CAMBO REPORT

Popup Advertising5 seconds

Microsoft ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​ដាក់​បង្ហាញ Surface អេក្រង់​ភ្លោះ នៅ​ថ្ងៃ​ទី 2 ខែ​តុលា​ខាង​មុខ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានប្រកាសប្រាប់ថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍ថ្មី សម្រាប់កុំព្យូទ័រកូនកាត់ថេប្លេត Surface ក្នុងទីក្រុងញ៉ូយ៉ក នៅខែតុលា ខាងមុខនេះហើយ។ ព្រឹត្តិការណ៍ថ្មីមួយនេះ នឹងត្រូវបានធ្វើឡើង នៅថ្ងៃទី 2 ខែតុលាឆ្នាំ 2019 ដែលត្រូវបានគេរំពឹងទុកថា Microsoft នឹងអាចប្រកាសចេញ Surface មានអេក្រង់ភ្លោះផងដែរ។ បើយោងទៅតាម របាយការណ៍ពីមុនៗមក បានបង្ហាញឲ្យឃើញថា Microsoft បានសិក្សាលើកុំព្យូទ័រ ដែលមានអេក្រង់ភ្លោះ អស់រយៈពេលជាង 2 ឆ្នាំមកហើយ និងព្រមទាំងមានគម្រោង ដាក់លក់លើទីផ្សារនៅឆ្នាំ 2020 ថែមទៀតផង។

 

 

តាំងពីដើមឆ្នាំនេះមកម្ល៉េះ ដែលក្រុមការងារ Microsoft បានដាក់បង្ហាញអំពី ឧបករណ៍គម្រូថ្មីមួយនេះ ដោយចង់បង្ហើបឲ្យដឹងថា ដំណាក់កាលសិក្សាលើវា បានជិតមកដល់ទីបញ្ចប់ហើយ និងអាចជិតចេញជាផ្លូវការ ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ នេះគឺគ្រាន់តែជា ការរំពឹងទុកប៉ុណ្ណោះ ដោយ Microsoft មិនទាន់បានបញ្ជាក់ប្រាប់ថា ខ្លួននឹងប្រកាសចេញ Surface ជំនាន់ក្រោយ ឬមួយក៏អត់ នៅឡើយទេ។

 

នាយកប្រតិបត្តិ Microsoft លោក Satya Nadella ធ្លាប់បានបិទគម្រោង នៃការប្រកាសចេញ កុំព្យូទ័រកូនកាត់ថេប្លេត Surface Mini ក្នុងរយៈពេល មុនមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីបាននិយាយថា នឹងដាក់បង្ហាញជូនអ្នកគាំទ្រ កាលពីឆ្នាំ 2014 កន្លងផុតទៅនេះ។ ប្រសិនបើក្រុមហ៊ុន Microsoft ពិតជាមានគម្រោង ដាក់បង្ហាញកុំព្យូទ័រ Surface អេក្រង់ភ្លោះមែននោះ ដូច្នេះវានឹងមិនអាច ដាក់លក់ភ្លាមៗនោះទេ ដោយប្រភពផ្ទៃក្នុងរបស់ Microsoft បាននិយាយប្រាប់ ក្រុមសារព័ត៌មាន The Verge ថា កំពុងតែមានគម្រោង ដាក់លក់ទៅលើទីផ្សារ នៅក្នុងឆ្នាំ 2020 ឯណោះ។

 

 

ក្រៅពីឧបករណ៍ Surface អេក្រង់ភ្លោះស៊េរីថ្មី Microsoft ប្រហែលជាកំពុងមាន គម្រោងប្រកាសចេញនូវ Surface ជំនាន់ក្រោយៗទៀត ដោយម៉ូឌែល Surface Book 2 ចេញតាំងពីឆ្នាំ 2017 មកម្ល៉េះ ហើយកុំព្យូទ័រម៉ូឌែល Surface Laptop និង Surface Pro ក៏អាចនឹងទទួលបាន រន្ធដាតប្រភេទ Type-C នៅក្នងឆ្នាំនេះផងដែរ។ សូម្បីតែកុំព្យូទ័រកូនកាត់ថេប្លេត Surface Go ក៏មានអាយុកាលជាង 1 ឆ្នាំមកហើយ ដូច្នេះហើយវានឹងអាច ទទួលបានម៉ូឌែលថ្មី ថែមទៀតផង។ ព្រឹត្តិការណ៍ Surface នឹងត្រូវបានធ្វើឡើង នៅថ្ងៃទី 2 ខែតុលាឆ្នាំ 2019 ដូច្នេះកុំភ្លេចរង់ចាំ ជាមួយក្រុមការងារ ខេមបូ រីផត ទាំងអស់គ្នា ដើម្បីទទួលបាន ព័ត៌មានបន្ថែមទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កុំព្យូទ័រ