CAMBO REPORT

Popup Advertising5 seconds

NASA​ បាន​ស្នើ​រទៅ​កាន់​សិស្ស​ក្នុងសហរដ្ឋ​អាមេរិក​ អោយ​ជួយ​ដាក់​ឈ្មោះ​យាន​ជំនិះ​សម្រាប់​ជិះ​នៅ​លើ​ភព​អង្គារ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

NASA បានបង្កើត យានជំនិះមួយប្រភេទ ដែលទុកសម្រាប់ធ្វើការប្រើប្រាស់ នៅលើភពអង្គារ ហើយខ្លួនក៏មានគម្រោង ក្នុងការចុះចតយានជំនិះខាងលើនេះ ជាផ្លូវការនៅក្នុងខែកុម្ភៈឆ្នាំ 2021 ខាងមុខផងដែរ។ ពិតណាស់ NASA បានត្រៀមរួចរាល់អស់ហើយ ទាក់ទងយានខាងលើ ប៉ុន្តែចំណុចសំខាន់មួយ  ដែលនៅមានការខ្វះខាតនោះគឺ ឈ្មោះរបស់វាតែម្ដង ដោយហេតុនេះហើយ ទើបអង្គការមួយនេះ បានបើកឲ្យសិស្ស និស្សិត នៅក្នុងសហរដ្ឋអាមេរិក ធ្វើការដាក់ឈ្មោះឲ្យ យានជំនិះមួយនេះ។

 

 

មិនខុសទេ កាលពីម្សិលមិញនេះ NASA បានប្រកាស ពីការប្រកួតប្រជែងមួយ ដែលអនុញ្ញាតឲ្យសិស្ស និស្សិត ដែលសិក្សានៅក្នុងសហរដ្ឋអាមេរិក ធ្វើការដាក់ឈ្មោះ នូវយានថ្មីមួយរបស់ខ្លួន ដែលបង្កើតឡើង សម្រាប់ជិះនៅលើភពអង្គារទៀតផង។ ពិតណាស់ការធ្វើបែបនេះ ក៏ព្រោះតែអង្គការខាងលើ ចង់ជំរុញឲ្យសិស្សានុសិស្ស ទាំងអស់ចាប់អារម្មណ៍ជាមួយ បច្ចេកវិទ្យា ក៏ដូចជាវិទ្យាសាស្រ្ត បន្ថែមទៀត ដើម្បីធ្វើឲ្យវិស័យនេះ កាន់តែរីកចំរើនផងដែរ។ គួរបញ្ជាក់ដែរថា នេះជាការប្រកួតប្រជែង តាមបណ្តាញអ៊ីនធើណែត ដែលតម្រូវឲ្យបេក្ខជន ធ្វើការដាក់ឈ្មោះ ឲ្យយានជំនិះដូចខាងលើ ហើយពួកគេក៏ត្រូវសរសេរ អត្ថបទមួយដែលបញ្ជាក់ពី អំណាងនៃឈ្មោះ ដែលគេបានដាក់នោះដែរ។ លក្ខខណ្ឌនៃការ ប្រលងនេះ មានដូចជា៖

 

• ឈ្មោះដែលត្រូវដាក់ មិនឲ្យលើសពី 50 អក្សរ ចំណែកអត្ថបទអំណះអំណាងវិញ គឺមិនឲ្យលើសពី 150 ពាក្យឡើយ

• សិស្សម្នាក់មានសិទ្ធិ ធ្វើបានតែម្ដងប៉ុណ្ណោះ

• ឈ្មោះនោះ មិនត្រូវជាពាក្យដដែល ដូច NASA ធ្លាប់ប្រើប្រាស់ ឬមួយក៏មិនត្រូវ ជាឈ្មោះដែល ធ្លាប់ជា បេសកកម្ម របស់អង្គការនេះ ពីមុនមកនោះទេ

• ប្រសិនបើចង់ ប្រើប្រាស់ឈ្មោះរបស់មនុស្ស គឺត្រូវតែច្បាស់ថា បុគ្គលម្នាក់នោះ បានស្លាប់ហើយ

• មិនត្រូវប្រើប្រាស់ ឈ្មោះក្រុមហ៊ុនណាមួយឡើយ ហើយអត្ថបទដែលបានសរសេ ត្រូវតែមានលក្ខណៈជា របស់ខ្លួនឯង មិនយកគំរូតាមគេ

 

 

 

គួរបញ្ជាក់ថា កាលបរិច្ឆេទ របស់ការប្រកួតនេះ និងត្រូវបញ្ចប់នៅក្នុងថ្ងៃទី 1 វិច្ឆិកាខាងមុខ ហើយគេនឹងធ្វើការជម្រុះ ដល់ដំណាក់កាលចុងក្រោយ NASA និងដាក់ឲ្យធ្វើការបោះឆ្នោត ជាសាធារណៈ នៅក្នុងខែមករា ក្នុងឆ្នាំ 2020 ផងដែរ។ គួរឲ្យស្តាយដែរ ដែលការប្រកួតប្រជែងនេះ មិនបានដាក់ឲ្យ មនុស្សគ្រប់គ្នា ចូលរួមឡើយ ប៉ុន្តែបើអ្នកពិតជាចង់ ធ្វើការដាក់ឈ្មោះឲ្យវាពិតមែន អ្នកអាចសាកល្បងបាន ដោយខ្លួនឯង ទៅតាមគំនិតរបស់អ្នក រួចហើយអ្នកអាចបញ្ចេញមតិនោះ នៅខាងក្រោមនេះបាន ដើម្បីឲ្យខ្ញុំ បានដឹងពីមតិរបស់ប្រិយមិត្ត អ្នកអានផងដែរ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: វិទ្យាសាស្ត្រ