CAMBO REPORT

Popup Advertising5 seconds

Grab សន្យា​ថា​នឹង​បណ្តាក់​ទុន 500 លាន​ដុល្លារ សម្រាប់​ពង្រីក​សេវា​កម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​វៀតណាម

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តអ្នកអាន ប្រាកដជាបានស្គាល់ រួចមកហើយ ពីក្រុមហ៊ុន Grab ដែលមានសេវាកម្មដឹកអ្នកដំណើរ ដូចទៅនឹងស្លាកយីហោ Pass App ផងដែរ។ ហើយកាលពីថ្មីៗនេះ Grab ក៏បានធ្វើការប្រកាសថា នឹងបណ្តាក់ទុនយ៉ាងច្រើន ក្នុងរយៈពេល 5 ឆ្នាំ ដើម្បីទទួលបានការរីកចម្រើនបន្ថែម នៅប្រទេសវៀតណាម ពោលគឺ ក្នុងអត្រាទឹកប្រាក់ $500 លានដុល្លារ អាមេរិកឯណោះ។

 

 

ជាការពិតណាស់ Grab គឺជាក្រុមហ៊ុន ផ្តល់សេវាកម្ម ផ្នែកដឹកជញ្ជូនមួយ ដែលកំពុងទទួលបាន ការពេញនិយមខ្លាំង នៅបណ្តាប្រទេសមួយចំនួន ក្នុងអាស៊ីអាគ្នេយ៍។ បើគិតចាប់ពីប៉ុន្មានឆ្នាំក្រោយមកនេះ ឃើញថាមានការផ្ទុះឡើងជាច្រើន នៃសេវាកម្មដឹកអ្នកដំណើរ ដែលតាមរយៈ ការប្រើប្រាស់ App កាន់តែទំនើប នៅក្នុងទីផ្សារនៃប្រទេសកម្ពុជា ដោយក្នុងនោះ រួមមានដូចជា Pass App, We Go និង Grab ជាដើម សុទ្ធតែទទួលបានការពេញនិយមខ្លាំង ពីសំណាក់មហាជន នាពេលបច្ចុប្បន្ន។ ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់ពីក្រុមហ៊ុន Grab មួយនេះ គឺមានតែសេវា ដឹកអ្នកដំណើរតែមួយគត់ នៅលើទឹកដី ព្រះរាជាណាចក្រកម្ពុជា តែផ្ទុយមកវិញ នៅឯវៀតណាម Grab បានពង្រីកបណ្តាញសេវាកម្មខ្លួន ច្រើនបែបច្រើនយ៉ាង ដែលត្រូវបានគេហៅថា “Super app” ដោយមានទាំងសេវាកម្ម ដឹកជញ្ជូនអ្នកដំណើរ សេវាកម្មកុម៉្មង់អាហារនានា ព្រមទាំងអាចធ្វើការ បង់ប្រាក់តាម Credit Card, សេវាកម្មធានារ៉ាប់រង, បង់ប្រាក់រំលស់ និងផ្សេងៗ បន្ថែមទៀត។

 

 

ម៉្យាងវិញទៀត សេវាកម្មរបស់ Grab ក៏កំពុងរីករាលដាល គ្របដណ្តប់លើទីផ្សារវៀតណាម មួយផ្នែកធំដែរ ដោយគ្រាន់តែ ក្នុងរយៈពេលកន្លះឆ្នាំ 2019 នេះ គេរកបានប្រាក់ចំណូលកើនដល់ 400% ទៅហើយ។ ដូច្នេះ ក្រុមហ៊ុននេះ នឹងអនុវត្តគំរោងថ្មីមួយ ធ្វើការវិនិយោគទុនខ្នាតធំ នៅវៀតណាម តាមរយៈការបង្កើត GrabVentures ដើម្បីបង្កើនចំណេះដឹងបន្ថែម ទៅលើផ្នែកបច្ចេកវិទ្យា និងហិរញ្ញវត្ថុ ទៅដល់អតិថិជនខ្លួន។ លើសពីនេះ ក៏ចង់ធ្វើការចែករំលែកទិន្នន័យ ដល់រដ្ឋាភិបាលមូលដ្ឋាន ក្នុងគោលបំណង ជួយសម្រួលដល់ការធ្វើចរាចរណ៍ផ្លូវគោក និងកាត់បន្ថយការបំពុលខ្យល់អាកាស ថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Tech Crunch Tag: Lifestyle