CAMBO REPORT

Popup Advertising5 seconds

RedmiBook​ 14​ បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ហើយ​ ប្រើ​ CPU​ Cor​e​ i7​ ជំនាន់ទី​ 10​ និង​មាន​តម្លៃ​ចាប់​ពី 559 ដុល្លារ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

លើកមុនយើងបានដឹងខ្លះៗហើយ ទាក់ទងទៅនឹងកុំព្យូទ័រយួរដៃម៉ូឌែលថ្មី ដែលបានដាក់ស្លាកយីហោ Redmi ប៉ុន្តែពេលនោះ វាគ្រាន់តែជា លក្ខណៈលេចធ្លាយតែប៉ុណ្ណោះ ហេតុនេះ ហើយនៅមានចំណុចជាច្រើន ដែលពត៌មានទាំងនោះ ប្រាប់មិនបានច្បាស់ នោះទេ។ មិនខុសទេ ពេលនេះយើងនឹងលែងមាន មន្ទិលសង្ស័យជាមួយវាទៀតហើយ ព្រោះថា Redmi បានប្រកាសជាផ្លូវការហើយ ទាក់ទងជាមួយ Laptop ជំនាន់ថ្មីរបស់ខ្លួន ដែលមានឈ្មោះថា RedmiBook 14 កាន់តែពិសេសនោះ យើងឃើញថា កុំព្យូទ័រនេះ ពិតជាបំពាក់ជាមួយ CPU ជំនាន់ចុងក្រោយ របស់ Intel ពិតមែន។

 

 

ពិតណាស់ គ្រាន់តែឮឈ្មោះ យើងបានដឹងស្រាប់ទៅហើយ ថាកុំព្យូទ័រជំនាន់ថ្មីនេះ មានអេក្រង់ទំហំប៉ុន្មានអ៊ីញ និយាយឲ្យចំទៅ RedmiBook 14 មានអេក្រង់ទំហំ 14 អ៊ីញ កម្រិត Full HD+  ដែលមានតួខ្លួនស្ដើង ព្រមទាំងមាន គែមព័ទ្ធជុំវិញខ្លីជាងមុន ស្រស់ស្អាតមិនចាញ់ MacBook របស់ Apple ប៉ុន្មានឡើយ។ ជាងនេះទៅទៀត វាបានបំបាក់ជាមួយ CPU Core i7 ជំនាន់ទី 10 របស់ Intel ជាមួយរ៉េម 8GB និងអង្គផ្ទុកក្នុងម៉ាស៊ីន 512GB ហើយ Redmi ក៏បានបន្ថែមថា laptop មួយនេះ មានល្បឿនលឿនជាងជំនាន់មុនដល់ 13 ភាគរយទៀតផង។ លើសពីនេះទៀត វាក៏បានបំពាក់ជាមួយ ក្រាហ្វិកកាតប្រភេទ Nvidia GeForce MX 250 រួមទាំងមានបច្ចេកវិទ្យា ដោះសោរឆ្លាតវៃជំនាន់ទី 2.0 ផងដែរ។ 

 

 

កុំព្យូទ័រនេះ នឹងត្រូវដាក់លក់ចាប់ពីថ្ងៃទី 6 កញ្ញាតទៅ ហើយចំពោះតម្លៃរបស់វា ត្រូវបានបែងចែកជា 3 ថ្នាក់គឺ ចំពោះម៉ូឌែលដែលបំពាក់ជាមួយ CPU Core i5 ជំនាន់ទី 10 ដែលមានរ៉េម 8GB និងអង្គផ្ទុក 256GB ត្រូវបានលក់ក្នុងតម្លៃខ្ទង់ 559 ដុល្លារ រីឯម៉ូឌែលដែលមាន CPU ដដែលតែ មានទំហំផ្ទុក 512GB មានតម្លៃ 629 ដុល្លារ និងចុងក្រោយ ម៉ូឌែលដែលមាន CPU Core i7 ជំនាន់ទី 10 ជាមួយអង្គផ្ទុក 512GB មានតម្លៃ 699 ដុល្លារ ខណៈដែលតម្លៃទាំងនេះ វាសុទ្ធតែជាតម្លៃដែល ដាក់លក់នៅក្នុងទីផ្សារស្រុកចិនប៉ុណ្ណោះ។ 

 

 

គួរបញ្ជាក់ដែរថា នៅក្នុងការប្រកាសនោះមិនមែន មានតែ Laptop ខាងលើនេះមួយទេ ប៉ុន្តែផ្ទុយទៅវិញ Redmi ក៏បានបង្ហាញពី ទូរទស្សន៍ឆ្លាតវៃរបស់ខ្លួនផងដែរ ដែលមានអេក្រង់ 70 អ៊ីញ អាចបង្ហាញរូបភាពដល់កម្រិត 4K HDR ជាមួយរ៉េម 8GB និងអង្គផ្ទុក 16GB ទៀតផង។ ជាក់ស្ដែង លក្ខណៈផ្សេងៗទៀត នៃប្រភេទ Smart TV ខាងលើនេះ យើងក៏ធ្លាប់បានបង្ហាញរួចហើយ តាមរយៈពត៌មានលោកមុន ហើយវាក៏មិនខុសគ្នានោះទេ មួយវិញទៀត ទូរទស្សន៍នេះ នឹងចាប់ផ្ដើមលក់ជាផ្លូវការចាប់ពី ថ្ងៃទី 10 ខែកញ្ញាខាងមុខនេះ ជាមួយតម្លៃ 556 ដុល្លារ នៅក្នុងប្រទេសចិនដូច្នេះដែរ។ 

 

 

ដូច្នេះហើយ យើងឃើញថា RedmiBook 14 បានបំពាក់ជាមួយ CPU ជំនាន់ថ្មីរបស់ Intel ដែលមានតម្លៃសមរម្យ ជាមួយការរចនារូបរាង បែបស្រស់ស្អាតមានតម្លៃ ព្រមទាំងមានសមត្ថភាព មិនចាញ់ផលិតផលផ្សេងៗឡើយ។ នៅក្នុងនោះដែរ Redmi TV ក៏បានបង្ហាញខ្លួនជាមួយកញ្ចប់តម្លៃទាបជាង ទូរទស្សន៍របស់ Xiaomi ជំនាន់មុន កាន់តែពិសេស វាមានមុខងារច្រើន សម្បូរបែបសាកសមជា ទូរទស្សន៍ឆ្លាតវៃផងដែរ។ អញ្ចឹងហើយ ផលិតទាំងពីខាងលើនេះ នឹងត្រូវចាប់ផ្ដើមចរាចរណ៍ ក្នុងទីផ្សារចិននៅក្នុងខែក្រោយនេះ ទៀតផង ហើយចំណែកទីផ្សារស្រុកយើង វាក៍អាចនឹងមានវត្តមានផងដែរ ប៉ុន្តែ មិនទាន់ច្បាស់ថា នៅពេលណានោះទេ ហើយក៏សង្ឃឹមថា នឹងមានក្នុងពេលឆាប់ៗនេះ ផងទៅចុះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: 91 Mobile Tag: កុំព្យូទ័រ