិញ នៅលើម៉ូឌែល Surface Pro របស់ខ្លួនក៏មាននៅមុខងារ Tablet Mode នេះផងដែរ តែតម្រូវអោយអ្នកប្រើប្រាស់ធ្វើការបើកវាដោយខ្លួនឯង។ 

 

 

 

Microsoft ធ្លាប់បានបង្ហាញនូវ មុខងារកូនកាត់ថេប្លេតនេះ ច្រើនរួចទៅហើយនៅលើថេប្លេត ដែលដំណើរការដោយ Windows 8។ ទន្ទឹមនឹង ការផ្លាស់ប្តូរនេះ Microsoft ក៏បានកំពុងធ្វើការលើការ មុខងារ Reset និង Restore តាមរយៈ Cloud នៅលើកុំព្យូទ័រដំណើរការដោយ Windows 10។ វាស្រដៀងទៅនឹងមុខងារដែលយើងធ្លាប់បានឃើញនៅលើ MacOS ជាយូរមកហើយ។ មុខងារនោះនឹងអាចអោយយើង Update ក៏ដូចជា Restore ប្រព័ន្ធប្រតិបត្តិការណ៍ Windows នៅលើអ៊ីនធើណេត ដោយមិនចាំបាច់មានឌីស Windows ឬ USB Windows ផ្ទាល់ទៀតនោះទេ។  

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កុំព្យូទ័រ