CAMBO REPORT

Popup Advertising5 seconds

ទាំង​នេះ​ជា​រូបភាព​បង្ហាញ​ពី Nintendo Switch Lite កាល​ពី​ព្រឹត្តិការណ៍ Gamescom 2019 កន្លង​ផុត​ទៅ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Gamescom 2019 គឺជាព្រឹត្តិការណ៍ដ៏ធំមួយ ក្នុងចំណោមព្រឹត្តិការណ៍ដទៃទៀត ដែលប្រមូលផ្ដុំដោយ ការប្រកាសចេញជាផ្លូវការ នៃវីដេអូហ្គេមវគ្គថ្មីៗ និងព្រមទាំងឧបករណ៍ សម្រាប់ការហ្គេមផងដែរ។ យើងក៏ទទួលបានដំណឹងថ្មីៗ ទាក់ទងនឹងហ្កេមដ៏ល្បីល្បាញ ត្រៀមចេញនៅចុងឆ្នាំនេះ ហើយមូយចំនួនទៀត សម្រាប់ទុកចេញលក់ នៅឆ្នាំក្រោយជាដើម។ ចំណែកឯចំនុចទាក់ទាញ ដែលបានធ្វើឲ្យអ្នកចូលរួម មានភាពរំភើបចង់ឃើញ នោះគឺវត្តមានរបស់ ម៉ាស៊ីនហ្គេមចល័ត Nintendo Switch Lite នឹងចេញលក់ឆាប់ៗខាងមុខនេះ។

 

 

ម៉ាស៊ីនហ្គេមចល័ត Nintendo Switch Lite ជំនាន់ក្រោយនេះ គឺត្រូវបានដាក់បង្ហាញ កាលពីពេលថ្មីៗនេះ ដែលលក្ខណៈសម្បត្តិ កម្រិតមធ្យមប៉ុណ្ណោះ បើប្រៀបធៀបទៅនឹង Switch ជំនាន់ដើម ប៉ុន្ដែតម្លៃរបស់វាវិញនោះ គឺបានដាក់លក់ត្រឹមតែ 200 ដុល្លារ (តម្លៃទីផ្សារអាមេរិក) ដែលខុសគ្នាស្ទើរតែ ពាក់កណ្ដាលទៅហើយ។ ចំពោះគោលបំណង នៃការបង្កើតវាឡើង គឺដើម្បីអាចចេញជា ជម្រើសតម្លៃដ៏សមរម្យមួយ សម្រាប់មនុស្សមួយចំនួន ដែលមិនចង់ចំណាយ ថវិកាច្រើនពេក ទៅលើម៉ាស៊ីនហ្គេមចល័ត ផងដែរ។ ទោះបីជាយ៉ាងណា អ្វីដែលបាត់បង់នៅលើជំនាន់ Lite គឺវាមិនមានសមត្ថភាព អាចដោះដៃបញ្ជាហ្គេម Joy-Cons ចេញពីតួខ្លួនបានឡើយ ហើយក៏មិនអាចប្រើមុខងារ Dock សម្រាប់តភ្ចាប់ជាមួយ អេក្រង់ម៉ូនីទ័រ ឬទូរទស្សន៍បាន ថែមទៀតផង។

 

 

ខណៈពេលដែល Nintendo មិនបានដាក់ម៉ាស៊ីនហ្គេម Switch Lite ឲ្យចាប់កាន់ផ្ទាល់នោះទេ ប៉ុន្ដែគ្រាន់តែបានដាក់បង្ហាញ នៅក្នុងទូរកញ្ចក់ប៉ុណ្ណោះ ហើយយើងក៏ឃើញមាន ជម្រើសពណ៌ទាំងបី ដែលរួមមានដូចជា ពណ៌ប្រផេះ, ពណ៌លឿង និងពណ៌ខៀវលាយបៃតង (Turquoise) ផងដែរ។ សូមប្រិយមិត្តអ្នកអាន បន្ដពិនិត្យមើល រូបភាពបន្ថែមទៀត ដោយដាក់បង្ហាញអំពី ជម្រើសពណ៌លឿង និងផ្នែកចំហៀងនៃម៉ាស៊ីនហ្គេម នៅខាងក្រោមនេះ។

 

 

ដូចដែលលោកអ្នក បានឃើញរួចមកហើយ Nintendo Switch Lite គឺមានដៃបញ្ជធម្មតាប៉ុណ្ណោះ ដោយត្រូវបានភ្ជាប់ជាមួយនឹង ផ្ទៃអេក្រង់ស្រាប់តែម្ដង និងមិនអាចផ្ដាច់ចេញពី តួខ្លួនបាននោះទេ ប៉ុន្ដែប៊ូតុងចុចប្រភេទ D-Pad ជំនាន់ដើម ត្រូវបានត្រឡប់មកវិញ បន្ទាប់ពីបាត់ខ្លួននៅលើ Switch ស៊េរីមុន និងធ្វើឲ្យហ្វេនសប្បាយចិត្ត ថែមទៀតផង។ នាពេលបច្ចុប្បន្ននេះ Switch Lite កំពុងដាក់ឲ្យកក់ទុកមុន នៅលើវេបសាយអនឡាញ Amazon និង Best Buy ហើយនិងត្រៀមចេញលក់ នៅថ្ងៃទី 20 ខែកញ្ញាឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: GameSpot Tag: កម្មវិធី-ហ្គេម