CAMBO REPORT

Popup Advertising5 seconds

OnePlus TV ទំនង​ជា​ប្រើ​បន្ទះ​ឈីប MediaTek មាន​រ៉េម​ទំហំ 3GB និង​ជា​ច្រើន​ទៀត

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ទូរទស្សន៍ឆ្លាតវៃ OnePlus TV នឹងត្រូវប្រកាសចេញ នៅខែក្រោយនេះហើយ ដោយដាក់លក់នៅលើ ទីផ្សារប្រទេសឥណ្ឌាមុនគេបង្អស់ បន្ទាប់មក ទើបវាយលុកចូល ទីផ្សារលក់ដទៃៗទៀត ប៉ុន្ដែយើងទទួលបាន ព័ត៌មានលម្អិត បន្ដិចបន្ដួចមកហើយ។ ក្រុមហ៊ុនផលិតស្មាតហ្វូន OnePlus បានប្រកាសជាផ្លូវការថា ទូរទស្សន៍ដំបូងរបស់ខ្លួន នឹងភ្ជាប់មកជាមួយ បន្ទះអេក្រង់ទំហំ 55 អ៊ីញ ជាប្រភេទ QLED ដោយឡែកនាពេលថ្មីៗនេះ យើងក៏ទទួលបាន របាយការណ៍លេចធ្លាយ លាតត្រដាងអំពីលក្ខណៈសម្បត្តិ បន្ថែមទៀតផងដែរ។

 

 

បើយោងទៅតាម ប្រភពលេចធ្លាយលើកនេះ គឺបានបង្ហាញឲ្យឃើញពី រូបភាពថតអេក្រង់ Screenshot បានមកពីគេហទំព័រ Google Play Developer Console ផ្ទាល់តែម្ដង ដែលទាក់ទងទៅនឹង បញ្ជីរាយទូរទស្សន៍នានា ផងដែរ។ ចំណែកឯ OnePlus TV គឺត្រូវបានដាក់ឈ្មោះឲ្យថា “Oneplus_Dosa_IN” ដែលដើរដោយឈីប MediaTek MT5670 Quad-core 1.5GHz ជាមួយនឹងរ៉េមទំហំ 2560MB ហើយព្រមទាំងមាន GPU ប្រភេទ ARM Mali G51 ដោយកំពុងដំណើរការលើ Android TV 9.0 ថែមទៀតផង។ 

 

សម្រាប់គុណភាពកម្រិតបង្ហាញ នៅលើរូបភាពខាងក្រោមនេះ ដាក់បង្ហាញឲ្យឃើញថា Full HD (1920x1080p) តែប៉ុណ្ណោះ ប៉ុន្ដែកាលពីមុនមក OnePlus បាននិយាយប្រាប់ថា ជាបន្ទះអេក្រង់កម្រិត 4K ទៅវិញ។ លើសពីនេះទៅទៀត OnePlus បានបញ្ជាក់ឲ្យដឹងថា នឹងធ្វើការឌីហ្សាញ UI ជំនាន់ថ្មី ផ្ទាល់ខ្លួនតែម្ដង ដោយធ្វើយ៉ាងណាកុំឲ្យ Android TV 9.0 នៅលើទូរទស្សន៍របស់ខ្លួន ដូចជារបស់ក្រុមហ៊ុន ផ្សេងៗដទៃទៀតនោះទេ។

 

 

ចំពោះយុទ្ធសាស្រ្ដរបស់ OnePlus ដែលបានសម្រេចចិត្តដាក់លក់ ទូរទស្សន៍ឆ្លាតវៃរបស់ខ្លួន នៅលើទីផ្សារឥណ្ឌាមុនគេ គឺពិតជាគំនិតល្អខ្លាំងណាស់ និងព្រមទាំងបាន សហការគ្នាជាមួយ Amazon ដើម្បីអាចនាំយកមកនូវ តម្លៃលក់បានទាបជាង ក្រុមហ៊ុនគូប្រជែងដូចជា Samsung, LG និង Sony ដូច្នេះប្រាកដជាអាចទាក់ទាញ អតិថិជនបានច្រើន ជាក់ជាមិនខានឡើយ។ បន្ទាប់ពីមានគម្រោងដាក់លក់ OnePlus TV លើទីផ្សារប្រទេសឥណ្ឌា នៅខែក្រោយនេះហើយ និងក្រុមហ៊ុននឹងពង្រីកទីផ្សារ បន្ថែមទៀត នៅតាមតំបន់អឺរ៉ុប, សហរដ្ឋអាមេរិក និងប្រទសចិន នៅខែតុលាឆ្នាំ 2019 ខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរទស្សន៍