CAMBO REPORT

Popup Advertising5 seconds

Lenovo បានប្រកាសចេញកុំព្យូទ័រយួរដៃ ThinkPad X1 Carbon និង X1 Yoga ជំនាន់ថ្មី ជាមួយ CPU ជំនាន់ទី 10 របស់ Intel

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បន្ទាប់ពីក្រុមហ៊ុន Intel បានប្រកាសចេញនូវ CPU ជំនាន់ទី 10 ដែលបង្កើតឡើងដោយផ្អែកតាម ស្ថាបត្យកម្ម Comet Lake ដែលមានទំហំ 14nm សម្រាប់កុំព្យូទ័រយូរដៃ របស់ខ្លួនជាផ្លូវការរួចនោះ យើងឃើញថា មានក្រុមហ៊ុនផលិតកុំព្យូ័រជាច្រើន បាននាំយក CPU នោះមកបំពាក់នៅលើកុំព្យូទ័រយួរដៃ របស់ខ្លួន ដើម្បីដើរអោយទាន់ សម័យកាល និងតម្រូវចិត្តទៅដល់ អ្នកគាំទ្រផលិតផល របស់ខ្លួនផងដែរ។

 

ជាក់ស្តែងដូចក្នុងថ្ងៃនេះដែរ ក្រុមហ៊ុន Lenovo បានប្រកាសចេញកុំព្យូទ័រយួរដៃ ThinkPad X1 Carbon និង X1 Yoga ដែលប្រើប្រាស់ CPU ជំនាន់ទី 10 របស់ Intel ជាផ្លូវការ។ ដោយ Lenovo ThinkPad X1 ជំនាន់ថ្មីត្រូវបានបំពាក់មកជាមួយ CPU ជំនាន់ទី 10 ដែលបង្កើតឡើងដោយផ្អែកតាម ស្ថាបត្យកម្ម Comet Lake ដែលមានទំហំ 14nm របស់ក្រុមហ៊ុន Intel ដែលវាមាន 2 ជម្រើស គឺ Intel Core i5 និង Intel Core i7 គួបផ្សំមកជាមួយបច្ចេកវិទ្យា Project Athena ( បច្ចេកវិទ្យាដែលគ្រប់គ្រងដំណើរការរបស់ កុំព្យូទ័រ ) ដែលវាអាចជួយឲ្យកុំព្យូទ័រយូរដៃមួយនេះ អាចកាន់ថ្មបានយ៉ាងតិចរហូតដល់ 9 ម៉ោងឯណោះ ហើយវានឹងធ្វើការដាក់លក់ ចាប់ពី ខែកញ្ញា ខាងមុខនេះ ជាមួយនឹងតម្លៃចាប់ពី 1,479 ដុល្លារ ឡើងទៅ។



ចំនែកឯ Lenovo X1 Yoga ក៏ត្រូវបានបំពាក់មកជាមួយ CPU ជំនាន់ទី 10 ដូចគ្នា ជាមួយ 2 ជម្រើស គឺ Intel Core i5 និង Intel Core i7 ដូចទៅនឹងម៉ូឌែល ThinkPad X1 Carbon ដែរ។ ប៉ុន្តែវាមិនបានភ្ជាប់មកជាមួយបច្ចេកវិទ្យា Project Athena របស់ក្រុមហ៊ុន Intel នោះទេ ហើយវានឹងធ្វើការដាក់លក់ចាប់ពី ខែកញ្ញា ខាងមុខនេះ ជាមួយនឹងតម្លៃចាប់ពី 1,609 ដុល្លារ ឡើងទៅ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កុំព្យូទ័រ