CAMBO REPORT

Popup Advertising5 seconds

ប្រទះ​ឃើញ Apple Watch ជំនាន់​ទី 5 សា​ជា​ថ្មី

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពេលវេលាដ៏អស្ចារ្យប្រចាំឆ្នាំ របស់ក្រុមហ៊ុន Apple បានខិតជិតមកដល់ហើយ នោះគឺព្រឹតិ្តការណ៍ ប្រកាសបង្ហាញ នូវផលិតផលថ្មីៗចុងក្រោយគេ របស់ខ្លួនជាផ្លូវការ ទៅឲ្យមហាជនបានឃើញពីរូបរាង លក្ខណៈ និងមុខងារពិសេសៗ របស់ពួកវា ដោយក្នុងរួមមានដូចជា iPhone ជំនាន់ទីថ្មី, Apple Watch ជំនាន់ថ្មី និងផលិតផលផ្សេងៗទៀត។ គេសន្មត់ថា Apple នឹងជ្រើសយកថ្ងៃទី 10 ខែកញ្ញា ខាងមុខនេះ នេះបើយោងទៅតាមប្រភពព័ត៌មានដែលបានបែកធ្លាយកន្លងមក។ ក្នុងនោះ នាឡិកាឆ្លាតវៃ Apple Watch ជំនាន់ថ្មី គឺជាផលិតផលមួយ ក្នុងចំណោមផលិតផលធំៗ ដែលគ្រប់គ្នា កំពុងទន្ទឹងរង់ចាំមើល។


ជុំវិញរឿងរ៉ាវទាក់ទងនឹង Apple Watch ជំនាន់ថ្មីនេះផងដែរ យើងមិនសូវទទួលបានព័ត៌មានបែកធ្លាយដែលនិយាយ ឬបង្ហាញពីរូបរាង ឬក៏លក្ខណៈសម្បត្តិរបស់វានោះទេ នេះបើប្រៀបធៀបទៅនឹង ព័ត៌មានបែកធ្លាយរបស់ iPhone ជំនាន់ថ្មី។ ស្រាប់តែកាលពីម្សិលមិញ មានគណនីមួយនៅក្នុងបណ្តាញសង្គម Instagram ដែលមានឈ្មោះថា Steven Houn បានធ្វើការបង្ហោះរូបភាពមួយសន្លឹក ដែលបង្ហាញពីរូបរាងខាងមុខ របស់ Apple Watch មួយម៉ូឌែល។ បើសង្កេតទៅលើរូបភាពនោះ យើងកត់ឃើញថា Apple Watch នោះមានរូបរាងដូចទៅនឹង Apple Watch ជំនាន់ទី 4 ហើយវាដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ WatchOS 6.0 ប្រភេទជា LTE និងមានឈ្មោះ Model សម្គាល់ A2157។ ដូច្នេះធ្វើយ៉ាងណាទើបយើងដឹងថាវា គឺជា Apple Watch ជំនាន់ទី 4 ឬ Apple Watch ជំនាន់ថ្មី ដែលក្រុមហ៊ុន Apple ត្រៀមដាក់បង្ហាញនាពេលខាងមុខ។ គួររំលឹកផងថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើការចុះឈ្មោះ Apple Watch ថ្មីចំនួន 4 ម៉ូឌែល ទៅក្នុងបញ្ជីគណៈកម្មការសេដ្ឋកិច្ច Eurasian ក្នុងនោះរួមមាន ម៉ូឌែល A2156, A2157, A2092 និង A2093។


សរុបមកវិញ ព័ត៌មានខាងលើ គឺគ្រាន់តែជាព័ត៌មាន ដែលបានចែកចាយដោយ បុគ្គលម្នាក់តែប៉ុណ្ណោះ យើងមិនទាន់ប្រាកដថា វាគឺជារូបរាងពិតប្រាកដរបស់ Apple Watch ជំនាន់ថ្មី ឬយ៉ាងណានោះទេ ដូច្នេះមានតែរង់ចាំមើលបន្តទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: BGR Tag: នាឡិកាវៃឆ្លាត