CAMBO REPORT

Popup Advertising5 seconds

ASUS​ ROG​ សហការ​ជាមួយ​ KH​ E-sport​ និង​ GEN​ ក្នុងការ​ផ្តិត​យក​ព្រឹត្តិការណ៍​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្ត​នៃកីឡា​អេឡិច​ត្រូនិច​អន្តរ​ជាតិ​ Dota​ 2​ ពី​ទីក្រុង​សៀងហៃ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន ASUS ROG បានចូលរួមសហការ ជាមួយ KH E-sport និង GEN ក្នុងការផ្តិតយកព្រឹត្តិការណ៍ ប្រកួតវគ្គផ្តាច់ព្រ័ត្ត នៃកីឡាអេឡិចត្រូនិចអន្តរជាតិ Dota 2 ពីទីក្រុងសៀងហៃ ហើយការចាក់ផ្សាយផ្ទាល់នេះ នឹងប្រព្រឹត្តទៅ នៅរោងកុន Citymall Hall 3 ចាប់ពីម៉ោង 11 ថ្ងៃ រហូតដល់ម៉ោង 6 ល្ងាច។

 

 

សកម្មភាពព្រឹត្តិការណ៍នេះ បង្ហាញពីកាយវិការវិជ្ជមានមួយ ឆ្លុះបញ្ចាំងពីការលើកកម្ពស់ វិស័យកីឡាអេឡិចត្រូនិច នៅកម្ពុជា អោយមានភាពរឹងមាំ និងជឿនលឿន ដូចបណ្តាប្រទេសដ៏ទៃ ផងដែរ។ តួយ៉ាង យើងឃើញមាន ការចូលរួមយ៉ាងសកម្ម ពីយុវជន យុវនារីជាច្រើន ក្នុងការជាវសំបុត្រ ចូលរួមទស្សនា ក្នុងតម្លៃ 5 ដុល្លារ ចំនួន 200 សំបុត្រ ហើយខាងក្រុមការងារ លក់អស់ក្នុងរយៈពេល ត្រឹមតែ 3 ថ្ងៃប៉ុណ្ណោះ។ បើយើងក្រឡែកមកមើល ក្រុមហ៊ុន ROG វិញ យើងឃើញមានការដាក់ តាំងបង្ហាញផលិតផលចុងក្រោយរបស់ខ្លួន សំរាប់ទីផ្សារកម្ពុជា ក្នុងនោះរួមមាន៖ G531GU/ G731GV/ FX505DU និងFX505DT សំរាប់អនុញ្ញាតិ អោយអ្នកចូលរួមទស្សនាទាំងអស់ នៅរោងកុន បានធ្វើការតេស្តសាកល្បង ក៏ដូចជាទទួលបាន វត្ថុអនុស្សារវរីយ៍ រួមទាំងការបញ្ចុះតម្លៃ ដែលមិនធ្លាប់មាន កន្លងមក។

 

 

ក្រុមហ៊ុនមួយនេះ បានអះអាងថា ខ្លួននឹងព្យាយាមនាំយក នូវបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា និងផ្តល់ឱកាស ដល់ប្រជាជនកម្ពុជាទាំងអស់ អាចមានលទ្ធភាព ទទួលបាននូវកុំព្យូទ័រដ៏ល្អប្រើ សំរាប់បំពេញតួនាទីការងារ និងបំណងប្រាថ្នា ដែលខ្លួនត្រូវការ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: ASUS ROG Tag: កុំព្យូទ័រ