CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ប្រកាស​ថា MacBook ទាំង​​អស់ លែង​អនុញ្ញាត​ឲ្យ​ដាក់​ចូល​វ៉ាលី Check-In ត​ទៅ​ទៀត​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

គ្រាន់តែពេលភ្លាមៗបន្ទាប់ពី Apple ប្រកាសជាផ្លូវការថា ខ្លួននឹងប្រមូលកុំព្យូទ័រយួរដៃ MacBook Pro ទំហំ 15 អ៊ីញជំនាន់មុន 2015 មកជួសជុលបញ្ហាថ្ម នៅរោងចក្រដើមវិញ យើងក៏ប្រទះឃើញមាន និយតករអាកាសចរណ៍ ជាច្រើន ទូទាំងពិភពលោក ដោយរួមមានទាំង អគ្គនាយកដ្ឋាន អាកាសចរណ៍ស៊ីវិល (DGCA) ផ្ដល់ដំណឹងមកថាហាមឃាត់ អ្នកដំណើរទាំងអស់ លែងឲ្យយកកុំព្យូទ័រទាំងនោះ ឡើងលើយន្ដហោះ ផងដែរ។ នាពេលឥឡូវនេះ ក្រុមហ៊ុនអាកាសចរណ៍ Virgin Australia បានហាមឃាត់កុំព្យូទ័រ MacBook ទាំងអស់របស់ Apple ពីការដាក់ចូលកាបូប Check-In តទៅទៀតហើយ។

 

 

ការហាមឃាត់លើកនេះ មិនមែនត្រឹមតែកុំព្យូទ័រ MacBook Pro ទំហំ 15 អ៊ីញ ដែលផលិតនៅចន្លោះខែកញ្ញាឆ្នាំ 2015 ដល់ខែកុម្ភៈឆ្នាំ 2017 មួយគត់ប៉ុណ្ណោះទេ ក៏ប៉ុន្ដែគ្រប់ម៉ូឌែល ទាំងអស់តែម្ដង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ នោះគឺថា ក្រុមហ៊ុនអាកាសចរណ៍ Virgin Australia មិនអនុញ្ញាតឲ្យដាក់ចូល កាបូបសម្រាប់ទុកធ្វើការ Check-In ពិតមែន ប៉ុន្ដែយល់ស្របឲ្យអ្នកដំណើរ អាចយកមកជាប់ខ្លួន ឡើងលើយន្ដហោះបាន ផងដែរ។ 

 

គោលការណ៍ថ្មីនេះ គឺចង់មានន័យថា អ្នកទាំងអស់គ្នា អាចយកកុំព្យូទ័រ MacBook តាមខ្លួនលោកអ្នកបាន ដោយរក្សាទុកវានៅក្នុង កាបូបយួរដៃ ឬសាកាដូបានដដែល។ ប៉ុន្ដែ ប្រិយមិត្តទាំងអស់គ្នា មិនអាចរក្សាទុក កុំព្យូទ័រទាំងនោះ ជាមួយនឹងសម្លៀកបំពាក់ និងសម្ភារៈផ្សេងៗទៀត ក្នុងវ៉ាលីធំបាននោះឡើយ បើទោះបីជា MacBook នោះ នៅថ្មីយ៉ាងណាក៏ដោយ។ លើសពីនេះ គោលនយោបាយថ្មី ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងថា ប្រសិនបើស្ថានភាព ល្អប្រសើរឡើងវិញ ដូច្នេះកុំព្យូទ័រយួរដៃ MacBook នឹងអនុញ្ញាតឲ្យធ្វើការ Check-In សាជាថ្មីម្ដងទៀត។

 

 

ដើម្បីធ្វើការពិនិត្យមើលថា កុំព្យូទ័រយួរដៃ MacBook Pro 2015 របស់អ្នកទាំងអស់គ្នា មានជួបបញ្ហាថាមពលថ្ម ដែរឬក៏អត់ សូមចុចត្រង់នេះ ដោយឆែកតាមរយៈ ការវាយតួលេខ Serial Number រួចជាការស្រេច។ ចំណែកឯវិធីស្វែងរកលេខ Serial Number កុំព្យូទ័ររបស់លោកអ្នក គឺគ្រាន់តែចុចទៅលើពាក្យ “About This Mac” នៅផ្ទាំងម៉ឺនុយរូបសញ្ញា Apple ខាងលើរបារបញ្ជា ផ្នែកខាងឆ្វេងដៃ ដូច្នេះវានឹងដាក់បង្ហាញអំពី ឈ្មោះរបស់កុំព្យូទ័រ, កម្លាំងម៉ាស៊ីន, ជំនាន់ Software និងតួលេខ Serial Number ថែមទៀតផង។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Gadgets Now Tag: កុំព្យូទ័រ