CAMBO REPORT

Popup Advertising5 seconds

ការ​សិក្សា​ថ្មី​បង្ហាញ​ថា លំហាត់​ប្រាណ​នាំ​ឲ្យ​អាយុ​វែង ប៉ុន្ដែ​អង្គុយ​យូរ​ម៉ោង​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពិតប្រាកដណាស់ មនុស្សភាគច្រើន បានដឹងរួចមកហើយថា អត្ថប្រយោជន៍សំខាន់បំផុត នៃការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ គឺអាចជួយឲ្យអ្នកទាំងអស់គ្នា ទទួលបានសុខភាពល្អ និងមានអាយុវែងផងដែរ។ យ៉ាងណាមិញ យើងនៅតែមានចម្ងាល់ថា ការហាត់ប្រាណ របៀបណាឲ្យប្រាកដទៅ ហើយព្រមទាំងពេលវេលា និងចំនួនកំណត់ណាមួយ ដើម្បីអាចទទួលបាន អត្ថប្រយោជន៍ទាំងអស់នោះ។ ទោះបីជាយ៉ាងណា ក្រុមអ្នកស្រាវជ្រាវ ក៏បានព្យាយាមព្រមានថា ការអង្គុយមួយកន្លែង ជាយូរម៉ោងប្រចាំថ្ងៃ គឺអាចតភ្ជាប់ទៅនឹង អត្រាមរណភាពខ្ពស់ ថែមទៀតផង។

 

 

ការសិក្សាថ្មីមួយនេះ គឺត្រូវបានស្រាវជ្រាវដោយ ក្រុមអ្នកវិទ្យាសាស្រ្ដ ផ្នែកខាងតាមដាន របៀបរស់នៅ, សកម្មភាពរាងកាយ និងការស្លាប់ ដែលមានប្រភពចេញពី ប្រទេសន័រវេស និងបានពិសោធន៍លើមនុស្ស 36,000 នាក់ឯណោះ ហើយមនុស្សអាយុច្រើនជាង 40 ឆ្នាំ ក៏ត្រូវបានជ្រើសរើស ចូលមកវិភាគដូចគ្នា។ ខណៈពេលដែល ការស្រាវជ្រាវលើកនេះ គឺបានដាក់បង្ហាញឲ្យឃើញថា មនុស្សរហូតដល់ទៅ 2,100 នាក់បានស្លាប់ ក្នុងកំឡុងពេលសិក្សា ផងដែរ។ ចំណែកឯការពិសោធន៍ថ្មីនេះ គឺត្រូវបានរៀបចំធ្វើឡើង អស់រយៈពេលសរុបជាង 5.8 ឆ្នាំមកហើយ បើគិតមកដល់ ពេលបច្ចុប្បន្ននេះ។

 

ក្រៅពីនេះទៅទៀត ក្រុមអ្នកស្រាវជ្រាវ ក៏បានរាប់បញ្ចូលកត្តាផ្សេងៗ ដែលអាចជួយដល់សុខភាព ជាមួយនឹងការបញ្ចេញកម្លាំង បន្ដិចបន្ដួចតែប៉ុណ្ណោះ ដូចជាលំហាត់ប្រាណដោយ ការដើរយឺតៗ ឬរត់ចម្ងាយឆ្ងាយ,  និងព្រមទាំងការងារផ្ទះ, ការចម្អិនអាហារ, លាងចាន ក៏ជួយកាត់បន្ថយហានិភ័យ នៃការគ្រោះថា្នក់ដល់ អាយុជីវិតបាន ថែមទៀតផង។ បើទោះបីជាយ៉ាងណា របាយការណ៍ ចេញមកពីការសិក្សាថ្មីនេះ ក៏បានព្យាយាមជួយណែនាំ ទៅដល់បុគ្គលម្នាក់ៗថា ការអង្គុយតែមួយកន្លែង អស់រយៈពេលប្រហែល 9 ម៉ោងកន្លះឡើងទៅ និងគ្មានលំហាត់ប្រាណប្រចាំថ្ងៃ គឺប្រទះឃើញមាន ការកើនឡើងហានិភ័យ នៃការស្លាប់កម្រិតខ្ពស់ តែម្ដង។

 

 

ហេតុដូច្នេះហើយ ប្រិយមិត្តទាំងអស់គ្នា គួរតែចាប់ផ្ដើមស្វែងរក ពេលវេលាទំនេរណាមួយ ដើម្បីធ្វើលំហាត់ប្រាណ ឲ្យបានជាប្រចាំថ្ងៃ ប្រសិនបើមិនធ្លាប់ពីមុនទេ ឬក៏អាចធ្វើសកម្មភាពអ្វីមួយ ដែលបញ្ចេញកម្លាំងកាយបាន មិនថាកម្រិតខ្លាំង ឬសាមញ្ញៗនោះទេ។ លើសពីនេះទៅទៀត គួរតែកុំអង្គុយច្រើនពេក ជាពិសេស សម្រាប់បុគ្គលណាម្នាក់ ដែលធ្វើការនៅការិយាល័យ ដូច្នេះសូមព្យាយាមក្រោកឈរ រៀងរាល់ពេលប្រហែល 30 នាទីម្ដង និងធ្វើលំហាត់ប្រាណ បន្ដិចបន្ដួច នៅម៉ោងសម្រាកផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: Lifestyle