CAMBO REPORT

Popup Advertising5 seconds

BMW បាន​ដាក់​បង្ហាញ​រថយន្ដ​ម៉ាក X6 ស៊េរី​ថ្មី​ជា​មួយ​ពណ៌​ខ្មៅ​ដិត​បំផុត ស្ទើរ​តែ​មិន​អាចឲ្យ​ពន្លឺចាំង​ចូល​បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ខណៈពេលដែល ក្រុមហ៊ុនផលិតរថយន្ដ ដែលមានម៉ាកយីហោ ដ៏ល្បីល្បាញជាច្រើន នៅលើឧស្សាហកម្មយានយន្ដ បានខិតខំព្យាយាម ទទួលយកផលចំណេញ ពីការលក់រថយន្តប្រភេទ SUV ឲ្យបានកាន់តែច្រើនវិញផង។ ក៏ដូចជា ក្រុមហ៊ុន Ford ដែលបានបោះបង់ចោល គម្រោងផលិតរថយន្ដប្រភេទ Sedans បែបសាមញ្ញៗ មកចាប់ផ្ដើមផលិត រថយន្ដប្រណិតតម្លៃថ្លៃ និងមានពណ៌ភ្លឺស្រស់ស្អាត ដូចជាក្រុមហ៊ុន Lamborghini, Bentley, Rolls-Royce និងព្រមទាំង Ferrai ថែមទៀតផង។ ដោយឡែក អស់រយៈពេល ប៉ុន្មានឆ្នាំក្រោយនេះ BMW បានកំពុងតែសិក្សាលើ រថយន្ដទំនើបប្រភេទ SUV ស៊េរីថ្មី ដែលមានពណ៌ខ្មៅដិតសុទ្ធ មិនដែលធ្លាប់ឃើញមាន កាលពីមុនៗមកនោះទេ។

 

 

សម្រាប់ព្រិត្តិការណ៍ Frankfurt Motor Show នៅខែក្រោយនេះ BMW បានប្រកាសប្រាប់ ឲ្យអ្នកគាំទ្របានដឹងមុនថា ខ្លួននឹងដាក់បង្ហាញ រថយន្ដទំនើបម៉ាក X6 SUV ជំនាន់ទីបី ដែលត្រូវបាន គ្របដណ្តប់ដោយ ថ្នាំពណ៌ប្រភេទថ្មីម្យ៉ាង បានដាក់ឈ្មោះថា Vantablack ដែលជាសារធាតុគីមី ណាណូកាបូន ដើម្បីបង្កើតប្រភេទថ្នាំពណ៌មួយ ខ្មៅបំផុតលើពិភពលោក។ ថ្នាំពណ៌ប្រភេទថ្មីមួយនេះ គឺត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន Surrey NanoSystems កាលពីប៉ុន្មានឆ្នាំមុននេះ ហើយបន្ទាប់មក ក្រុមហ៊ុន BMW ក៏មានចំណាប់អារម្មណ៍ ចង់ប្រើប្រាស់ថ្នាំពណ៌នេះ នៅលើរថយន្ដស៊េរីថ្មីរបស់ខ្លួន ហើយក៏ជាថ្នាំពណ៌ខ្មៅដិត Vantablack VBX2 ជំនាន់ចុងក្រោយបង្អស់ តែម្ដង។ 

 

 

ចំណុចដ៏សំខាន់បំផុត ដែលអាចធ្វើឲ្យថ្នាំពណ៌ប្រភេទ Vantablack មានពណ៌ខ្មៅដិតសុទ្ធបែបនេះ គឺដោយសារតែ ពន្លឺកម្រិតទាបបំផុត បានអាចចាំងចូលវាបាន នេះបើយោងទៅតាម ស្ថាបនិក Surrey NanoSystems លោក Ben Jensen ផងដែរ។ គាត់ក៏បានបន្ថែមទៀតថា បើទោះបីជាវាមាន ពណ៌ខ្មៅដិតខ្លាំង និងមិនសូវមាន ពន្លឺចាំងចូលពិតមែន ប៉ុន្ដែសមត្ថភាពរបស់ក្នែក និងខួរក្បាលរបស់មនុស្ស អាចមើលឃើញបាន ដូចពណ៌ធម្មតាដែរ ដោយឡែករូបភាព និងវីដេអូដាក់បង្ហាញ ហាក់បីដូចជា រៀងពិបាកមើលបន្ដិចបន្ដួច មិនដូចជាការអះអាងនោះទេ ឬអាចបណ្ដាលមកពី យើងមើលតាមរូបភាព ក៏អាចថាបានដែរ។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលដាក់បង្ហាញពីរថយន្ដ BMW X6 ជាមួយពណ៌ខ្មៅដិតខ្លាំង៖

 

 

ដូចដែលបានបញ្ជាក់ប្រាប់ នៅអត្ថបទខាងលើអញ្ចឹង រថយន្ដប្រណិតម៉ាក BMW X6 ជាមួយពណ៌ខ្មៅដិត ដ៏ពិសេសជាងគេនេះ គឺកំពុងតែត្រៀមដាក់បង្ហាញ នៅឯព្រិត្តិការណ៍ Frankfurt Motor Show នៅខែកញ្ញាឆ្នាំ 2019 ខាងមុខនេះហើយ។ ហេតុដូច្នេះហើយ ប្រិយមិត្តអ្នកអាន សូមកុំភ្លេចរង់ចាំជាមួយនឹង ក្រុមការងារ ខេមបូ រីផត ទាំងអស់គ្នា ដើម្បីទទួលបានព័ត៌មានបន្ថែម នាពេលក្រោយៗទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: យានយន្ត