CAMBO REPORT

Popup Advertising5 seconds

ឈ្មោះ​របស់​ទូរទស្សន៍ OnePlus TV ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​លើ Play Store ជាមួយ​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលធ្លាប់បានលឺតាមព័ត៌មានកន្លងមក យើងបានដឹងហើយថាក្រុមហ៊ុន OnePlus បានដើរដល់ជំហ៊ានផលិតទូរទស្សន៍វៃឆ្លាត យកមកដាក់លក់លើទីផ្សារក្នុងពេលឆាប់ៗនេះហើយ។ ក្រុមហ៊ុននេះ បានបញ្ជាក់ថា ទូរទស្សន៍ដំបូងរបស់ពួកគេទទួលបានសិទិ្ធអនុញ្ញាតពីការប្រើប្រាស់កម្មវិធី ពី Google Play Store ដែលដើរជាមួយ Android TV បានយ៉ាងពេញលេញ។ បន្ថែមពីការបញ្ជាក់នាពេលកន្លងមកនោះ លោក Pete Lau ដែលជា CEO របស់ក្រុមហ៊ុន OnePlus ធ្លាប់បានសាកសួរហ្វេនថា គួរដាក់ឈ្មោះអ្វីល្អទៅ សម្រាប់ទូរទស្សន៍របស់ខ្លួន  ស្រាប់ថ្ងៃនេះមានគេប្រទះឃើញឈ្មោះថ្មីមួយពី OnePlus បានលេចចេញនៅលើ Google Play Development Console ថា “Dosa” ដែលវាប្រហែលជាឈ្មោះរបស់ OnePlus TV នេះឯង។ 

 

 

 

យោងតាមប្រភពបន្ថែមពី AndroidTV_Rumor បានបកស្រាយតាមបណ្តាញសង្គម Twitter របស់ពួកគេថា ការបង្ហាញឈ្មោះថ្មីនេះ អាចបញ្ជាក់ពី លក្ខណៈសម្បត្តិខ្លះៗនៃ OnePlus TV នេះបាន ដូចជា វានឹងមកជាមួយ Android 9 Pie ដូចទៅនឹង TV Box របស់ JBL Link Bar និង AirTV Mini ដែលទើបនឹងចេញថ្មីៗនេះដែរ។ 

 

 

បន្ថែមពីនោះ OnePlus TV អាចនឹងប្រើប្រាស់អង្គគណនា MediaTek MT5670 ជាមួយនឹង Quad Core chipset ដែលមានទំហំ RAM 2GB, មានកម្រិតបង្ហាញដល់ 4K ប្រភេទ QLED នឹងទំហំអេក្រង់ចន្លោះពី 43 អ៊ីញនិង 75 អ៊ីញ ហើយនឹងចេញជាផ្លូវការនៅខែ កញ្ញានេះហើយ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: 9to5Google Tag: ទូរទស្សន៍