CAMBO REPORT

Popup Advertising5 seconds

Redmi​ Note​ 8​ នឹង​បំពាក់​ឈីប​ Snapdragon​ 665​ ព្រម​ទាំង​មាន​កាមេរ៉ា​ 48​ មេហ្គាភិចសែល​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលថ្មីៗនេះ ប្រិយមិត្តបានដឹងហើយថា Redmi Note 8 Pro នឹងត្រូវបំពាក់ជាមួយបន្ទះឈីប ជំនាន់ចុងក្រោយគឺ MediaTek G90T ចំណែកឯម៉ូដែលគ្មានកន្ទុយ Pro វិញ វាត្រូវបានគេគិតថា អាចនឹងបំពាក់ជាមួយឈីប MediaTek G90 ទៀតផង។ ផ្ទុយទៅវិញ នៅក្នុងពេលនេះ Redmi ប្រហែលជាទ្រាំមិនបាន ពេលដែលពាក្យចចាមអារ៉ាម និយាយខុសទាំងស្រុងបែបនេះ ដូច្នេះហើយ ទើបក្រុមហ៊ុនចិនខាងលើ បានទម្លាយរូបភាពប៉ុន្មានសន្លឹក ដែលអាចបញ្ជាក់បាន យ៉ាងច្បាស់ថា Redmi Note 8 ធម្មតា នឹងមិនមានភ្ជាប់មកជាមួយ បន្ទះឈីបដូចដែល គេបាននិយាយនោះទេ។

 

 

ពិតណាស់ ក្នុងថ្ងៃនេះ Redmi បានបង្ហោះរូបភាពមួយចំនួន ដែលបានបង្ហាញថា Redmi Note 8 នឹងត្រូវបំពាក់ជាមួយបន្ទះឈីប Snapdragon 665 ដែលវាជាឈីបកម្រិតមធ្យម ថ្មីមួយរបស់ Qualcomm កាន់តែពិសេស ម៉ូឌែលនេះ នឹងត្រូវភ្ជាប់មកនូវសេនស័រ កាមេរ៉ាខាងក្រោយ 4 គ្រាប់ ដែលក្នុងមានលេនគោលទំហំ 48MP ទៀតផង។ គួរបញ្ជាក់ដែរថា ឈីបខាងលើនេះ គឺជាប្រភេទ Processor មួយ ដែល Qualcomm បានកែប្រែ ក៏ដូចជាបន្ថែមចំណុចពិសេស មួយចំនួនទៀតពីលើឈីប Snapdragon 660 ដែលបានបំពាក់នៅលើ Redmi Note 7 កន្លងមក មានន័យថា ស្មាតហ្វូនជំនាន់ថ្មីខាងលើ កាន់តែមានលក្ខណៈពិសេស ច្រើនជាងបងរបស់វាផងដែរ។

 

 

ដូច្នេះហើយ Redmi Note 8 នឹងត្រូវបំពាក់ជាមួយបន្ទះឈីប Snapdragon 665 ព្រមទាំងមានកាមេរ៉ាខ្លាំង 48MP ហើយចំពោះការបំពាក់ឈីបបែបនេះ ប្រហែលជា Redmi ចង់បង្កើនជម្រើសមួយទៀត ដល់អ្នកប្រើប្រាស់ទាំងឡាយណា ដែលមិនចង់បានបន្ទះឈីបប្រភេទ MediaTek G90T ខណៈពេលដែលឈីបនេះ នឹងត្រូវបំពាក់នៅលើត្រកូល Note ជំនាន់ទី 8 ដដែល តែវាមានថែមកន្ទុយ Pro មួយម៉ាត់ទៀតផងដែរ។ សូមរំលឹកថា ស្មាតហ្វូន Redmi Note 8 series នឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី 29 ចុងខែនេះ បើគិតទៅប្រហែលជានៅសល់ 4 ថ្ងៃទៀត។ នៅក្នុងនោះដែរ ក្រុមហ៊ុនចិនមួយនេះ ទំនងជាមានឧបករណ៍មួយចំនួនទៀត អាចនឹងប្រកាសក្នុងពេលជាមួយគ្នានោះ និយាយឲ្យចំទៅ វាអាចជាប្រភេទ smart TV អេក្រង់ 70 អ៊ីញ រួមទាំង Redmibook ដែលភ្ជាប់មកជាមួយ CPU Core i7 ជំនាន់ទី 10 អញ្ចឹងដែរ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: XDA Tag: ទូរស័ព្ទ