CAMBO REPORT

Popup Advertising5 seconds

ទូ​ទឹកកក​ សាមសុង​ Side​ By​ Side​ វៃ​ឆ្លាត​នេះ​ គឺ​ស័ក្តិ​សម​សម្រាប់​ជីវិត​សម័យ​ថ្មី​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បច្ចុប្បន្ននេះ ដោយសារតែមមាញឹកជាមួយការងារប្រចាំថ្ងៃ ទើបមិនមានពេលវេលាគ្រប់គ្រាន់ ទៅផ្សារញឹកញាប់។ ដូច្នេះហើយ ទើបលោកអ្នកសម្រេចចិត្ត ទិញទូទឹកកក ដើម្បីស្តុកម្ហូបអាហារបន្លែ ត្រីសាច់។ ប៉ុន្តែបើទូទឹកកកនោះ ស៊ីភ្លើងច្រើន មានសំឡេងរំខាន ឧស្សាហ៍ខូច មានក្លិនមិនល្អ ម្ហូបអាហារទុកមិនបានយូរទៀតនោះ លោកអ្នកប្រាកដជាមានការលំបាក ក្នុងជីវិតប្រចាំថ្ងៃ កាន់តែច្រើនហើយ។

 

 

តែពេលនេះ លោកអ្នកឈប់បារម្ភទៀតទៅ ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយ ពីទូទឹកកក Samsung Side By Side នឹងជួយឱ្យជីវិតរស់នៅប្រចាំថ្ងៃ របស់លោកអ្នក កាន់តែងាយស្រួលបំផុត។ ជាការពិតណាស់ ទូទឹកកកម៉ូឌែលនេះ គឺពិតជាស័ក្តិសមខ្លាំងណាស់ ព្រោះត្រូវបានរចនាឡើង យ៉ាងល្អ ស្អាត ទាក់ទាញ និងធំទូលាយ។

 

 

កុំឱ្យលោកអ្នករង់ចាំយូរ យើងនឹងបង្ហាញជូន លក្ខណៈពិសេបំផុត ដល់លោកអ្នក ដែលកំពុងស្វែងរកនូវបែបផែនជីវិត ដ៏រស់រវើក ជាមួយទូទឹកកក Samsung Side By Side នេះ៖

 

* ផ្ទៃខាងក្នុងកាន់តែធំទូលាយ៖

 

ជាមួយនឹងបច្ចេកវិទ្យា SpaceMaxTM  លោកអ្នកអាចទុកដាក់ម្ហូបអាហារ បន្លែផ្លែឈើ បានកាន់តែច្រើន(ចំណុះទឹករហូតដល់ 617 លីត្រនៃផ្ទៃខាងក្នុង) មានន័យថាផ្ទៃខាងក្នុង កាន់តែធំទូលាយ ខណៈដែលផ្ទៃខាងក្រៅ កាន់តែស្តើងទាក់ទាញ និងរឹងមាំ។

 

* រក្សាភាពស្រស់បានល្អឥតខ្ចោះ៖ 

 

ដោយសារតែបច្ចេកវិទ្យា All-around Cooling អាចធ្វើឱ្យគ្រប់ចំណីអាហារ បន្លែត្រីសាច់ទាំងអស់ ក្នុងទូទឹកកក មានភាពស្រស់ល្អ ទុកបានយូរ និងទទួលបានភាពត្រជាក់ បានត្រឹមត្រូវបំផុត។

 

* ជាប់ធន់ មិនងាយខូច សន្សំសំចៃថាមពល បានរហូតដល់ 50% ៖

 

ជាមួយនឹងបច្ចេកវិទ្យា Samsung Digital Inverter Compressor ជួយឱ្យទូទឹកកកម៉ូឌែលនេះ ប្រើបានយូរ មានសំឡេងស្ងាត់ល្អ ជួយសន្សំសំចៃថាមពល រហូតដល់ 50% ខណៈដែល Compressor ផលិតផល ទូទឹកកកធម្មតា ដឹងតែផលិត និងបច្ចេញភាពត្រជាក់អូតូម៉ាទិច រហូតធ្វើឱ្យទូទឹកកងាយខូច និងស៊ីថាមពលច្រើនទៅៗ។

 

* បំពេញភាពត្រជាក់បានលឿនយ៉ាងវៃឆ្លាតបំផុត៖

 

លោកអ្នកប្រាកដជាដឹងថា ការដែល បើក-បិទ ទូទឹកកកច្រើនដង ឬញឹកញាប់អាចនឹងធ្វើឱ្យ វាអស់ភាពត្រជាក់ និងស៊ីភ្លើង មែនអត់? អស់បារម្ភទៀតហើយ! ទូទឹកកក Samsung Side By Side នេះ ត្រូវបានផលិត និងរចនាឡើងយ៉ាងពិសេស និងផ្ចិតផ្ចង់បំផុត ជាមួយនឹងបច្ចេកវិទ្យា Metal Cooling ជួយបំពេញ  និងរក្សាសីតុណ្ហភាព បានត្រឹមត្រូវ បើទោះបីលោកអ្នកបើកបិទញឹកញាប់ក៏ដោយ។

 

* មានរូបរាងស្តើងស្អាតទាក់ទាញ៖

 

ម៉ូឌែលនេះ ជួយបន្ថែមរចនាបទ ក្នុងគេហដ្ឋាន ឬក្នុងផ្ទះបាយរបស់លោកអ្នក ឱ្យកាន់តែទំនើបទាន់សម័យ ជាមួយនឹងទ្វារបិទបើក ស្រស់ស្អាត មិនលយចេញ មកខាងក្រៅ ឱ្យទាស់ភ្នែកឡើយ។

 

* ធ្វើឱ្យត្រជាក់បានរហ័ស៖

 

ជាមួយនឹងបច្ចេកវិទ្យា Power Cool-Power Freeze លោកអ្នកមិនចាំបាច់ចំណាយថវិកា ទៅប្រើទូទឹកត្រជាក់ ឬទូចម្រោះ ទៀតនោះទេ។ លោកអ្នកគ្រាន់តែចាក់ទឹក ចូលក្នុងធុងផ្ទុកទឹក ដែលមានស្រាប់ក្នុងទូទឹកកក ហើយចុច ប៊ូតុងនោះ ទូទឹកកកនឹងស្រូបយកខ្យល់ត្រជាក់ ផ្ទៃខាងក្នុងទូទឹកកកភ្លាមៗ ដើម្បីធ្វើឱ្យទឹក ឬភេសជ្ជៈផ្សេងៗ ត្រជាក់បានលឿនបំផុត តាមតម្រូវការ របស់លោកអ្នក ហើយសូមកុំបារម្ភ វាអត់ស៊ីថាមពលច្រើនទេ។

 

* កម្ចាត់ក្លិនមិនល្អ និងរក្សារសជាតិអាហារបានល្អ៖

 

ជាមួយមុខងារ Deodorizing Filter ជួយរក្សារសជាតិ និងក្លិនក្រអូបនៃម្ហូបអាហារ បន្លែត្រីសាច់បានល្អ ជាពិសេស ស្រូបច្រោះយកក្លិនមិនល្អ ចេញបានយ៉ាងល្អ។

 

 

 

និយាយរួមទៅ ទូទឹកកក Samsung Side By Side នេះ គឺពិតជាល្អ និងស័ក្តិសម សម្រាប់ជីវិតសម័យថ្មី របស់លោកអ្នក។ ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអញ្ចើញមកទស្សនា ដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយបន្ត ដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនង មកកាន់លេខ 1800 203 232។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Samsung Cambodia Tag: ទូរទឹកកក