CAMBO REPORT

Popup Advertising5 seconds

ទាំង​នេះ​ជា​លក្ខណៈ​ពិសេស​របស់​កុំព្យូទ័រ​លេង​​ហ្គេម ​លំដាប់​​កញ្ចប់​​ថវិកា​ពី​ ASUS

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពេលយើងគិតដល់ការទិញ Laptop សម្រាប់ការលេងហ្គេម អ្វីដែល Gamer ទាំងអស់បារម្ភជាងគេ គឺតម្លៃ ព្រោះពពួក Gaming Laptop ភាគច្រើនសុទ្ធតែថ្លៃៗ មានខ្លះលោតដល់រាប់ពាន់ដុល្លារ ឯណោះ។ FX505/705 គឺជាលេបថបថ្មីមួយ របស់ក្រុមហ៊ុន ASUS ជំនួសអោយម៉ូឌែលចាស់ FX504 ដែល Laptop ស៊េរីនេះ បង្កើតមកសម្រាប់អ្នក ដែលមិនមានលុយរាប់ពាន់ ដើម្បីទិញ តែចង់បាន Laptop ធុនកណ្តាលមួយ សម្រាប់លេងហ្គេម កម្រិតក្រាហ្វិកបង្គួរ ជាមួយរចនាបថស្អាត រឹងមាំ និងមានគុណភាពខ្ពស់ ជាមួយនឹងតម្លៃ ចាប់ផ្តើមត្រឹម 739 ដុល្លារប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជាមុខងារសំខាន់ៗមួយចំនួន របស់ FX 505/705៖

 

 

• សមត្ថភាព

 

ម៉ូឌែល FX505/705 នេះ បានបំពាក់ជាមួយនឹង CPU RYZEN របស់ក្រុមហ៊ុន AMD ជាមួយនឹង 2ជម្រើស ដូចជា R5-3550H (Boost Clock 3.7GHz) និង R7-3750H (Boost Clock 4.0 GHz)។ ជាមួយនឹងបច្ចេកវិទ្យា AI របស់ AMD ឈីបនេះ អាចជំនួយដល់ការសន្សំសំចៃថ្ម ដល់ទៅ 20% ប្រព័ន្ធកង្ហារ កំដៅរបស់ម៉ាស៊ីន និងសិក្សាពីការប្រើប្រាស់ APP របស់យើង ដែលជួយដល់ការលោតពី APP មួយទៅមួយទៀត កាន់តែលឿន និងច្បាស់លាស់។ FX505/705 ក៏បានភ្ជាប់ជាមួយនិង ឈីបក្រាហ្វិក របស់ក្រុមហ៊ុន NVIDIA ដល់ទៅ GTX 1660TI GDDR6 ដល់ទៅ 6GB ដែលបានពិន្ទុ ក្នុង 3D Mark ដល់ទៅ 18951 ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរត់ហ្គេម ក្រាហ្វិកខ្ពស់ជាច្រើន និងការ Render វីដេអូផ្សេងៗ បើសិនជាអ្នកធ្វើការ ជាមួយនឹងការងារកាត់ត និង 3D Modeling ជាដើម។ រីឯ Memory វិញ មានដល់ទៅ 2 រន្ធ អាចដាក់រ៉េមដល់ទៅ DDR4 32GB ជាមួយនឹងអង្គចងចាំប្រភេទ SATA 1TB។

 

• រចនាបថ

 

