CAMBO REPORT

Popup Advertising5 seconds

កាន់​តែ​ច្បាស់​ហើយ​ OnePlus​ 7T​ និង​ 7T​ Pro​ អាច​នឹង​មាន​កាមេរ៉ា​រាង​ជា​រង្វង់​ពិត​មែន​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មួយរយៈពេលខ្លី កន្លងមកនេះ យើងបានដឹងដំណឹងថា OnePlus 7 កន្ទុយ T អាចនឹងធ្វើការរចនារូបរាងថ្មី នៃកន្លែងដាក់កាមេរ៉ាខាងក្រោយ ដោយវាអាចនឹងមានរាងជារង្វង់ទៀតផង។ មិនខុសទេ បើតាមពត៌មានលេចធ្លាយចុងក្រោយ ដែលយើងទទួលបាននៅក្នុងពេលនេះ អាចនិយាយបានថា OnePlus 7T និង 7T Pro កាន់តែមានភាគរយច្រើន ក្នុងការបំពាក់ជាមួយ Zone កាមេរ៉ាថ្មី ដែលមានរាងដូចដែលបាននិយាយពីខាងដើម អញ្ចឹងដែរ។

 

 

ពិតណាស់ បើតាមវីដេអូមួយ ដែលយើងបានប្រទះឃើញ នៅក្នុងពេលនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ ពិតជាបានបំពាក់ជាមួយកាមេរ៉ាខាងក្រោយរាងជារង្វង់មែន ប៉ុន្តែនៅក្នុងនោះ វាត្រូវបានគេរំពឹងថា ជាម៉ូឌែល OnePlus 7T មិនមែនម៉ូឌែលកន្ទុយ Pro នោះទេ។ ជាក់ស្ដែង យើងឃើញថា វាអាចនឹងបំពាក់ជាមួយកាមេរ៉ាក្រោយ 3 គ្រាប់ ដែលដាក់តម្រៀបតាមជួរដេក ហើយនៅខាងក្រោមនោះ វាមាន Flash LED មួយគ្រាប់ នៅក្នុង Zone ជាមួយគ្នាដែរ។ ដោយឡែក កាមេរ៉ាមុខវិញ វាអាចមានសេនស័រមួយគ្រាប់ ដែលដាក់នៅក្នុងស្នាមឆក បែបតំណក់ទឹក ហើយនេះក៏ជាហេតុផលមួយ ដែលធ្វើឲ្យគេជឿជាក់យ៉ាងច្បាស់ថា វាជាម៉ូឌែល OnePlus 7T ទៀតផង។ លើសពីនេះទៀត ស្មាតហ្វូននេះ អាចនៅតែបំពាក់ជាមួយតួខ្លួនកញ្ចក់ ទាំងមុខ និងក្រោយ ដូចមុនដែរ ប៉ុន្តែវាអាចនឹងប្លែកជាងមុន ដោយសារតែផ្ទៃខាងក្រោយ មានរង្វង់មួយ ដែលលានចេញពីខ្នងរបស់វាផងដែរ។ 

 

 

សរុបមកវិញ OnePlus 7T អាចនឹងមានកាមេរ៉ាខាងក្រោយ រាងជារង្វង់ពិតមែន រីឯខាងមុខវិញ វាអាចនៅតែប្រើប្រាស់ ឆកបែបតំណក់ទឹក ដូចទៅនឹង OnePlus 7 ដែរ។ បើទោះបីជា គេមិនទាន់បានឃើញពី OnePlus 7T Pro ពិតមែន ប៉ុន្តែវាត្រូវបានគេរំពឹងថា កាមេរ៉ាផ្នែកខាងក្រោយ អាចនឹងមានរាងជារង្វង់ ដូចម៉ូឌែលកន្ទុយ T ធម្មតាដែរ ប៉ុន្តែវាអាចនឹងខុសគ្នាវិញ នៅផ្នែកខាងមុខ ជាក់ស្ដែងដូចទៅនឹងម៉ូឌែល OnePlus 7 និង OnePlus 7 Pro អញ្ចឹងដែរ។ ដូច្នេះហើយ ខ្ញុំគិតថា ការដាក់ស្ទាយកាមេរ៉ាខាងក្រោយបែបនេះ វាមិនអាក្រក់អីទេ មើលទៅរាងស្អាតប្លែកម្យ៉ាងដែរ ដើម្បីកុំឲ្យសាំភ្នែក ជាមួយកាមេរ៉ាបញ្ឈរ ដូចដែលធ្លាប់មាននៅលើស្មាតហ្វូនភាគច្រើន ក្នុងពេលសព្វថ្ងៃនេះ។ ចុះអ្នកទាំងអស់គ្នាវិញ តើគិតយ៉ាងណាដែរ បើ OnePlus កន្ទុយ T ចេញមក មានរូបរាងបែបនេះមែន?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: 9To5 Google Tag: ទូរស័ព្ទ