CAMBO REPORT

Popup Advertising5 seconds

Samsung អាចនឹងបំពាក់កញ្ចក់ការពារ ដែលអាចបត់បែនបាន នៅលើ Galaxy Fold 2

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បច្ចុប្បន្ននេះបើនិយាយអំពី ស្មាតហ្វូនអេក្រង់បត់ នោះអ្នកប្រាកដជានឹកឃើញ ដល់ Samsung Galaxy Fold និង Huawei Mate X។ យើងបានដឹងហើយថា ស្មាតហ្វូនអេក្រង់បត់ ទាំង 2 នេះ ត្រូវបានដាក់បង្ហាញជាផ្លូវការ អំឡុង ដើមឆ្នាំ 2019 ប៉ុន្តែរហូតមកដល់ពេលនេះ ស្មាតហ្វូនអេក្រង់បត់ ទាំង 2 នេះ មិនទាន់បានដាក់បញ្ចេញលក់ ជាផ្លូវការនោះទេ ហើយ មូលហេតុនោះ គឺដោយសារក្រុមហ៊ុន Samsung និង Huawei មិនទាន់ រួចរាល់ ក្នុងការកែប្រែ  ចន្លោះ ប្រហោង និងចំនុចខ្វះខាត របស់ស្មាតហ្វូនអេក្រង់បត់ របស់ខ្លួននោះទេ។


ជុំវិញរឿងរ៉ាវទាក់ទងនឹងបញ្ហា ដែលកើតមានឡើងនៅលើ ស្មាតហ្វូនអេក្រង់បត់នេះ ក្នុងនោះយើងសង្កេតឃើញថា បញ្ហាចំបងរបស់វា គឺទាក់ទងទៅនឹងផ្នែកអេក្រង់តែម្តង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ យើងឃើញមាន Channel នៅក្នុងគេហទំព័រ YouTube ដ៏ល្បីឈ្មោះមួយ ដែលមានឈ្មោះថា JerryRigEverything បានធ្វើបង្ហោះ វីដេអូមួយ ដែលបង្ហាញការសាកល្បង ពីភាពធនរបស់អេក្រង់ របស់ស្មាតហ្វូនអេក្រង់បត់ មួយដែលមានឈ្មោះថា FlexPai។ បើយោងតាមរយៈ វីដេអូនោះ យើងកត់សម្គាល់ឃើញថា គាត់គ្រាន់តែប្រើប្រាស់ ក្រចកដៃសង្កត់លើវាខ្លាំងបន្តិចក៏មានស្នាមឆ្កូត បាត់ទៅហើយ ដូច្នេះមានន័យថាអេក្រង់ របស់ស្មាតហ្វូនអេក្រង់បត់ ពិតជាងាយស្រួលក្នុងការទទួលរងភាពឆ្គូតមែនទែន នោះក៏ដោយសារតែ ស្មាតហ្វូនអេក្រង់បត់ នាពេលបច្ចុប្បន្នប្រើប្រាស់ បន្ទះសម្រាប់ការពារអេក្រង់ ប្រភេទជាជ័រប្លាស្ទិច ដូច្នេះវាមិនធន់ ដូចកញ្ចក់ការពារដែលបានបំពាក់ នៅលើស្មាតហ្វូនទូទៅនោះទេ។ ប៉ុន្តែបញ្ហាទាំងអស់នេះ នឹងត្រូវដោះស្រាយនាពេលខាងមុខ នេះបើយោងទៅតាម ភ្នាក់ងារសារព័ត៌មាន របស់កូរ៉េខាងត្បូងមួយ ដែលមានឈ្មោះថា The Bell បានរាយការណ៍មកថា ក្រុមហ៊ុន Samsung នឹងធ្វើការបំពាក់បន្ទះ ការពារអេក្រង់ ប្រភេទជាកញ្ចក់ របស់ក្រុមហ៊ុន Doinsys ដែលមានឈ្មោះថា ( Ultra Thin Glass ) នៅលើស្មាតហ្វូនអេក្រង់បត់ ជំនាន់ក្រោយរបស់ខ្លួន។ គួរបញ្ជាក់ផងថា ក្រុមហ៊ុន Doinsys គឺជាក្រុមហ៊ុនដែលអភិវឌ្ឍន៍ និងផលិតបន្ទះកញ្ចក់ ដែលអាចធ្វើការបត់បែនបាន ហើយក្រុមហ៊ុននេះមានទីតាំងនៅក្នុង ប្រទេសកូរ៉េខាងត្បូង ផ្ទាល់តែម្តង។


សរុបមកវិញ ព័ត៌មានខាងលើ គ្រាន់តែជាព័ត៌មាន ដែលបានអះអាង ដោយភ្នាក់ងារសារព័ត៌មានមួយតែប៉ុណ្ណោះ ហើយក៏គ្មានប្រភពច្បាស់ការ ណាមួយ ចេញមុខមកបញ្ជាក់ថា វាគឺជាការពិតឬយ៉ាងណានោះទេ ដូចនេះយើងមិនអាចជឿជាក់ បានទាំងស្រុងនោះទេ មានតែរង់ចាំមើលបន្តទៀត។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: ទូរស័ព្ទ