CAMBO REPORT

Popup Advertising5 seconds

របៀប​បិទ​មុខងារ Bixby អោយ​បាត់​នៅ​លើ Galaxy Note 10 Series

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងជឿថា មានប្រិយមិត្តអ្នកអាន ឬអ្នកនិយមគាំទ្រ ស្មាតហ្វូន Samsung កន្លងមក ប្រាកដជាបានស្គាល់ ឬធ្លាប់បានប្រើប្រាស់មុខងារ Bixby នេះជាក់ជាមិនខាន ដោយវាចាប់ផ្តើមលេចមុខដំបូង នៅលើ Galaxy S8/S8+។ Samsung បង្កើតវាឡើងក្នុងគោលបំណង ចង់ឲ្យអតិថិជនរបស់ខ្លួន ស្គាល់នូវបទពិសោធន៍ថ្មី និងអាចប្រើប្រាស់ មុខងារវៃឆ្លាតនេះ ជួយសម្រួលដល់ការងារផ្សេងៗ លើកំពូលស្មាតហ្វូនខ្លួន។ តែបើទោះបីជាយ៉ាងណាក្តី ក៏នៅតែមានមតិរិះគន់ មិនតិចនោះទេ ដែលពួកគេចេះតែច្រឡំ ចុចប៊ូតុងនោះ ដោយអចេតនា។

 

 

ជាក់ស្តែង នៅក្នុងព្រឹត្តិការណ៍ Unpacked 2019 របស់ Samsung កាលពីថ្ងៃទី 8 ខែសីហា កន្លងទៅនេះ Note 10 Series ក៏បានប្រកាសចេញជាផ្លូវការ អមមកជាមួយនឹងឧបករណ៍ និងមុខងារសំខាន់ៗមួយចំនួន ដែល Samsung ចង់បង្ហាញឲ្យពិភពលោកបានដឹង។ ក្នុងនោះ មុខងារវៃឆ្លាត Bixby ដែលត្រូវបានផលិត និងអភិវឌ្ឍន៍ឡើងដោយ Samsung កាលពីឆ្នាំ 2017 ក៏បានពាំនាំមកជាមួយដែរ ដោយលើកនេះ វាមានសភាពប្លែកពីស៊េរីមុនៗ ព្រោះថា Samsung បានធ្វើការលុបបំបាត់ចោល ប៊ូតុង Bixby ចេញពីស្មាតហ្វូនកំពូលខ្លួនហើយ ប៉ុន្តែមិនមានន័យ វានឹងបាត់ខ្លួន ចេញពីស្មាតហ្វូននេះឡើយ គ្រាន់តែ Samsung បានផ្លាស់យកវា មកទៅដាក់លើប៊ូតុង បិទបើកទូរសព្ទវិញ ហើយបើសិនជាលោកអ្នក មិនចង់ឃើញវា ក៏អាចធ្វើការកំណត់បិទមុខងារនេះវិញដែរ តាមរយៈ Settings។ អញ្ចឹងសម្រាប់ពេលនេះ យើងនឹងធ្វើការបង្ហាញ មិត្តអ្នកអាន អំពីរបៀបបិទ មុខងារមួយនេះ ដូចខាងក្រោម៖

 

• ជាដំបូង សូមចូលទៅកាន់ Settings ក្នុងទូរសព្ទរបស់អ្នក រួចធ្វើការស្វែងរកមុខងារមួយដែលមានឈ្មោះថា Advanced features បន្ទាប់មក លោកអ្នកនឹងឃើញ ពាក្យថា Side key រួចសូមចុចលើវា វានឹងលោតផ្ទាំងបង្ហាញថ្មីមួយទៀតមកឲ្យយើង ហើយអ្នកនឹងឃើញមានមុខងារ Press and hold នៅក្នុងនោះ អ្នកគ្រាន់តែធ្វើការចុចផ្លាស់ប្តូរពី Wake Bixby ទៅ Power off menu វិញជាការស្រេច។

 

 

• បន្ទាប់ពីលោកអ្នកបានបិទ Bixby នេះចេញពីប៊ូតុងចាក់សោរទូរសព្ទរបស់អ្នករួច ហើយបើសិនជា ប្រិយមិត្តគិតចង់ធ្វើការបិទមុខងារនេះ កុំឲ្យឃើញនៅលើ Note 10 ទាំងស្រុងនោះ អ្នកគ្រាន់តែចូលទៅកាន់មុខងារ Advanced featured ដដែល រកពាក្យថា Bixby Routines បន្ទាប់មក សូមធ្វើការចុចបិទមុខងារនោះ។

 

 

• ជំហ៊ានចុងក្រោយ ដើម្បីធ្វើការបិទផ្ទាំង Bixby នៅលើ Home Screen នៃ Note 10 របស់អ្នក គឺគ្រាន់តែចុចឲ្យជាប់ 1-2 វិនាទី នៅផ្ទៃទំនេរណាមួយលើ Home Screen រួចអូសទៅខាងឆ្វេង ហើយចុចបិទមុខងារ Bixby Home ដូចដាក់បង្ហាញក្នុងរូបភាព ខាងក្រោមនេះអញ្ចឹង រួចជាការស្រេច។

 

 

សរុបមក តាមការពិតទៅ អ្នកមិនចាំបាច់បិទវាទាំងស្រុងក៏បានដែរ ព្រោះថាមុខងារ Bixby នេះ គឺពិតជាឆ្លាតវៃ អាចជួយកិច្ចការងារប្រចាំថ្ងៃ បានច្រើន ដូចជាការបញ្ជាទូរសព្ទដោយសេរី បកប្រែភាសា និងអាចបង្ហាញ ប្រាប់ឈ្មោះម្ហូបអាហារ ឬឧបករណ៍ណាមួយ ដែលអ្នកមិនដែលស្គាល់ បានទៀតផង។ យ៉ាងណា បើសិនជាលោកអ្នកគិតថា គ្មានប្រយោជន៍អ្វីដដែល បើបើកឲ្យវាដំណើរការជាធម្មតា លើកំពូលស្មាតហ្វូន Galaxy Note 10 របស់អ្នកនោះ អញ្ចឹងដូច្នេះ អ្នកអាចធ្វើការបិទវាចោលបាន តាមវិធីខាងលើ ដែលក្រុមការងារ ខេមបូរីផត បានណែនាំជូន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: 9to5Google Tag: ចំណេះដឹងទូទៅ