CAMBO REPORT

Popup Advertising5 seconds

បុរស​ម្នាក់​​បាន​ឈ្នះ​ឆ្នោត​ 60​ លាន​ដុល្លា​រ​ បន្ទាប់​ពី​ចាក់​លេខ​ដដែលៗ​​ក្នុង​រយៈពេល​ 20​ ឆ្នាំ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅក្នុងពេលថ្មីៗនេះ បុរសសញ្ជាតិកាណាដា ម្នាក់បានឈ្នះឆ្នោត ដែលទទួលបានទឹកប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់ កាន់តែពិសេសនោះ គាត់បានលេងដោយប្រើលេខដដែលៗនេះ ចំនួន 20 ឆ្នាំមកហើយ ទើបតែនៅថ្ងៃទី 26 ខែតុលា ឆ្នាំ 2018 គាត់បានឈ្នះរង្វាន់ដ៏ច្រើននេះ ពិតមែន។ មិនខុសទេ បន្ទាប់ពីទទួលដំណឹងនោះភ្លាម លោកមិនទាន់បាន ទៅបើកយកប្រាក់ទាំងនោះទេ ផ្ទុយទៅវិញ គឺលោករង់ចាំដល់ 10 ខែក្រោយទៀត ទើបទៅដកប្រាក់ទាំងនោះ។

 

 

វាពិតជាប្លែកមែន ព្រោះថាបុរសខាងលើនេះ កាត់បានចាក់ឆ្នោតជាមួយលេខដដែល រហូតទាល់តែត្រូវតែម្ដង ដែលគិតទៅវាមានរយៈពេល 20 ឆ្នាំមកហើយ។ បើតាមបុគ្គលខាងលើ បានបញ្ជាក់ថា នៅពេលដែលទទួលបានដំណឹងភ្លាមនោះ លោកបានទៅហាងមួយកន្លែង ដើម្បីធ្វើការព្រីននូវលេខកូដនោះ យកមកមើល ឲ្យបានច្បាស់ថែមទៀត ដែលក្នុងនោះ លោកបានធ្វើការ ត្រួតពិនិត្យឡើងវិញជាច្រើនម៉ោងទៀតផង។ បន្ទាប់ពីនោះមក លោកបាននិយាយថា លោកបានចាប់ផ្ដើមគិត អំពីការឈ្នះរង្វាន់នេះ ព្រោះថាវាអាចផ្លាស់ប្តូរជីវិត របស់លោកបានច្រើនមែនទែន ជាពិសេសគឺ គ្រួសាររបស់លោកផ្ទាល់តែម្ដង ហើយលោក និងគ្រួសារ ក៏ត្រូវការពេលវេលាមួយចំនួន ក្នុងការត្រៀមទទួល នូវការផ្លាស់ប្តូរនេះផងដែរ។ គួរបញ្ជាក់ដែរថា លេខដែលលោកបានត្រូវនោះ មានដូចជា 2,3,4,8,9,20 និង 30 ដែលលេខទាំអនេះ មានរួមបញ្ចូលទាំងថ្ងៃកំណើត របស់ក្រុមគ្រួសាររបស់លោកទៀតផង។

 

 

ដូច្នេះហើយ បើគិតទៅបុគ្គលម្នាក់ ខាងលើនេះ គឺពិតជាមានសំណាងខ្លាំងមែនទែន ដែលទទួលបានរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ អាចនិយាយបានថា គ្រួសាររបស់លោកគឺជាមេ នាំសំណាងផងដែរ។ ហេតុនេះ បុរសខាងលើទទួលបាន 60 លានដុល្លារ តាមរយៈការចាក់ឆ្នោតស្របច្បាប់មួយ ដែលគ្រាន់តែប្រើប្រាស់ លេខដដែលៗប៉ុណ្ណោះ ពោលគឺវាជាលេខ ដែលលោក បានប្រើអស់រយៈពេល 20 ឆ្នាំទៅហើយ ប៉ុន្តែទើបតែចុងឆ្នាំ 2018 ទើបលោក បានទទួលផលប្រយោជន៍ដ៏ធំនេះ អញ្ចឹងដែរ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: CNN Tag: Lifestyle