CAMBO REPORT

Popup Advertising5 seconds

ឥឡូវ​នេះ​ប្រទេស​ចិន​មាន​ប៉ូលីស​ចរាចរណ៍ ជា​មនុស្ស​យន្ដ​ថែម​ទៀត

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

រដ្ឋាភិបាលនៅប្រទេសចិន តែងតែព្យាយាមអភិវឌ្ឍន៍ និងទុកចិត្តកាន់តែច្រើន ទៅលើគ្រឿងមនុស្យយន្ដ ហើយព្រមទាំងប្រព័ន្ធ Artificial Intelligence (AI) ដោយនាពេលបច្ចុប្បន្ននេះ បានតែងតាំងតំណែងឲ្យធ្វើជា កងកម្លាំងប៉ូលីសចរាចរណ៍ ថែមទៀតផង។ នេះគឺជារឿងពិតមែន ដែលបានកើតឡើងនៅ ទឹកដីចិនខាងជើង ហើយប្រសិនបើលោកអ្នក បើកបរលើសលឿនកំណត់ មនុស្យយន្ដទាំងអស់នោះ នឹងអាចចាប់ស្លាកលេខ យានយន្ដរបស់អ្នកបាន ផងដែរ។ 

 

 

ការបង្កើតឡើងនៃមនុស្សយន្ដ ដែលអាចធ្វើការជំនួសឲ្យ ប៉ូលីសចរាចរណ៍ ទាំងអស់នេះ  គឺដោយការបូកបញ្ចូលគ្នា ជាមួយនឹងកម្មវិធីជាច្រើន រួមមានដូចជា កម្មវិធីផ្ទុកទិន្នន័យខ្នាតធំ (Big Data), ប្រព័ន្ធសិក្សាឆ្លាតវៃ Artificial Intelligence (AI), កុំព្យូទ័រលើបណ្ដាញពពក Cloud Computing និងឡាស៊ែរនាំផ្លូវ Laser-Based Navigation ជាដើម។ ការិយាល័យសន្តិសុខ សម្រាប់ទីសាធារណៈ Handan នៅភាគខាងជើង នៃប្រទេសចិន បានដាក់ពង្រាយមនុស្សយន្ដ 3 ប្រភេទឯណោះ កាលពីដើមសប្ដាហ៍មុននេះ ដែលមនុស្យយន្ដទាំងអស់នោះ មានមុខងារជាក់លាក់ និងគោលបំណង ខុសៗគ្នាថែមទៀតផង។

 

មនុស្សយន្ដប្រភេទទីមួយ សម្រាប់ទុកដើរល្បាតតាមផ្លូវ ដែលមានមួកពណ៌ស និងឯកសណ្ឋានពណ៌លឿន ហើយប្រសិនបើវាឃើញមាន យានយន្ដណាមួយល្មើសច្បាប់ វានឹងថតរូបភាព ទុកធ្វើជាភស្តុតាង។ ចំពោះមនុស្សប្រភេទទីពីរ គឺមានមុខងារពិសេស សម្រាប់ផ្ដល់ដំបូន្មាន ទាក់ទងនឹងច្បាប់ចរាចរណ៍ និងព្រមទាំងមានសមត្ថភាព អាចនាំផ្លូវអ្នកដំណើរបាន។ មនុស្សយន្ដចរាចរណ៍ ចុងក្រោយគេបង្អស់ គឺមានមុខងារសំខាន់ សម្រាប់បង្ហាញជាសញ្ញាប្រាប់ យានយន្ដដទៃៗទៀត ខណៈពេលដែល មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅផ្លូវខាងមុខ ផងដែរ។

 

 

បើយោងទៅតាម ក្រុមសារព័ត៌មាន Global Times គឺបានចុះផ្សាយឲ្យដឹងថា មនុស្សយន្ដទាំងអស់នេះ នឹងអាចជំនួសការងារឲ្យ ប៉ូលីសចរាចរណ៍បាន 24 ម៉ោង គ្រប់ពេលវេលាតែម្ដង។ នេះគឺមិនមែនជា លើកទីមួយនោះទេ ដែលរដ្ឋាភិបាលនៃប្រទេសចិន បានប្រើប្រាស់មនុស្យយន្ដ ដើម្បីជំនួសការងារមួយចំនួនឲ្យ កងកម្លាំងប៉ូលីស ដោយកាលពីនៅឆ្នាំ 2016 បានបង្កើតមនុស្សយន្ដ Anbot ដើម្បីការពារសុវត្ថិភាព  នៅឯអាកាសយានដ្ឋាន ទីក្រុងសិនជិន ហើយកាលពីនៅឆ្នាំ 2017 ក៏បានដាក់បន្ថែម មនុស្យយន្ដប៉ូលីស សម្រាប់ដើរល្បាតតាមដងផ្លូវ ថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Bee Bom Tag: វិទ្យាសាស្ត្រ