CAMBO REPORT

Popup Advertising5 seconds

Canon ប្រកាស​ចេញ​ម៉ូឌែល 90D និង M6 Mark II ជា​ផ្លូវ​ការ អាច​ថត​វីដេអូ​កម្រិត 4K ក្នុង​តម្លៃ​ក្រោម 1 ពាន់​ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលថ្មីៗកន្លងទៅនេះ Canon បានធ្វើអោយអ្នកស្រលាញ់កាមេរ៉ាលំដាប់ល្អបង្គួរទាំងអស់ ភ្ញាក់ផ្អើលដោយការលេចចេញនូវ វីដេអូពាណិជ្ជកម្ម Canon 90D របស់ខ្លួន។ ហើយពេលនេះផងដែរ ក្រុមហ៊ុនផលិតកាមេរ៉ាដ៏ល្បីល្បាញមួយនេះ បានដាក់បង្ហាញវាជាផ្លូវការហើយ អមមកជាមួយកាមេរ៉ា Mirrorless មួយម៉ូដែលទៀតគឺ Canon EOS M6។ Canon 90D និង EOS M6 Mark II មានបំពាក់មកជាមួយលក្ខណៈសម្បត្តិដែលមិនគួរអោយមើលរំលងជាច្រើនដូចជា អាចថតវីដេអូកម្រិត 4K ក្នុងល្បឿន 30 frame ក្នុងមួយវិនាទី, ប្រើប្រាស់សេនស័រ APS-C ថ្មី ទំហំ 32.5 មេហ្គាភិចសែល, ដើរដោយអង្គគណនា DIGIC 8, មាន Dual pixel autofocus និង Live View ដល់ទៅ 5,481 ចំណុច។

 

 

 

កាមេរ៉ា ទាំង 2 ម៉ូឌែលនេះអាចភ្ជាប់ទំនាកទំនងទៅកាន់ ឧបករណ៍ដទៃបានតាមរយៈ Wi-Fi, Bluetooth និង USB-C មកជាមួយស្រាប់។ ក្នុងនោះ ម៉ូឌែលទាំង 2 នេះមានលក្ខណៈខុសគ្នាត្រង់ថា 90D ជាកាមេរ៉ា DSLR និង M6 Mark II ជា Mirrorless កាមេរ៉ា។ ដូច្នេះ Canon M6 Mark II មានសមត្ថភាពថតរូបជាប់ៗគ្នាបាន 14 frame ក្នុងមួយវិនាទី ជាមួយមុខងារ ចាប់ផ្ទៃមុខ និងគ្រាប់ភ្នែក រីឯ 90D បានត្រឹមតែ 10 Frame ក្នុងមួយវិនាទីប៉ុណ្ណោះ។

 

 

យ៉ាងណាមិញ Canon 90D នឹងដាក់លក់ក្នុងតម្លៃ 1,199 ដុល្លារ និង M6 Mark II តម្លៃ 849.99 ដុល្លារ សម្រាប់តែតួកាមេរ៉ាតែប៉ុណ្ណោះ។ បន្ថែមពីនោះ Canon ក៏មានផ្តល់នូវជម្រើស Len kit សម្រាប់ម៉ូដែលទាំង 2 នេះផងដែរ ដែលជាធម្មតា Canon 90D មានជម្រើស Len ច្រើនជាងម៉ូឌែល M6 Mark II។ លើសពីនោះ Canon ដាក់លក់ M6 Mark II ជាមួយកញ្ជប់តម្លៃ 1,099 ដុល្លារ ភ្ជាប់ជាមួយ Zoom Len 15-45mm f/3.5-6.3 និង Electronic Viewfinder ខាងក្រៅម៉ូឌែល EVF-DC2 មួយបន្ថែមទៀត។ អតិថិជនក៏មានជម្រើសមួយផ្សេងទៀត ដែលចំណាយអស់ 1,349 ដុល្លារ ដោយដោះដូរជាមួយនឹង Zoom Len ល្អជាងនោះ គឺទំហំ 18-15០mm f/3.5-6.3។ មិនត្រឹមតែប៉ុណ្ណោះ Canon ក៏បានប្រកាសនូវ Len “L-Class” 2 ផ្សេងទៀត សម្រាប់ម៉ូឌែល EOS R ផងដែរ។ ទាំង 2 ម៉ូឌែលនោះមាន 15-35mm f/2.8L សម្រាប់ថតរូបមុំវែង និង 24-70mm d/2.8L ជា Len Traditional សម្រាប់ការថតរូបទូទៅ ដោយវានឹងមានដាក់លក់ទូទាំងពិភពលោក នៅខែក្រោយនេះ ជាមួយតម្លៃ 2,299 ដុល្លារ។ ជាចុងក្រោយ Canon ក៏បានបង្ហើបពីការបញ្ចេញ Pro Zoom Len “Trinity” ទំហំ 70-200mm aperture 2.8 ថ្មីរបស់ខ្លួន អោយបាននៅចុងឆ្នាំនេះ។

 

 

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះ ម៉ូឌែលថ្មីទាំង 2 នេះ? សម្រាប់ប្រិយមិត្តដែលចូលចិត្តការថតរូបបែបសន្លឹក អាចជ្រើសរើសនូវ ម៉ូដែល 90D បានដោយសារតែវាមាន Optical Viewfinder ភ្ជាប់មកជាមួយស្រាប់ រួមទាំងមានសមត្ថភាពល្អទៅលើ ការផលិតគុណភាពរូបភាព និង Dynamic Range ផងដែរ។ សម្រាប់ Canon M6 Mark II អាចធ្វើបានល្អច្រើនទៅលើការថត ជាលក្ខណៈ វីដេអូ ដោយហេតុថា វាជាប្រភេទ Mirrorless កាមេរ៉ា និង មានអេក្រង់អាចបត់ 180 ឌឺក្រេ និងទំហំតូច ដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកថត Vlog ឬ វីដេអូច្រើនមិនពិបាកកាន់។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កាមេរ៉ា