CAMBO REPORT

Popup Advertising5 seconds

វិធីស្រាស្តធ្វើអោយ Apple Watch កាន់ថ្មបានយូរពេលធ្វើដំណើរផ្លូវឆ្ងាយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Apple Watch បានបន្តអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ ចាប់តាំងពីស៊េរី ដំបូងរបស់វាដែលបានចេញកាលពីឆ្នាំ 2015 មកម្ល៉េះ។ នាឡិកាដៃវៃឆ្លាតស្ថិតក្រោមម៉ាក ផ្លែប៉ោមមួយនេះ ហាក់មានការពេញនិយមជាច្រើនពីសំណាក់អ្នកប្រើប្រាស់ជុំវិញពិភពលោក។ ក្នុងនោះ វាបានក្លាយជាឧបករណ៍មួយដែលយើងយកតាមខ្លួនគ្រប់ពេល ដើម្បីប្រើប្រាស់ក្នុងការក្រើនរំលឹក តាមដានជំហ៊ាន និងមើលសារដំណឹងជាដើម។ ដូច្នេះ យើងនឹងមកដឹងពីវិធីសាស្រ្ត ដើម្បីធ្វើអោយ Apple Watch កាន់ថ្មបានយូរជាងមុន ពេលចេញដំណើរផ្លូវឆ្ងាយ ជៀសវាងការអស់ថ្ម រលត់ជាយថាហេតុនៅខាងក្រោមនេះ៖

 

 

 

ការកែតម្រូវ Settings 

 

បើសិនជាអ្នកចង់អោយ Apple Watch របស់អ្នកអាចរក្សាថាមពលថ្មអោយបានយូរនោះ អ្នកត្រូវចូលទៅកែប្រែ Settings ខ្លះនៅក្នុងនាឡិកាតែម្តង ដោយចូលទៅកាន់៖ 

 

  • បន្ថយកម្រិតពន្លឺ អេក្រង់ ដោយចូលទៅកាន់ Settings> Brightness &Text Size រួចអូសទម្លាក់ពន្លឺអោយនៅទាបបំផុតតាមដែលអាចធ្វើបាន។

 

 

  • បិទមុខងារ តាមដានចង្វាក់បេះដូង នឹងវាស់ជំហានដើរ ដោយចូលទៅកាន់ កម្មវិធី Watch នៅលើទូរសព្ទ បន្ទាប់មក យក Privacy និង ទាញបិទនៅលើ Heart Rate និង Fitness Tracking។ 

 

 

  • យើងក៏អាចបើកមុចខងារ Airplane តែម្តងក្នុងពេលមិនចាំបាច់ណាមួយ ឬមួយបើកមុខងារសន្សំសំចៃថ្ម Power Reserve Mode ដោយអូសពីខាងក្រោយឡើងលើ នៅលើ Home screen  បន្ទាប់មកចុចលើ Battery % និងអូសលើប៊ូតុង Power Reserve ។ 

បន្ថែមពីនោះ ការកាត់បន្ថយការលើកនាឡិកាឡើង និងប៉ះដើម្បីដាស់អេក្រង់ ក៏អាចជួយរក្សាភាគរយថ្មមិនអោយស្រកលឿនបានមួយកំរិតផងដែរ។ 

 

បន្ថែមថាមពលថ្ម ដោយ Power Bank សម្រាប់ Apple Watch 

 

 

 

យើងក៏អាច សាកថ្ម Apple Watch ដោយ Power Bank ដែលផលិតឡើងសម្រាប់វាតែម្តង ដោយមិនចាំបាច់មាន ព្រីភ្លើងផ្ទាល់នោះទេ។ ផលិតផលទាំងនោះ មានដូចជា៖

 

• Portable Charger 1000 mAh Apple Watch Power Bank — $37

• Choetech 5,000 mAh Apple Watch power bank — $54

 

បញ្ជាក់ ៖ តំណរភ្ជាប់ខាងលើ មានតែនៅលើគេហទំព័រ Amazon តែប៉ុណ្ណោះ។

 

យើងក៏ដឹងហើយថា Apple Watch ទាំង 4 ស៊េរីដែល Apple បានបញ្ចេញលក់នាពេលកន្លងទៅ មានថាមពលថ្មអាចប្រើប្រាស់បានប្រហែល 18 ម៉ោងប៉ុណ្ណោះ ដូច្នេះវាតម្រូវអោយ យើងមាននូវឧបករណ៍ជំនួយបន្ថែមទៀត ដែលមានជាការកំណត់មុខងារផ្សេងដើម្បីសន្សំសំចៃថ្ម និង មាន Power Bank ត្រៀមមកជាមួយ។ យើងសង្ឃឹមថា ចំណេះដឹងបន្តិចបន្តួចនេះ នឹងជាជំនួយដល់ប្រិយមិត្តទាំងអស់គ្នា ដែលកំពុងប្រើប្រាស់ Apple watch ទាំងឡាយ អោយទទួលជ្រៀបបន្ថែមពីការរក្សា គុណភាពថ្មអោយនៅបានយូរជាងមុន និងជាពិសេសពេលមានដំណើរផ្លួវឆ្ងាយផងដែរ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: 9to5mac Tag: ចំណេះដឹងទូទៅ