CAMBO REPORT

Popup Advertising5 seconds

Sony បញ្ចេញកាមេរ៉ាម៉ូឌែល A6600 និង A6100 ជា​ផ្លូវ​ការ តម្រូវ​ចិត្ត​ជាពិសេស​សម្រាប់​អ្នក​ថត Vlog

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ហាក់បីដូចជា ដល់ពេលដែល ក្រុមហ៊ុនកាមេរ៉ាធំៗកំពុងបញ្ចេញ អាវុធថ្មីរៀងៗខ្លួន សម្រាប់អ្នកគាំទ្រផលិតផលខ្លួន។ ក្នុងនោះ ក្រុមហ៊ុន Canon ទើបនឹងប្រកាសចេញ កាមេរ៉ាលំដាប់ល្អបង្គួរចំនួន 2 ម៉ូឌែលកាលពីថ្ងៃម្សិលមិញនេះមាន Canon 90D និង Canon M6 Mark II ហើយថ្ងៃនេះក្រុមហ៊ុន Sony ក៏បានបញ្ចេញនូវ កាមេរ៉ាថ្មីរបស់ខ្លួនវិញម្តង គឺម៉ូឌែល Sony Alpha A6600 និង  Alpha A6100 ដែលមានសមត្ថភាពខ្លាំងល្មមអោយអ្នកស្រលាញ់ការថតវីដេអូ អាចពិចារណាបាន។ 

 

 

 

ដោយស្ថិតក្នុងត្រកូល Alpha ដែរនោះ Sony A6600 ភ្ជាប់មកជាមួយលក្ខណៈសម្បត្តិ មិនសូវជាចាញ់រៀមច្បង Sony A7 III និង Sony A9 ប៉ុន្មានទេ ដោយវាមាន សេនស័រប្រភេទ APS-C (Crop Frame) ទំហំ 24.2 មេហ្គាភិចសែល។ អ្វីដែលពិសេសនោះ វាផ្តោតទៅលើ ការថតវីដេអូអោយកាន់តែប្រសើរឡើង ជាមួយអង្គគណនារូបភាព Z-Bionz ថ្មី មានជំនួយពី AI អាចចាប់ Focus ទៅលើរូបភាពបានក្នុងពេលត្រឹមតែ 0.2 វិនាទី និងថតរូបជាប់គ្នាបាន 11 Frame ក្នុងមួយវិនាទី។ 

 

 

ដោយសារវាចេញមកជំនួស A6500 ដែលចេញកាលពីឆ្នាំ 2016 នោះ A6600 បានបន្ថែមនូវ មុខងារថ្មីៗបន្ថែមជាច្រើន ដូចជា៖ ការចាប់ Auto Focus លើមុខ ភ្នែក របស់មនុស្ស និងសត្វ ហើយមានសមត្ថភាព សម្គាល់វត្ថុនានាបាន 425 ចំណុចផងដែរ។ ចំពោះ ថាមពលថ្មវិញ A6600 អាចថតបាន 720 ប៉ុស្តិ៍ ក្នុងការសាកមួយពេញ។ លើសពីនោះ វាតម្រូវចិត្តអ្នក ស្រលាញ់ការថត Vlog ជាមួយការឆ្នៃប្រឌិតលើការផលិតវីដេអូលោតដល់ 4K មានអេក្រង់បត់ 180 ឌឺក្រេ និងរន្ធដោតម៉ៃក្រូហ្វូន លើតួកាមេរ៉ាស្រាប់។ ដោយឡែក ម៉ូឌែល A6100 វិញមានលក្ខណៈសម្បតិ្តខុសគ្នាពី A6600 ដោយមានកម្លាំងថ្មតូចជាង និងគ្មានរន្ធដោតម៉ៃក្រូហ្វូន បន្ថែមនោះទេ។ 

 

 

 

ក្រុមហ៊ុន Sony នឹងដាក់លក់ A6600 ក្នុងខែ វិច្ជិកា ឆ្នាំ 2019 នេះក្នុងតម្លៃ 1,400 ដុល្លារ សម្រាប់តួកាមេរ៉ា និង 1,800 ដុល្លារ ជាមួយ ជម្រើស Len 18-135mm ។ ចំពោះ ម៉ូឌែល A6100 ដែលមានលក្ខណៈសម្បត្តិស្រដៀងគ្នានោះ ដាក់លក់ក្នុងខែ តុលាជាមួយតម្លៃ 1,100 ដុល្លារក្នុងជម្រើស Len 16-50mm និង 750 ដុល្លារ សម្រាប់តែតួកាមេរ៉ា ។

 

យើងឃើញថា ក្រុមហ៊ុននេះ បានបន្តបញ្ចេញនូវកាមេរ៉ា របស់ខ្លួនជាច្រើនម៉ូឌែល ឥតឈប់ឈរ ដោយឃើញមានម៉ូឌែល Sony A7 IV កាលពីខែ កក្កដា កន្លងទៅ។ យ៉ាងណាមិញ នេះជាការប្រកួតប្រជែងរវាងក្រុមហ៊ុនផលិត កាមេរ៉ាធំៗទាំងនោះ ក្នុងគោលបំណងនាំយកនូវ បច្ចេកវិទ្យាចុងក្រោយមកកាន់អ្នកប្រើប្រាស់ អោយទទួលបានគុណភាពនៃរូបភាព និងវីដេអូ អោយកាន់តែល្អប្រសើរឡើង។ បើមានប្រិយមិត្តណា ជាអ្នកគាំទ្រ កាមេរ៉ាម៉ាកសញ្ញានេះ ប្រាកដជាបានដឹងអំពី គុណភាពរបស់វាយ៉ាងពិតប្រាកដជាក់ជាមិនខាន។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: កាមេរ៉ា