CAMBO REPORT

Popup Advertising5 seconds

អ្នក​ប្រហែល​មិន​អាច​ប្រើ​ឌុយត​ USB-C ​ទៅ​កាស ​3.5mm ​ផ្សេង​ជា​មួយ ​Galaxy ​Note ​10 ​ស៊េរី​បាន​ទេ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

រាល់ឌុយត Dongle USB-C ទៅរន្ធកាស 3.5 មីលីម៉ែត្រទាំងអស់ គឺសុទ្ធតែមិនដូចគ្នាឡើយ រួមទាំងឌុយ Dongle ដែលបានភ្ជាប់មកដោយឥតគិតថ្លៃ នៅក្នុងប្រអប់ Galaxy Tab S5e ស្រាប់ ក៏វាមិនអាចប្រើ ជាមួយ Galaxy Note 10 ស៊េរីបានដែរ នេះបើយោងតាម ការធ្វើតេស្ដពី SamMobile។ អញ្ចឹងវាមានន័យថា អ្នកនឹងត្រូវទិញឌុយត Dongle ថ្មី សម្រាប់ប្រើជាមួយខ្សែស្រឡាយ Galaxy Note 10 នេះ និង Samsung បានដាក់លក់វាដាច់ដោយឡែកពី Note 10 ស៊េរី ទៀតផង។

 

 

ពិតណាស់ ដោយសារតែប្រព័ន្ធបំលែង DAC រឺ Digital-to-Analog Converter ទាមទារអោយរលកសំឡេង បញ្ជូនទៅកាស 3.5 មីលីម៉ែត្រ ដោយមិនគិតថាស្មាតហ្វូនរបស់អ្នក មានឬមិនមាន រន្ធដោតកាស 3.5 មីលីម៉ែត្រ នោះទេ។ ដូច្នេះបានន័យថា ការបំលែងនេះ វាមាន នៅលើស្មាតហ្វូនខ្លួនឯងស្រាប់ ហើយបញ្ហានេះតែងតែកើតឡើង លើស្មាតហ្វូន ដែលបំពាក់រន្ធដោតកាស 3.5 មីលីម៉ែត្រ រឺនៅលើ USB-C Dongle ផងដែរ។ 

 

មួយវិញទៀត ប្រសិនបើ អ្នកចង់ប្រើ Galaxy Note 10 ជាមួយកាស 3.5 មីលីម៉ែត្រ គឺតម្រូវអោយអ្នកទិញឌុយតខាងក្រៅ របស់ Galaxy Note 10 ផ្ទាល់តែម្ដង ទើបអាចប្រើបាន។ យ៉ាងណា បញ្ហានេះ វាមិនដូចទៅនឹង USB-C ទៅ រន្ធដោតកាស 3.5 មីលីម៉ែត្រ ដែល Samsung បានផ្តល់ជូនឥតគិតថ្លៃ នៅលើ Galaxy Tab S5e ទេ ដែលការបំលែងនេះ ហាក់ដូចជាមិនមាន នៅលើថេប្លេតមួយនេះឡើយ ហើយឌុយត Dongle ដែលភ្ជាប់មកជាមួយវានោះ គ្រាន់តែដើរតួជាឌុយបំលែងពី USB-C ទៅរន្ធកាស 3.5 មីលីម៉ែត្រ ប៉ុណ្ណោះ ដោយវាមិនមានប្រព័ន្ធបំលែង DAC នោះទេ។ 

 

 

សរុបមក ទាំងនេះអាចបញ្ជាក់បានថា ប្រព័ន្ធ DAC នៅលើត្រកូល Note ជំនាន់ចុងក្រោយមួយនេះ ប្រហែលជាមិនអាច បំលែងរលកសម្លេង ទៅកាន់ឌុយតកាស 3.5 មីលីម៉ែត្រផ្សេង បានទេ។ ប៉ុន្ដែ យ៉ាងណាក្នុងបញ្ហានេះ យើងមិនមានព័ត៌មានលម្អិតច្រើនទេ ដែលថា Galaxy Note 10 ស៊េរី មិនអាចប្រើជាមួយ ឌុយតកាស ផ្សេងបាន រឺក៏អត់នោះទេ ហើយបើមានព័ត៌មានថ្មី យើងនឹងអាប់ដេតបន្ថែមទៀត ផងដែរ។ ដោយឡែក សំរាប់ពេលនេះ អ្វីដែលយើងដឹងច្បាស់នោះ គឺថាឌុយត Dongle របស់ Galaxy Tab S5e មិនអាចប្រើជាមួយ Note 10 ស៊េរីបានទេ។ ដូច្នេះ អ្នកនឹងត្រូវទិញឌុយត USB-C ទៅរន្ធដោតកាស 3.5 មីលីម៉ែត្របន្ថែម បើសិនអ្នកចង់ប្រើកាសប្រភេទ 3.5mm ជាមួយ Galaxy Note 10 ស៊េរី ដែលវាត្រូវបានដាក់លក់ ក្នុងតម្លៃប្រមាណជា 14.99 ដុល្លារ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: ទូរស័ព្ទ