CAMBO REPORT

Popup Advertising5 seconds

នេះជា Trailer ចុងក្រោយរឿង Joker ជា​ខ្សែ​រឿង​និយាយ​ពី​ប្រវត្តិ​​តួ​អង្គ​​ចិត្ត​​អាក្រក់​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

វីដេអូ Trailer ចុងក្រោយបង្អស់ នៃខ្សែភាពយន្ដ Joker ត្រូវបានបង្ហោះលើ YouTube កាលពីយប់មិញនេះ ដែលជាតួអង្គចិត្តអាក្រក់ ហើយក៏ជាសត្រូវកំពូល របស់វីរបុរស Batman ដ៏ល្បីល្បាញមកពី DC Comics និងបានលាតត្រដាង អំពីអត្តចរិតរបស់តួអង្គឯកនេះ ឲ្យកាន់តែលម្អិតថែមទៀត។ ខ្សែភាពយន្ដខ្នាតធំថ្មីមួយនេះ ហាក់បីដូចជា ខុសប្លែកពីខ្សែភាពយន្ដរបស់ DC Comics ដែលបានចាក់បញ្ចាំង កាលពីពេលមុនៗមក និងមិនទាក់ទងជាមួយ DCEU (DC Extended Universe) នោះទេ បើយោងទៅតាម ការបញ្ជាក់ប្រាប់ដោយ អ្នកដឹកនាំរឿង Todd Phillips ផ្ទាល់តែម្ដង។

 

 

ខ្សែភាពយន្ដមួយនេះ គឺចង់ពិពណ៌នាអំពី សាច់រឿងដើមកំណើត និងជីវប្រវត្តិរបស់តួអង្គ Arthur Fleck ហើយមានអាជីពជាតួត្លុក ដែលកំពុងតែប្រទះជួបបញ្ហា ទទួលរងការមើលងាយពីអ្នកដទៃ នៅក្នុងទីក្រុង Gotham City ដោយជាមូលហេតុចម្បង បណ្ដាលឲ្យគាត់សម្រេចចិត្ត ក្លាយទៅជាតួអង្គចិត្តអាក្រក់ Joker នេះតែម្ដង។ ចំណែកឯតារាសម្ដែង ដែលបានដើរតួជា Joker គឺលោក Joaquin Phoenix ហើយមនុស្សជាច្រើននាក់ បានបញ្ចេញមតិវិជ្ជមាន និងបានយល់ឃើញថា គាត់ពិតជាសាកសម នឹងតួអង្គនេះពិតមែន។ 

 

ខណៈពេលដែលវីដេអូ Trailer ចេញដំបូងបង្អស់ យើងឃើញមានតួអង្គ Bruce Wayne កាលពីនៅក្មេង ក៏ប៉ុន្ដែវីដេអូចុងក្រោយនេះ គឺត្រូវបានអវត្តមាន និងផ្ដោតទៅលើតួអង្គ Joker ទាំងស្រុងផងដែរ។ ដោយឡែក យើងឃើញមានតួអង្គ Thomas Wayne ដែលជាឪពុករបស់លោក Bruce Wayne ដោយអាចបញ្ជាក់ថា អំឡុងពេលនោះ គាត់មិនទាន់ត្រូវបានគេសម្លាប់ ជាមួយនឹងប្រពន្ធគាត់ Martha Wayne ក្នុងផ្លូវលំនៅឡើយទេ។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលដាក់បង្ហាញអំពី Trailer ចុងក្រោយនៃរឿង Joker ៖

 

 

ផលិតកម្ម Warner Bros. និង DC Comics បានចំណាយថវិកាត្រឹមតែ 55 លានដុល្លារប៉ុណ្ណោះ លើការថតខ្សែភាពយន្ដ Joker នេះ ខណៈពេលដែល ខ្សែភាពយន្ដវីរបុរស Aquaman បានចំណាយថវិកាអស់ 160 លានដុល្លារ ហើយខ្សែភាពយន្ដវីរបុរស Man of Steel រហូតដល់ទៅ 230 លានដុល្លារឯណោះ។ សម្រាប់ពេលចាក់បញ្ចាំង គឺស្ថិតនៅថ្ងៃទី 4 ខែតុលាឆ្នាំ 2019 និងព្រមទាំងចូលរួមដោយ តារាសម្ដែង ផ្សេងជាច្រើនទៀត ដែលរួមមានដូចជា Robert De Niro, Zazie Beetz, Frances Conroy, Brett Cullen, Marc Maron, Frances Conroy និង Brett Cullen ថែមទៀតផង។ អញ្ចឹងកុំភ្លេចទៅទស្សនា ទាំងអស់គ្នាណា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Warner Bros. Pictures Tag: Lifestyle