CAMBO REPORT

Popup Advertising5 seconds

ខ្សែភាពយន្តឆ្លុះបញ្ចាំងពីជីវិតពិតរបស់ Bill Gate នឹងចេញលើ Netflix នៅខែក្រោយនេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្នុងរយៈពេល 63 ឆ្នាំនៃជីវិតលោក Bill Gate រស់នៅលើផែនដីនេះ ទីបំផុតត្រូវបានចងក្រងនៅក្នុង Series លើ Netflix ហើយ។ វីដេអូឯកសារ អំពីជីវប្រវត្តិរបស់បុគ្គលល្បីរូបនេះ ត្រូវបានរៀបរៀង និងចងក្រងឡើងចំនួន 3​ ផ្នែកក្នុងបំណង បង្ហាញពីការពិតនៅក្រោយ នៃភាពជោគជ័យរបស់លោក កន្លងមក។

 

 

Bill Gate មិនត្រឹមតែបង្កើតភាពជោគជ័យសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ តែលោកបានបន្សល់ទុក នូវបច្ចេកវិទ្យា ដែលបានផ្លាស់ប្តូរពិភពលោក អោយដើរទៅមុខជាមួយនឹង ខួរក្បាលអច្ឆរិយៈរបស់ខ្លួនផងដែរ។ Netflix នឹងបញ្ចេញ Series នេះក្រោមចំណងជើងថា “Inside Bill’s Bran: Decoding Bill Gate” ដឹកនាំដោយលោក Davis Guggenheim។ អញ្ជឹងចាំអង្កាល់ទៀត មកមើល Trailer ទាំងអស់គ្នាតែម្តង៖

 

 

 

 

តាមរយៈ Trailer យើងបានដឹងថា Bill Gate បានព្យាយាមក្នុងរយៈពេលស្ទើរតែមួយជីវិតរបស់ខ្លួន ដើម្បីបង្កើតក្រុមហ៊ុន Microsoft។ មិនទាន់អស់នៅឡើយ លោកក៏បានចូលរួមជាមួយនឹង កម្មវិធី សប្បុរសធម៌លើអ្នកជំងឺ គ្រុនចាញ់ និង មហារីកខួរឆ្អឹងខ្នងជាដើម។ បន្ថែមដោយឃ្លាមួយក្នុងនោះ បាននិយាយថា “ខួរក្បាលរបស់គាត់ឈប់ដំណើរការហើយ” តើវាមានន័យយ៉ាងណា? តើអ្វីដែល Bill Gate ខ្លាចជាងគេនោះ? អ្នកប្រហែលជាត្រូវរកចម្លើយមាននៅលើ Netflix នៅថ្ងៃទី 20 ខែក្រោយនេះហើយ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Tech Crunch Tag: Lifestyle