CAMBO REPORT

Popup Advertising5 seconds

Samsung អះ​អាង​ថា Galaxy Tab A 8'' ស៊េរី 2019 នឹង​ក្លាយ​ជា​ថេប្លេត​ដែល​សាក​សម​សម្រាប់​អ្នក​ប្រើ​ប្រាស់​ទូ​ទៅ និង​អាច​បំពេញ​ការ​ងារ​បាន​ច្រើន!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

តើអាចទេដែលលោកអ្នក មិនមានគ្រឿងអេឡិចត្រូនិកប្រើប្រាស់នោះ? ប្រាកដណាស់ភាគច្រើនលោកអ្នក តែងតែប្រើប្រាស់វារាល់ថ្ងៃ ហើយវាអាចនឹងនៅជាប់ ជាមួយលោកអ្នកស្ទើរ តែពេញមួយថ្ងៃសម្រាប់ការងារ ឬការកម្សាន្តនានា ផងក៏ថាបាន។ យ៉ាងណាមិញខណៈ ដែលបច្ចេកវិទ្យាកំពុងតែ រីកចម្រើនខ្លាំងឥតឈប់ឈរនោះ គ្រឿងអេឡិចត្រូនិក ក៏កំពុងតែដើរតួនាទីយ៉ាង សំខាន់ក្នុងការធ្វើឱ្យ បែបជីវិតរស់នៅប្រចាំថ្ងៃ របស់លោកអ្នកកាន់តែទំនើប និងស៊ីវីល័យផងដែរ។

 

 

នេះគឺក៏ជាមូលហេតុដែលធ្វើឱ្យ Galaxy Tab A 8'' ស៊េរី 2019 ក្លាយជាថេប្លេតដែលពេញនិយម មានគុណភាពខ្ពស់ ល្អប្រើធន់ មានសុវត្ថិភាព និងមានតម្លៃធូរថ្លៃ បំផុតសម្រាប់មនុស្ស គ្រប់វ័យនាពេលនេះ ជាមួយនឹងចំណុចពិសេសអស្ចារ្យបំផុត ដែលផលិតផលដទៃទៀត គ្មានក្នុងតម្លៃប្រហាក់ប្រហែលគ្នា។ ដូច្នេះសម្រាប់លោកអ្នក ដែលចង់ទទួលបាន បទពិសោធន៍ដ៏អស្ចារ្យ ពីថេប្លេតដែលទំនើបទាន់សម័យ ហើយមានតម្លៃសមរម្យ បំផុតទៀតនោះ ខ្ញុំសូមណែនាំ Galaxy Tab A 8'' ស៊េរី 2019 ព្រោះវាមានលក្ខណៈពិសេសៗ ដូចខាងក្រោមនេះ៖

 

* Big Storage: ទំហំផ្ទុកធំអាចឱ្យ លោកអ្នករក្សាទុករូបថត វីដេអូ ឬឯកសារផ្សេងៗបានកាន់តែច្រើន!
* Biggest Battery: អាចកំដរ និងនៅស៊ូជាមួយលោកអ្នក បានយ៉ាងយូរបំផុតជាមួយនឹងថាមពលថ្មដែលមានកម្លាំងខ្លាំង រហូតដល់ 5,100 mAh! 
* Kids Home: ជាចំណុចសំខាន់បំផុត សម្រាប់អាណាព្យាបាលគ្រប់រូប ដែលកំពុងតែបារម្ភ ក្នុងការកម្សាន្តរបស់កូនៗ ជាពិសេសកម្មវិធីដែលបំពាក់មកស្រាប់ក្នុងថេប្លេតម៉ូឌែលនេះ អាចជួយឱ្យកូនៗ ជាទីស្រឡាញ់របស់ លោកអ្នកមានភាពរីកចម្រើនផ្នែកបញ្ញា និងកាន់តែវៃឆ្លាតផងដែរ។ ជាមួយ Galaxy Tab A 8'' ស៊េរី 2019 លោកអ្នកកាន់តែ មានទំនុកចិត្ត និងកាន់តែកក់ក្តៅ!
* Most Reasonable Price Ever: មិនត្រឹមតែជាថេប្លេត ដែលទំនើបនោះទេ ហើយថែមទាំងមាន តម្លៃធូរថ្លៃបំផុតពុំធ្លាប់មានទៀតផងត្រឹមតែ $169 ប៉ុណ្ណោះ!

 


សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Samsung Cambodia Tag: ថេប្លេត