CAMBO REPORT

Popup Advertising5 seconds

កាមេរ៉ា​ក្រោយ​ប្រភេទ 3D សម្រាប់ iPad Pro ជំនាន់ថ្មី កាន់​តែ​ជិត​បង្ហាញ​ខ្លួន​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សព្វថ្ងៃនេះ បើនិយាយអំពី ថេប្លេត នរណាៗ ក៏នឹកឃើញដល់ ថេប្លេត របស់ក្រុមហ៊ុន Apple មុនគេដែល ព្រោះថាវាមាន រូបរាង ស្រស់ស្អាត ទាន់សម័យ មានកម្លាំងម៉ាស៊ីន ខ្លាំង និងមុខងារពិសេសៗ ជាច្រើនទៀតផង។ បើគិតទល់មកដល់ពេលនេះ iPad លំដាប់កំពូល របស់ក្រុមហ៊ុន Apple គឺ iPad Pro 11 អ៊ីញ និង iPad Pro 12.9 អ៊ីញ មានអាយុកាលជិតមួយឆ្នាំមកហើយ ដូច្នេះប្រហែលជាក្រុមហ៊ុន Apple កំពុងសម្ងំអភិវឌ្ឍ iPad Pro ជំនាន់ថ្មី របស់ខ្លួន សម្រាប់ដាក់បង្ហាញបង្ហាញជាផ្លូវការ នាពេលខាងមុខនេះ។ ជុំវិញរឿងរ៉ាវ ដែលទាក់ទង ទៅនឹង iPad Pro ជំនាន់ថ្មី របស់ក្រុមហ៊ុន Apple ក៏ធ្លាប់មានសារព័ត៌មានជាច្រើន បានចុះផ្សាយអំពី លក្ខណៈ និងមុខងារពិសេសៗ មួយចំនួនរបស់វា ជាបន្តបន្ទាប់ផងដែរ។

 

ជាក់ស្តែងកាលពីម្សិលមិញ ក៏មានព័ត៌មានមួយ ដែលនិយាយទាក់ទងទៅនឹង iPad Pro ជំនាន់ថ្មី របស់ក្រុមហ៊ុន Apple ផងដែរ។ បើយោងទៅតាមប្រភពមួយរបស់កូរ៉េ ដែលមានឈ្មោះថា Elec បានរាយការណ៍ថា ក្រុមហ៊ុន Derkwoo Electronics នឹងធ្វើការផ្គត់ផ្គង់គ្រឿងមួយចំនួនទៅឲ្យក្រុមហ៊ុន Apple ដើម្បីបង្កើតសេនស័រ 3D (ToF) ទុកសម្រាប់បំពាក់នៅលើ iPad Pro ជំនាន់ថ្មី ។ ប្រភពបានបន្តទៀតថា ក្រុមហ៊ុន Derkwoo Electronics នឹងចាប់ផ្តើមសង្វាក់ផលិតកម្ម នៅចុងឆ្នាំ 2019 នេះ។ គួរបញ្ជាក់ផងថាសេនស័រ ប្រភេទ 3D ( ToF ) ប្រើប្រាស់ភ្លើង LED ឬ Laser ដើម្បីគណនា និងធ្វើការញែកឲ្យដាច់ពី របស់ដែលយើងកំពុងថត និងវត្ថុដែលនៅជុំវិញរបស់នោះ បើនិយាយឲ្យងាយស្រួលស្តាប់ គឺធ្វើការញែក Background ( ផ្ទៃខាងក្រោយ ) និង Foreground ( ផ្ទៃខាងមុខ ) ឲ្យដាច់ពីគ្នា។ គួររំលឹកផងថា កាមេរ៉ា ប្រភេទ 3D (​ ToF ) នេះ ក៏ត្រូវបានគេរំពឹងថានឹងអាចមានវត្តមាននៅលើ iPhone ជំនាន់ថ្មី ( iPhone ដែលត្រូវបង្ហាញខ្លួនក្នុងឆ្នាំ 2020 ) ផងដែរ។ បើព័ត៌មានខាងគឺជាការពិតមែន នោះមានន័យថា iPad Pro ជំនាន់ចុងក្រោយរបស់ Apple នឹងបានស្គាល់រសជាតិ កាមេរ៉ា ប្រភេទជា 3D មុន iPhone ( ឆ្នាំ 2020 ) ហើយ។

 

សរុបមកវិញ នេះមិនមែនជាលើកទីមួយទេ ដែលយើងទទួលបានព័ត៌មានដែលទាក់ទងទៅនឹងកាមេរ៉ាក្រោយរបស់ iPad Pro ជំនាន់ថ្មី ព្រោះថាកាលពីពេលកន្លង កំពូលអ្នកវិភាគខាងផលិតផលរបស់ Apple ដែលមានឈ្មោះថា Ming-Ching Kuo បានរាយការណ៍ថា iPad Pro ជំនាន់ថ្មីអាចនឹងបំពាក់មកជាមួយកាមេរ៉ាក្រោយ ប្រភេទ 3D ( ToF ) ហើយវាអាចនឹងបង្ហាញខ្លួនជាផ្លូវការនៅចុងឆ្នាំ 2019 នេះ ឬយ៉ាងយូរនៅ ត្រីមាសទី 1 នៃឆ្នាំ 2020។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Mac Rumors Tag: ថេប្លេត