CAMBO REPORT

Popup Advertising5 seconds

Facebook នឹង​សហការ​ជាមួយ​រដ្ឋាភិបាល​ក្នុង​តំបន់ ក្នុង​ការ​ជូន​ដំណឹង​បន្ទាន់​នានា​ទៅ​ប្រជាពលរដ្ឋ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅក្នុងពេលបច្ចុប្បន្ននេះ បណ្តាញសង្គម បានក្លាយជាទីកន្លែងសម្រាប់ចែករំលែក នូវព័ត៌មានបានលឿនជាទីបំផុត។ ក្នុងនោះ Facebook គឺជាកន្លែងដែលមនុស្សភាគច្រើន រីករាយនឹងការទទួលយក ព័ត៌មាន ការកំសាន្ត ការទំនាកទំនង  និងចំណេះដឹងផ្សេងទៀត។ បន្ថែមពីនោះ បណ្តាញសង្គមយក្សនេះ បានដើរតួរជាចម្បងក្នុងការចែករំលែក នូវព័ត៌មានបន្ទាន់នានាក្នុងសង្គម មានដូចជា នយោបាយ គ្រោះមហន្តរាយ និងព័ត៌មានទាន់ហេតុការណ៍ក្នុងតំបន់ផ្សេងៗទៀត។

 

 

Facebook បានប្រាប់អោយដឹងថា ខ្លួននឹងចាប់ផ្តើមធ្វើការទៅលើប្រព័ន្ធ បញ្ជូនសារពីសំណាក់រដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋក្នុងករណីបន្ទាន់ណាមួយកើតឡើងនៅក្នុងតំបន់នោះ។ តាមពិតទៅ Facebook បានដាក់អោយប្រើប្រាស់រួចទៅហើយ នូវប្រព័ន្ធជូនដំណឹងស្រដៀងគ្នានេះ មានដូចជា Safety Check ដែលអនុញ្ញាតអោយយើងអាចប្រាប់អ្នកដទៃថាខ្លួនមានសុវត្ថិភាព នៅក្នុងពេលមានអាសន្ន និង Community Help បង្កើតឡើងមកដើម្បីផ្តល់ជំនួយពេលមានគ្រោះ មហន្តរាយ។

 

 

ដោយឡែក ប្រព័ន្ធបញ្ជូនសារថ្មីនេះនឹងត្រូវបាន ធ្វើឡើងដោយការសហការរវាង Facebook និង បុគ្គលិករដ្ឋាភិបាលផ្ទាល់ដើម្បី កំណត់អំពីព័ត៌មានដែលច្បាស់លាស់មួយ មុនធ្វើការជូនដំណឹងទៅកាន់ប្រជាពលរដ្ឋក្នុងតំបន់ ជៀសវាងការចែកចាយព័ត៌មានមិនពិត ដែលនាំអោយរឿងកាន់តែធ្ងន់ធ្ងរ។ ត្រលប់មកវិញ យើងបានដឹងថា រាល់ព័ត៌មានបន្ទាន់ទាំងនោះ តម្រូវអោយ Facebook ផ្ទាល់កែលម្អទៅលើប្រព័ន្ធ Server របស់ខ្លួនបន្ថែមទៀត ព្រោះក្នុងពេលកន្លងមកនោះ យើងបានឃើញថា Facebook មិនដំណើរការ ជាច្រើនលើកច្រើនសារ មានក្នុងខែមិនា, មេសា, កក្កដា និង សីហា ផងដែរនៅក្នុងឆ្នាំនេះ។ សរុបមក បើ Facebook ចង់ក្លាយជាបណ្តាញសង្គមឈានមុខទៅលើការជូនដំណឹងបន្ទាន់នេះ គេប្រហែលជាត្រូវពង្រឹងបន្ថែម ទៅលើប្រព័ន្ធ Server អោយប្រសើរឡើង ដើម្បីធានាថាវានឹងមិន រអាក់រអួលពេលដែលគេត្រូវការវាជាចំបាច់នោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: Lifestyle