CAMBO REPORT

Popup Advertising5 seconds

កម្ម​វិធី ​3D ​Scanner​ របស់ ​Galaxy ​Note ​10+ ​បាន​ដាក់​អោយ​ទាញ​យក​នៅ​លើ ​Galaxy​ Store​ ហើយ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ទីបំផុត Samsung បានបញ្ចេញកម្មវិធីថ្មី ដែលមានឈ្មោះថា 3D Scanner ដាក់អោយទាញយកនៅក្នុង Galaxy Store ហើយ។ កម្មវិធី 3D Scanner បានទាញយកគុណប្រយោជន៍ ពីកាមេរ៉ា ToF (Time of Flight) របស់ Galaxy Note 10+ រឺ Galaxy Note 10+ 5G ដើម្បីស្កេន ហើយបង្កើតជារូបភាពមានលក្ខណៈបែប 3D ដូចពិតៗអញ្ចឹង។ សម្រាប់ Galaxy S10 5G និង Galaxy A80 ដែលមានសេនស័រកាមេរ៉ា ToF ដូច្នេះពួកវាគួរតែអាច Support កម្មវិធី 3D Scanner នេះដែរហើយ ប៉ុន្តែចំពោះ Galaxy Note 10 ធម្មតា វាមិនអាចប្រើកម្មវិធីនេះបានឡើយ ព្រោះថាវាមិនមានសេនស័រកាមេរ៉ា ToF នោះទេ។ 

 

 

ក្នុងការបង្កើតរូបគំរូ 3D របស់វត្ថុពិតជាក់ស្តែងនេះ តម្រូវអោយយើងស្កេនវត្ថុដែលចង់បង្កើតនោះ ពីគ្រប់ទិសទីទាំងអស់ ដែលយើងអាច បំលែងវាទៅជា GIF សម្រាប់ចែករំលែកទៅអ្នកដទៃ បានយ៉ាងងាយស្រួល និងអាចបង្កើតវា ទៅជារូបភាព រឺក៏ជាវីដេអូបាន ផងដែរ។ មួយវិញទៀត Samsung ណែនាំអោយ វត្ថុដែលយើងចង់ថតនោះ មានទំហំចន្លោះពី 20-80 សង់ទីម៉ែត្រគូប ហើយអ្នកត្រូវប្រាកដថា មិនមានអ្វីនៅជុំវិញវត្ថុ ដែលកំពុងស្កេន នៅពេលយើងថតវា ឬអ្នកគ្រាន់តែស្កេនវត្ថុ និងទីតាំងជុំវិញរបស់វា ក៏បានដូចគ្នា។ 

 

 

អញ្ចឹង ប្រសិនបើអ្នកជាម្ចាស់ ស្មាតហ្វូន Galaxy Note 10+, Galaxy A80 រឺ Galaxy S10 5G នោះ អ្នកអាចធ្វើការទាញយកកម្មវិធី 3D Scanner បាន ដោយចុចត្រង់នេះ ដើម្បីចូលទៅកាន់ Galaxy Store។ បន្ទាប់ពីវាត្រូវបានតំឡើងរួច អ្នកនឹងឃើញ Shortcut ចូលប្រើវា ក្នុងកម្មវិធី Drawer  ហើយអ្នកក៏អាចចូលប្រើកម្មវិធី 3D Scanner នេះ តាមរយៈ Bixby ដោយគ្រាន់តែបើកកាមេរ៉ា បន្ទាប់មកប្តូរទៅ Apps Panel ជាការស្រេច។

 

 

យ៉ាងណា ប្រសិនបើប្រិយមិត្តមិនឃើញ មានកម្មវិធី 3D Scanner នេះ នៅក្នុង Galaxy Store អ្នកក៏អាចធ្វើការទាញយកវាជា APK file វិញបានដូចគ្នា ដោយចុចនៅកន្លែងនេះ។ ដូច្នេះ អ្នកអាចចែករំលែក ពីបទពិសោធន៍របស់អ្នក អោយយើងដឹង ជាមួយការប្រើកម្មវិធី 3D Scanner នៅពេលដែលអ្នកអាចប្រើវា ដោយ Comment ខាងក្រោយនេះបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: កម្មវិធី-ហ្គេម