CAMBO REPORT

Popup Advertising5 seconds

បច្ចេកវិទ្យា AI នៅក្នុងប្រទេសចិន បានជួយវែកមុខជនល្មើសពីករណីឃាតកម្មមួយដោយការស្កេនមុខ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលយើងបានដឹងហើយថា បច្ចេកវិទ្យា AI ពិតជាមាន ការរីកចម្រើនគួរអោយកត់សម្គាល់ នៅប៉ុន្មានឆ្នាំចុង ក្រោយនេះ។ វាមានសមត្ថភាព អាចចំណាំនូវទិន្នន័យដែលទទួលបាន ដើម្បីយកទៅអភិវឌ្ឍ លើមុខងារស្វ័យប្រវត្តិនានា។ លើសពីនោះ AI អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបាន ក្នុងករណីដែលអ្នកអភិវឌ្ ឍយកវាទៅប្រើប្រាស់ នៅក្នុងអង្គភាពនានា ដែលពាក់ព័ន្ធនឹងការងារដែលពិបាកក្នុងការចងចាំដោយមនុស្ស។  ថ្មីៗនេះ យោងតាមរបាយការយ៍របស់ កាសែត South China Morning Post បានអោយដឹងថា មានបុរសម្នាក់ត្រូវបានចាប់ខ្លួន លើករណីឃាតកម្មទៅលើមិត្តស្រីរបស់ខ្លួន ដោយការស្កេនមុខពី AI នៅពេលដែលគេព្យាយាមដកលុយពី គណនីធនាគា របស់ជនរងគ្រោះ។ 

 

រូបតំណាង

 

                                                                                       

ការស៊ើបអង្កេតនោះបានធ្វើឡើងបន្ទាប់ពី AI បានធ្វើការសម្គាល់បាន ដោយមិនមានចាប់យកទិន្នន័យគ្រាប់ភ្នែកនោះឡើយ ព្រោះតែភ្នែករបស់ជនរងគ្រោះត្រូវបានបិទដោយការសម្លាប់។ បន្ថែមពីនោះ ក្រុមហ៊ុននោះ បានបន្ថែមថា ប្រព័ន្ធចាប់យកសម្លេងរបស់ពួកគេបានរកឃើញថាសម្លេងនោះជាបុរស ដែលកំពុងព្យាយាមដកប្រាក់ជាជាងស្រ្តី។ បន្ទាប់ពីប៉ូលីស បានព្យាយាមពិនិត្យមើលប្រព័ន្ធ កាមេរ៉ាសុវត្ថិភាព ហើយបានរកឃើញស្នាមជាំនៅលើមុខ និងស្នាមក្រហមនៅជុំវិញកញ្ជឹងករបស់របស់ស្រ្តីនោះ។ មិនតែប៉ុណ្ណោះ នៅពេលដែលប៉ូលីសធ្វើការតាមដាន ជនល្មើសនោះបានព្យាយាម ដុតសាកសពដើម្បីបំបាត់ភស្តុតាង នៅឯកសិដ្ឋានដាច់ស្រយាលមួយ។

 

រូបតំណាង

 

មុនពេលដែលជនជាប់ចោទបានសម្លាប់ស្ត្រីនោះ គាត់បានយកទូរសព្ទដើម្បីដកប្រាក់ចំនួន 4,200 ដុល្លារ ពីគណនីធនាគារ របស់នាង ហើយបានប្រាប់ឪពុកម្តាយរបស់នាងថានាងនឹង ទៅឆ្ងាយពីរបីថ្ងៃដើម្បីដើរលេង។ នៅពេលដែលបច្ចេកវិទ្យាសម្គាល់មុខនិងសម្លេង បានរីកចម្រើនគួរអោយកត់សម្គាល់នោះ វាក៏បានចូលរួមជាអ្នកស៊ើបការពិសេស ជាក់ស្តែងដូចជាករណីឃាតកម្មខាងលើនេះ។ លើសពីនោះ វាធ្វើអោយជនល្មើសមានការលំបាកក្នុងការប្រព្រឹត្តបទឧក្រិដ្ឋនានាផងដែរ។ សរុបមកនេះ ជាការវិវត្តន៍មួយផ្នែក នៃបច្ចេកវិទ្យា ដែលអាចសម្គាល់រកមុខជនល្មើសបាន ក៏ដោយសារការចូលរួមពីមនុស្សបន្ថែមទៀត ហើយយើងសង្ឃឹមថាវានឹងបន្ត រីកចម្រើន និងជឿនលើនជាងនេះក្នុងពេលអនាគត។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: The Next Web Tag: ចំណេះដឹងទូទៅ