CAMBO REPORT

Popup Advertising5 seconds

កម្មវិធី “មហាសំណាង មហារង្វាន់” ក្នុង​សប្តាហ៍​ចុង​ក្រោយ រក​ឃើញ​អ្នក​ឈ្នះ​ទាំង 12 នាក់​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កម្មវិធី “មហាសំណាង មហារង្វាន់” ពីទូរទស្សន៍សាមសុង បានឈានចូលមកដល់ សប្ដាហ៍ចុងក្រោយ ដោយបានរកឃើញ អ្នកឈ្នះរង្វាន់ធំទូរស័ព្ទ Samsung Galaxy S10 រង្វាន់ទូរទស្សន៍ សាមសុង 55 អ៊ីញ និងរង្វាន់ជាច្រើនសរុប 12 រង្វាន់។

 

 

សូមចូលរួមអបអរសាទរដល់ អ្នកឈ្នះរង្វាន់ទាំងអស់សរុប 96 នាក់ ក្នុងរយៈពេល 8 សប្ដាហ៍ និងសូមថ្លែងអំណរគុណដល់អតិថិជន សាមសុង ទាំងអស់ដែលបានចូលរួម ចាប់ឆ្នោតផ្សងសំណាង ទូទាំងប្រទេសផងដែរ។ 

 

ឆ្លៀតក្នុងឱកាសប្រគល់រង្វាន់ដល់អតិថិជន 12នាក់ ចុងក្រោយ  លោកស្រី ប្រ៉េមមាវ៉ាលិន លឹម ដែលជាប្រធានផ្នែក ផលិតផលអេឡិចត្រូនិចរ បស់ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា «កម្មវិធីរបស់យើងពិតជា ទទួលបានការគាំទ្រយ៉ាងច្រើន ពីអតិថិជនទូទាំងប្រទេស។ តាំងនាមឲ្យ សាមសុង ខ្ញុំសូមអបអសាទរ ដល់អ្នកឈ្នះរង្វាន់ទាំងអស់ និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់អតិថិជន និងអាជីវករទាំងអស់ដែលតែងតែគាំទ្រ ដល់ផលិតផល សាមសុង តាំងពីដើមរហូតមក។លោកស្រីបានបន្តថាកម្មវិធី “មហាសំណាង មហារង្វាន់” នេះពិតជាបានទទួល ភាពជោគជ័យយ៉ាងខ្លាំងព្រមទាំងបានផ្តល់នូវភាពសប្បាយរីករាយ និងសំណាងជាច្រើនដល់អតិថិជន ហើយដើម្បីឆ្លើយតបនឹងការគាំទ្រ ក្រុមហ៊ុននឹងនាំមកនូវការផ្ដល់ជូនថ្មីៗ ពិសេសៗជាច្រើនទៀតជូនដល់អតិថិជនរបស់យើង។   

 

 

ហើយខាងក្រោមនេះគឺជា តារាងឈ្មោះអតិថិជនទាំងអស់ ដែលមានសំណាងឈ្នះនូវមហារង្វាន់អស្ចារ្យ ក្នុងកម្មវិធីប្រូម៉ូសិន ពិសេសពីការជាវទូរទស្សន៍ សាមសុង ដែលបានធ្វើឡើងតាមរយៈការផ្សាយផ្ទាល់ (Live) លើទំព័រ Facebook ផ្លូវការរបស់ ក្រុមហ៊ុន សាមសុង សម្រាប់សប្តាហ៍ទី ៨ កន្លងទៅនេះ៖

 

 

សម្រាប់ពត៌មានលម្អិត ពីគ្រប់ផលិតផលសូម អញ្ចើញមកទស្សនា ដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយបន្ត ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់ទូរស័ព្ទ៖ 1800 203 232 !!

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Samsung Cambodia Tag: ទូរទស្សន៍