ក្រុមវិស្វកររបស់ក្រុមហ៊ុន ASUS បានបង្កើតសេរី FX នេះឡើង ដោយឆ្លងកាត់ ការតេស្តជាច្រើន ដូចជា សីតុណ្ហភាពក្តៅខ្លាំង ត្រជាក់ខ្លាំង សើម រំញ័រខ្លាំង តេស្តនៅតំបន់ដែលមានសំពាធខ្ពស់ ដូចជាការយកតាមយន្តហោះ ជាដើម។ តេស្តទាំងនេះ គឺដើម្បីធានាភាពធន់ និងរឹងមាំ ស្របទៅតាមស្តង់ដាកម្រិតទាហានចំបាំង Military Grade MIL-STD 810G។ FX505 បានរចនាឡើង ដោយប្រើអាលុយមីញូម ឬផ្លាស់ស្ទីក(តាមម៉ូឌែល) ជាមួយការកាត់ឆ្នូតជាអក្សរ X ជាមួយនិងផ្ទៃខាងលើ មានសភាពគ្រើម រំលេចដោយការកាត់តម្រឹម គែមចុងនៃផ្នែកខាងលើ អោយចេញជា 8 ជ្រុង ដែលមើលទៅ មានសភាពស្អាត ប្លែក ទំនើប និងPremium។

 

• អេក្រង់

 

FX505/705 បំពាក់ជាមួយនឹងអេក្រង់ IPS ជាមួយនឹង Refresh Rate 120Hz កម្រិត Resolution Full HD ជាមួយនឹងគែមខ្លីមែនទែន ជាមួយនឹងជម្រើសអេក្រង់ 15.6 អ៊ីញ និង 17.3អ៊ីញ ជាមួយនឹងបច្ចេកវិទ្យា Anti-Glare ជំនួយទៅដល់ការប្រើប្រាស់ នៅចំពន្លឺថ្ងៃ។

 

• ប្រព័ន្ធកម្តៅ

 

ជាមួយនឹងបច្ចេកវិទ្យា ផ្តាច់មុខរបស់ ASUS – Hypercool Technology បង្កើតឡើងដោយ Fan Overboost Technology មានកង្ហារ 2 និងប្រព័ន្ធ Anti-Dust Cooling (ADC) ជារន្ធបង្ហូរធូលី ជាប់នឹងកង្ហារទាំង 2 ដែលជំនួយអោយការប្រើប្រាស់ មិនសូវក្តៅ និងមិនជាប់ធូលី។

 

• ក្តារចុច

 

ក្តារចុចរបស់ TUF FX505/705 នេះ ត្រូវបានរចនាឡើង សម្រាប់ការលេងហ្គេម ជាពិសេស ព្រោះវាជាប្រភេទក្តារចុច Design ឡើងតាមក្តារចុច Desktop មានសភាពមាំ ដោយឆ្លងកាត់ការតេស្តចុច 20 លានដង ដោយមានគ្រាប់ចុចថ្លា WASD មានចន្លោះរវាង Function Keys មានគ្រាប់ Arrow Keys ដាច់ដោយឡែក និងមានភ្លើងពណ៌ All Zone RGB Backlight ថែមទៀតផង។ លើសពីនេះ Laptop នេះ មានបច្ចេកវិទ្យា Overstroke Technology ដែលជំនួយក្នុងការចុច Keys នីមួយៗ អោយស្គាល់បានលឿន និងរហ័ស ដែលជាកត្តាមួយ ដែលជួយដល់ ការលេងហ្គេម ផងដែរ។

 

 

និយាយរួមមក FX505/705 គឺត្រូវបានបង្កើតឡើង សម្រាប់ Gamers កម្រិតមធ្យម ដែលគ្រាន់តែចង់បាន Gaming Laptop មួយ ដើម្បីលេងហ្គេមក្រាហ្វិកបង្គួរ តែមិនចង់ចាយលុយរាប់ពាន់ ដើម្បីទិញ។ សម្រាប់ប្រិយមិត្ត ដែលចាប់អារម្មណ៍ ជាមួយនឹង Laptop ម៉ូឌែលនេះ អាចរកទិញបាន នៅគ្រប់តំណាងចែកចាយ ASUS ទាំងអស់ ក្នុងប្រទេសកម្ពុជា ជាមួយនឹងជម្រើសអេក្រង់ 15 អ៊ីញ និង 17 អ៊ីញ ជាមួយជម្រើស 2 ពណ៌ ដូចជា ពណ៌ខ្មៅគ្រើមរំលេច Logo មាស និងពណ៌ខ្មៅឆ្នូត Logo ខ្មៅ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: ASUS Tag: កុំព្យូទ័រ